ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក នៅ ធឿង ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន មាន​ចេតនា​បំបិទ​លិខិត​ជូនដំណឹង

លោក នៅ ធឿង ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន មាន​ចេតនា​បំបិទ​លិខិត​ជូនដំណឹង

ខេត្ត​ប៉ៃលិន ៖ លោក សុន នាថ​ធា​វី ចៅ​ក្រុម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត ប៉ៃលិន បាន​ចេញ​ដីកា​ឱ្យ​លោក នៅ ធឿង   ប្រធាន​ពន្ធនាគារ​ខេត្ត ត្រូវ​ឱ្យ​ជូន​ដំណឹង​ដល់ ឈ្មោះ រឿន ចរិយា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ ជា​ជន​ត្រូវ​ចោទ ទី លំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​កូនភ្នំ  សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន មិន​អនុញ្ញាតិ​ឱ្យ​នៅ​ក្រៅ​ឃុំ ។​

​ប្រភព​ព័ត៌មាន​ពី​យុវជន​ម្នាក់ ឈ្មោះ រឿន ដា​រ៉ា អាយុ​២៩​ឆ្នាំ ត្រូវជា​ប្អូនប្រុស ស្ត្រី​ជាប់ចោទ​ខាងលើ បានឱ្យដឹងថា រូបគេ​បាន​ទាក់ទង​ទៅ​លោក នៅ ធឿង ប្រធាន​ពន្ធនាគារ ដើម្បី​សុំ​លេខ​សេចក្តីជូនដំណឹង ដែល​ចៅក្រម អម សាលាដំបូង​ខេត្ត​ប៉ៃលិន ចេញ​ដីកា​មិន​អនុញ្ញាតិ​ឱ្យ​បងស្រី​របស់​គេ ឱ្យ​ស្ថិតនៅ​ក្រៅ​ឃុំ  ដើម្បី​សុំ​ប្តឹង​ឧទ្ទរណ៍​ទៅ​តុលាការ​កំពូល ។ លុះ​ពេល​ទៅដល់​ជួប​លោក នៅ ធឿង ប្រធាន​ពន្ធនាគារ បែរជា​និយាយ​ថា មិន​អាច​ប្រគល់​ឱ្យ​បាន​ទេ ហើយ​លោក​ក៏ មិន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​មិន​ឱ្យ​សា​ម៉ី​ខ្លួន​ជនជាប់ចោទ​ដឹង​នោះទេ ។​

​តែ​លោក នៅ ធឿង ប្រធាន​ពន្ធ នាគារ​ខេត្ត មាន​ចេតនា​បំបិទ​លិខិត​សេចក្តីជូនដំណឹង ព្រោះ​ខណៈដែល​ក្រុមគ្រួសារ​ស្ត្រី​ខាងលើ ចូល​ទៅ​ជួប​លោក ដើម្បី សុំ លេខ លិខិត​ជូនដំណឹង ព្រោះ​កើតទុក្ខ​មិន​សុខចិត្ត ចង់​ធ្វើ​ការប្តឹងឧ​ទ្ទ​រណ៍ទៅ​តុលាការ​កំពូល បែរ​ជា​លោក​មិន​ព្រម​ឱ្យ​ទៅ​វិញ ។ តែ​ដោយ​មិន​អាច​ពឹង​អ្នកណា​ឱ្យ​ជួយ​រក​យុត្តិធម៌​ជូន​បាន ទើប​ប្អូនប្រុស​ម្នាក់​របស់​លោកស្រី រឿន ចរិយា បាន​រត់​ទៅ​ពឹង​លោក កាន រឹទ្ធី អភិបាលរង​ខេត្ត​ឱ្យ​ជួយ​អន្តរាគមន៍ ដើម្បី​សុំ​សេចក្តីជូនដំណឹង​ស្តីពី​ដីកា​សម្រេច​មិន​អនុញ្ញាត​ឱ្យ​ជន​ត្រូវ​ចោទ នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​ព្រឹក​ថ្ងៃ​ដដែល ។ ហេតុការណ៍​ប្រធា ន​ពន្ធនាគារ​មិន​ឱ្យ​ក្រុម​គ្រួសារ​ជនជាប់ចោទ​ដឹង​ពី​លិខិត​នេះ​បាន​កើតឡើង​រយៈ ពេល​២​ថ្ងៃ​គឺ​ចា ប់​ពីថ្ងៃ ទី​២៩ -៣០ ខែ​ឧសភា ៣០១៤ នៅ​ពន្ធនាគារ​ខេត្ត ស្ថិតនៅក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​

​ប្រភព​បន្តទៀតថា តាមពិត​ទៅ​លិខិត​ជូន ដំណឹង ស្តីពី ការសម្រេច​មិន​អនុញ្ញាត​ឱ្យ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​នេះ ត្រូវបាន​លោក សុន នាថ​ធា​វី ចៅក្រម​ស៊ើបសួរ នៃ សាលាដំបូង​ខេត្ត​ជម្រាប​ទៅ​លោក នៅ ធឿង ឱ្យ​ប្រាប់​មក ឈ្មោះ រឿន ចរិយា ដែល​ជា​បង​របស់​គេ​ឱ្យដឹង​កាលពី​ថ្ងៃ ទី​២៧ ខែ​ឧសភា ២០១៤ តែ​បែរជា​យក​ទៅ​កប់​ទុក​ដោយ​មាន​ចេតនា​មិន​ចង់​ឱ្យ​ប្តឹង​ឧទ្ទរណ៍​ទៅវិញ ហើយ​បងស្រី​របស់​គេ​ត្រូវបាន​តុលាកា​ខេត្ត​ប៉ៃលិន បញ្ជូន​ទៅ​ពន្ធ​នា គារ​ព្រៃ​ស​កាលពី​១​សប្តាហ៍​កន្លងទៅ​នេះ ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!