ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក កែវ សុខឃាង តួនាទីជាអគ្គនាយក​រងគយ​ទំនង ស្រវឹងលុយ ស្រវឹងអំនួត បើកបរបំពានច្បាប់ចរាចរ បែរជេរប្រមាថ​មន្រ្តី​ចរាចរណ៍​អនុវត្តច្បាប់ យ៉ាងសាហាវ?

លោក កែវ សុខឃាង តួនាទីជាអគ្គនាយក​រងគយ​ទំនង ស្រវឹងលុយ ស្រវឹងអំនួត បើកបរបំពានច្បាប់ចរាចរ បែរជេរប្រមាថ​មន្រ្តី​ចរាចរណ៍​អនុវត្តច្បាប់ យ៉ាងសាហាវ?

ប្រភពពីពលរដ្ឋដែលរស់នៅ​ក្បែរ​ស្តុប​សាលាសន្ធរមុខ​និងអ្នកលកដូរក្បែស្តុបបាន​អោយដឹងថា​មានអគ្គនាយករងគយម្នាក់បានជេរប្រមាទប៉ូលីសចរាចរនៅគោលដៅសន្ធរមុខយ៉ាងសាហាវព្រោះហ៊ានខាត់ឡានគេបើបំពានច្បាប់។

ហេតុការណ៍នេះកើត ឡើងនៅមិញព្រឹកនេះ​វេលាម៉ោង៩និង
៤០នាទីនៅស្តុបសន្ធរមុខ តាមផ្លូវកម្ពុជាក្រោមដោយសារតែមានអ្នកបើកបរបំពានច្បាប់ បានត្រូវប៉ូលីសឃាត់រថយន្តគាត់ដើម្បីណែនាំនិងពិន័យតាមច្បាប់។

សាក្សីម្នាក់នៅក្បែរស្តុបសន្ធរមុខ បានប្រាប់ថាព្រឹកមិញពិតជាមាន​បុរសម្នាក់​បើករថយន្ត​បំពាន​ភ្លេីងស្តុប​ពណ៌ក្រហម​មែន នៅ​ស្តុប​សន្ធរមុខ​នេះ គាត់ដូចមនុស្សទើបមកព្រៃ។

ប្រភពបន្តថា៖ ខណៈនោះប៉ូលីសចរាចរប្រចាំគោលដៅ បានធ្វើការឃាត់រថយន្តរបស់គាត់ភ្លាមៗ។នឹកស្មានមិនដល់ ក្នុុងពេលនោះបុរសជាម្ចាស់ឡាន ហាកផមានការក្តៅក្រហាយខ្លាំងឡើងក្រហមចុងច្រមុះ បាន​ជេរ​ប្រមាថ​ និង​លេីកដៃចង្អុល​ក្បាល​មន្ត្រី​ចរាចរយ៉ាងឆ្ងាញ់ ព្រោះ​តែ​មន្ត្រី​ចរាចរ​ឃាត់​រថយន្ត​ឡង់គ្រីស័រ​ប្រាដូ​ ស្លាកលេខរាជការ​ខ្លួន ដែល​គ្រាន់តែបេីក​បំពាន​ភ្លេីង​ស្តុប​សោះ ក៏មិនយោគយល់ហ៊ានឃាត់អប់រំ​ណែនាំ​ដែរ។

តាមការពិតហេតុការកើតឡើងភ្លាមគេមិនដឹងថាបុរសជិះឡានលេខរាជការ មានចរិិតអន់នោះជានុណាទេ ប៉ុន្តែ​តាមរយះ​រូបថត​ដែល​ផុសដោយសារព័ត៌មសនមួយ ទើបដឹងថា បុរសនេះ​មាន​ឈ្មោះ​ កែវ​ សុខឃាង​ ជា​អគ្គ​នាយករងគយ​ និង​ រដ្ឋាករ​កម្ពុជា។
បន្ទាប់ពីជេរប្រមាថមន្ត្រីនគរបាលអនុវត្តច្បាប់ម៉ាឆ្ងាញ់រួច គេឃើញមាន​នគរបាលស័ក្តិម្នាក់​មក​អន្តរាគមន៍​នាំចេញទៅ​បាត់ ។លោក​ កែវ​ សុខឃាងមិនអាទាក់ទងសុំបញ្ជាក់ព័ត៌មានបាន ទេ​ ព្រោះ​លេខ​ទូរស័ព្ទ​លោកមិមអាចទំនង​បាន៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!