ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on សិប្បកម្មយីហោ ហេងចំណូល រិទ្ធី អត់ច្បាប់ បង្កការរំខានខដល់អ្នករស់នៅជិតខាងហួសហេតុពេក ត្រូវអ្នកជិតខាងប្តឹងជិតមួយខែហើយម្ចាស់សិប្បកម្មក្បាលទល់មេឃ នៅតែបង្កសម្លេងរំខានដដែល

សិប្បកម្មយីហោ ហេងចំណូល រិទ្ធី អត់ច្បាប់ បង្កការរំខានខដល់អ្នករស់នៅជិតខាងហួសហេតុពេក ត្រូវអ្នកជិតខាងប្តឹងជិតមួយខែហើយម្ចាស់សិប្បកម្មក្បាលទល់មេឃ នៅតែបង្កសម្លេងរំខានដដែល

សិប្បកម្មកែឆ្នៃដែក សង្ក័សី និងពុម្ពលូ ឥដ្ឋខ្យល់ សសរគ្រឹះ យីហោ ហេងចំណូល ឬទ្ធី ប្រហែលមានឥទ្ធិពល ក្បាលជាប់់មេឃ ជើងមិនជាប់ដីហើយមើលទៅ បានជាអាចបើកធ្វើអាជីកម្មទាំងអត់ច្បាប់ បង្កសម្លេងរំខានធ្ងន់ធ្ងរដល់អ្ងកជិតខាង ស្រេចតែក្បាលចិត្ត។ពេលនេះទោះបីត្រូវអ្នជិតខាងប្តឹងពីបទបង្កការរំខានដល់អ្នកជិតខាងទៅសាលាខណ្ឌរឿង ធ្វើអោយគេ ដេកមិនបាន និយាយគ្នាធម្មតាស្តាប់មិនឮ និយាយទូរសព្ទ័ក៏ស្តាប់គ្នាមនកើត កូនរៀនសូត្រតាមអនឡាញក៏មិនពិបាកដោយសារសម្លេង ដំទូងទាំងតាំងពីព្រឹកដល់យប់រៀងរាល់ថ្ងៃ រកសុីបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ជិតមួយខែទៅហើយ នៅតែបង្កការរំខនដដែល។

យោងតាមបណ្តឹង អ្នកជិតខាងដែលដាក់ពាក្យប្តឹងសិប្បកម្មនេះទៅសាលាខណ្ឌមានជ័យ អោយជួយអន្តរាគមន៍នោះបន្ទាប់ពីបានចចារគ្នាម្តងជាពីរដងហើយតែម្ចាស់សិប្បកម្មនោះមិនទទួលយកការស្នើរសុំពីអ្នកជិតខាងឈ្មោះអ៊ុង ឃុនណានោះ គឺបានប្តឹងសុំអន្តរាគមន៍ពីសាលាខណ្ឌមានជ័យអោយជួយណែនាំំនិងមានវិធានការផ្សេងៗ កុំអោយសិប្បកម្មនេះបង្កការរំខានបន្តទៅទៀតតែអត់ប្រយោជន៍សោះ។

គួរបញ្ជាក់ថាការប្តឹងអស់ពេលជិតមួយខែទៅហើយនោះ ទើបតែប៉ុន្មានថ្ងៃថ្មីៗនេះ ឃើញមានមន្ត្រីរបស់សាលាខណ្ឌមានជ័យ ទទួលបន្ទុកការិយាល័សេដ្ឋកិច្ចចុះមកធ្វើការជាមួយម្ចាសសិប្បកម្មម្តងហើយដែរ បានណែនាំអោយម្ចាស់សិប្បកម្មឈប់បន្តបង្កសម្លេងរំខានអ្នកជិតខាងតទៅទៀត។ប៉ុន្តែពេលមន្ត្រីខណ្ឌចេញផុតម្ចាស់សិប្បកម្មមួយនេះនៅតែ បង្កការរំខានដល់អ្នកជិតខាងដដែល។ដោយសិប្បកម្ននេះគ្រាន់តែបង្ខិតទីតាំងបង្កសម្លេងដំដែកក្ឌូងក្ឌាំងៗនៅក្នុងផ្ទះ មកបង្កនៅមុខផ្ទះវិញប៉ុណ្ណោះឥឡូវមកធ្វើនៅក្នុងផ្ទះដដែល។

ប្រភពអោយដឹងថា មើលទៅម្ចាស់សិប្បកម្មនេះទំនងជាគ្មានជម្រើសណាមួយសមស្រប សម្រាប់ធ្វើការរកសុី ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនមិនរំខានអ្នកដទៃបានទេ។ ហើយបើមិនកែសម្រួលទីតាំងរកសមស្រម ដែលអាចអោយអ្នកជិតខាងអាចទទួលយកបានឬប្តូរទីតាំងរកសុីសមស្របទេនោះ អ្នកជិតខាងដែលរងគ្រោះមិនអាចនៅស្ងៀមឡើយ ។

ប្រភពពីអ្នកជិតខាងដែលមិនបានប្តឹងម្នាក់អោយដឹងថា ទីតាំងសិប្បកម្មដែលបង្កការរំខានការរស់នៅរបស់អ្នកជិតខាងនេះមានឈ្មោះ សិប្បកម្ម ហេង ចំណូលឬទ្ធី ស្តិតផ្ទះលេខ២៩៥ ផ្លូវលេខ៣៧៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រុងភ្នំពេញ។

សិប្បកម្មនេះពុំទាន់មានច្បាប់អនុញ្ញាត្តិត្រឹមត្រូវនៅឡើយទេ សិប្បកម្មនេះបានផលិត ពុម្ពដែក ឥដ្ឋខ្យល់ ធ្វើសរសបេតុង ធ្វសសរគ្រឹះ ផលិតពុម្ពសង្ក័សី ធ្វើឡដុតជ្រូកខ្វៃជាដើម ទៅតាមការកុម្មង់ពីភ្ញៀវ មានកម្មករប្រមាណជាង២០នាក់ បានដំដែកលាន់ក្តូងក្ឌាំងៗតាំងពីព្រឹករហូតដល់យប់ជារៀងរាល់ថ្ងៃ សូម្បីតែខ្ញុំនៅម្ខាងថ្នលដេកមិនបានផង ចុះទម្រាំគ្នាដែលនៅជាប់នឹងសិប្បកម្មនោះអោយគ្នាដេកពួនយ៉ាងណាកើត។គាត់ដដែលបន្តថា សិប្បកម្មបែបនេះមិនត្រូវដាក់នៅក្បែផ្ទះគេឯងរស់នៅទេ គួរតែផលិតពីកន្លែងផ្សេងហើយយកមកលក់នៅទីនេះវិញទើបត្រូវ បើមិនអញ្ចឹងទេគ្មានកន្ឌួយម៉ែអាណាដេកពួន និយាយការងារអ្វីបានទេ ខ្ញំបិនបានប្តឹងមែនតែក៏មិនចង់អោយអារន្ទះបាញ់សិប្បកម្មផលិតដែកក្ឌូងក្តាំងបែបនឹងធ្វើនៅទីនេះទៀតដែរ។

ប្រភពពីអ្នកជិតខាងម្នាក់ទៀតដែលជាអ្នកជួលបន្ទប់របស់ផ្ទះលោកអ៊ុង ឃុនណាស្នាក់នៅនិយាយថា គាត់ជួលផ្ទះលោកអ៊ុង ឃុនណាស្នាក់នៅជាង១០ឆ្នាំហើយ រស់នៅស្ងប់ស្ងាត់សុខសប្បាយរហូត បើទោះបីនៅទីនេះប្រឹងប្រែរកលុយទិញបានដី ធ្វើបានផ្ទះវីឡាយ៉ាងស្តុកស្តមហើយក៏ដោយក៏ខ្ញុំមិនដាច់ចិត្តចេញពីផ្ទះនេះទេសុខចិត្តអោយម៉ែក្មេក ឳក្មេកនៅចុះសុខចិត្តបន្តជួលគេនៅព្រោះរស់បានសុខណាស់។ប៉ុន្តែពេលនេះមានអាសិប្បកម្ម វ៉ៃប៉ោត វ៉ៃសង្ក័សី ដំដែកក្តូងក្ឌាំង ធ្វើនៅជាប់បន្ទប់ខ្ញុំអញ្ចឹងនៅលែងកើតទៀតហើយ មិនដឹងជាអាត្រូវគ្រាប់ណាអោយច្បាប់វាអោយមកដំដែករំខានដោយមិនបើកភ្នែកមើលអញ្ចឹងសោះ ខ្ញុំអត់យល់អ្នកដឹកនាំគ្រប់គ្រងនឹង?

លោកអ៊ុង ឃុនណា ដែលមានទីលំនៅជាប់ជញ្ជាំងសង្ក័សីសិប្បកម្ម ហេង ចំណូលឫទ្ធី ហើយ ដែលបានដាក់ ពាក្យប្តឹងសុំអោយអភិបាលខណ្ឌមានជ័យអន្តរាគមន៍ បានមានប្រសាសន៍ថា៖មុនដំបូងខ្ញុំចរចានឹងម្ចាស់សិប្បកម្មនោះសុំត្រឹមអោយគាត់កែសម្រួលទីតាំងផលិតរបស់ខ្លួនកុំអោយមានធ្លាយចេញសម្លេងរំខានដល់ថ្នាក់រស់នៅក្បែរគ្នាមិនបានបែបនឹងពេក តែម្ចាស់សិប្បកម្មគាត់មិនយល់ព្រមកែសម្រួលទេ ហើយគាត់នៅតែធ្វើក្ឌូងក្ឌាំងៗពីព្រលឹទល់ព្រលប់ដដែលទើបខ្ញុំប្តឹង។បន្ទាប់ពីប្តឹងតាំថ្ងៃទី១៤ខែកក្កដា២០២១មក ទើបតែពីរ បីថ្ងៃមុននេះ ខ្ញុំឃើញមន្ត្រីការិយាល័យសេដ្ឋកិច្ចខណ្ឌមានជ័យចុះមក ជួបធ្វើការជាមួយម្ចាស់សិប្បកម្មម្តងដែរមែន ខណៈនោះខ្ញុំពុំបានដឹងថា រវាងម្ចាស់សិប្បកម្មនិងមន្ត្រីមកពីខណ្ឌនោះព្រមព្រៀងគ្នាដូចម៉្តេចទេ ប៉ុន្តែបានឃើញខាងសិប្បកម្មរើយកឧបករណ៍សម្ភារៈផលិតរបស់ខ្លួនទៅធ្វើនៅមុខផ្ទះវិញ ដូរពីធ្វើក្នុងផ្ទះទៅធ្វើនៅខាងមុខផ្ទះ ប៉ុន្តែក៏នៅតែក្ឌូងក្តាំងរំខានដូចមុនដដែល។អ្វីដែលហួសចិត្តនោះគ្រាន់តែរើទៅធ្វើនៅមុខផ្ទះបានមួយថ្ងៃ គាត់រើមកធ្វើក្នុងផ្ទះដែលហ៊ុំជញ្ជាំងសង្ក័សីវិញដដែល៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!