ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on មន្ត្រីរដ្ឋបាល​ជលផល​យក​ទីតាំង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ចិញ្ចឹម​ត្រី​ឆ្ដោ​

មន្ត្រីរដ្ឋបាល​ជលផល​យក​ទីតាំង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ចិញ្ចឹម​ត្រី​ឆ្ដោ​

ខេត្ដ​កណ្ដាល ៖ ទីតាំង​វិទ្យាស្ថាន​ស្រាវ ជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ដែល​ស្ថិត នៅ​ចំណុច​ចុង​ព្រែក​អ្នកតា ឋិត​ក្នុង​ឃុំ រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល បាន សម្ពោធ​ដាក់​ឱ្យ ​ប្រើប្រាស់​ ដើម្បី​ពិសោធ ស្រាវជ្រាវ​ពូជ​ត្រី ។ បច្ចុប្បន្ន​បាន​ក្លាយ ទៅ​ជា​ទីតាំង​ដែល​មន្ដ្រីជលផល​ឃុបឃិត​គ្នា​ជាមួយនឹង​ឈ្មួញ​ជនជាតិ វៀតណាម​លួច​ចិញ្ចឹម​ត្រី​ឆ្ដោ​ខុសច្បាប់​យ៉ាង​អ​នា ធិបតេយ្យ ។

​ប្រជាពលរដ្ឋ​បាន​រាយការណ៍ មក​ថា អ្នក​គ្រប់ គ្រង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ វារីវប្បកម្ម​ខាងលើ​នេះ​ឈ្មោះ​ព្រំ ផល្លី ដែល​ជា​មន្ដ្រីជលផល​បាន​ឃុបឃិត​គ្នា ជាមួយ​ជនជាតិ​វៀតណាម​ចិញ្ចឹម​កូន​ត្រី ឆ្ដោ​ខុសច្បាប់​ប្រមាណ​ពី​២០​ម៉ឺន​ទៅ​៣០​ម៉ឺន​ក្បាល​ហើយ​ត្រូវ​ចំណាយ​កូន ត្រី​ជា ចំណី​ត្រី​ឆ្ដោ​ក្នុង​១​ថ្ងៃ​យ៉ាងតិច​២​តោន ។ មន្ដ្រីរដ្ឋបាល​ជលផល​កន្លង​ទៅ​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​អនុញ្ញាត ឱ្យ​ចិញ្ចឹម​ត្រី​ឆ្ដោ ប៉ុន្ដែ​នៅ​រដូវ​ត្រី​ពង​កូន​បែរ​ជា មន្ដ្រីជលផល​ដែល​គ្រប់គ្រង​នៅ​វិទ្យា ស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សហការ​ជាមួយ​ជនជាតិ​វៀ ត​ណា​ម​ចិញ្ចឹម​ត្រី​ឆ្ដោ​និង​ដឹកជញ្ជូន​កូន​ត្រី​យក​ធ្វើជា ចំណី​ទាំង​បំពាន​ហើយ​មក​ទល់​នឹង​ពេល នេះ​ទាំង​អាជ្ញាធរ​សមត្ថកិច្ច​និង​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ដ​កណ្ដាល មិនទាន់​មាន​វិធានការ​បែប​ណា​នៅឡើយ​ទេ ។

​ប្រជាពលរដ្ឋ​បាន រិះគន់ថា មិនគួរ ណា​មន្ដ្រី​រដ្ឋបាល​ជលផល​លោក ព្រំ ផល្លី ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​វៀតណាម យក​ទីតាំង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទឹក សាប និង​វារីវប្បកម្ម​ដែល​ជា​កន្លែង ពិសោធ​ពូជ​ត្រី​ក្លាយទៅជា​កន្លែង​លួច ចិញ្ចឹម​ត្រី​ឆ្ដោ​ខុសច្បាប់ ហើយ​មន្ដ្រី ជំនាញ​ដែល​ប្រព្រឹត្ដ​បែប​នេះ​គួរតែមាន ការផ្ដន្ទាទោស ស្របពេល​ដែល​ក្រសួង​កសិកម្ម ក៏​ដូច​ជា​រដ្ឋបាល​ជល​ផល​បាន ហាមឃាត់​ពី​ការចិញ្ចឹម​ត្រី​ឆ្ដោ​នេះ​ពី​ព្រោះ​ត្រី​ឆ្ដោ​ជា​ប្រភេទ​ត្រី ស៊ី​ត្រី​ដូចគ្នា​ជា​អាហារ​ជាហេតុ​ធ្វើឱ្យ​បំផ្លាញ​ដល់​ធនធាន​មច្ឆជាតិ  ។​

​ទាក់ទិន​នឹង​ការ លើកឡើង​ខាងលើ លោក​ព្រំ ផល្លី បានបញ្ជាក់​ថា ការចិញ្ចឹម ត្រី​ឆ្ដោ​នៅ​ក្នុង​វិទ្យាស្ថាន​ស្រាវជ្រាវ និង អភិវឌ្ឍន៍​វារីវប្បកម្ម​នោះ​គឺ​ចិញ្ចឹម​ជា លក្ខណៈ​ពិសោធន៍​ហើយក៏​មាន​ការ​ឯក ភាព​ពី​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​ផងដែរ ។​

​លោក​ឃ្លាំង វណ្ណ​ធុល នាយ​ខណ្ឌ​រដ្ឋ បាល​ជលផល​កណ្ដាល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​កន្លែង​មជ្ឈមណ្ឌល ស្រាវជ្រាវ​ទឹកសាប​និង​វារីវប្បកម្ម​នោះ​កម្លាំង​របស់លោក​មិនបាន គ្រប់គ្រង​នៅ​ទីនោះ​ទេ​ហើយ​បើ​ចង់ដឹង​ច្បាស់​សួរ​ទៅ លោក​ព្រំ ផល្លី ដែលជា​អ្នក​គ្រប់គ្រង ៕

 

2014_06_02 2014_06_02 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!