ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on មន្ត្រីនគរបាល​ការិយាល័យ​ស្ថិតិ និង​អត្តសញ្ញាណប័ណ្ណ ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

មន្ត្រីនគរបាល​ការិយាល័យ​ស្ថិតិ និង​អត្តសញ្ញាណប័ណ្ណ ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

មន្ត្រីនគរបាល ជា​បុគ្គលិក​ការិយាល័យ​ស្ថិតិ និង​អត្តសញ្ញាណប័ណ្ណ នៃ​ស្នងការ​ខេត្ត​កំពង់ចាម បាន​ដាក់​ពាក្យបណ្តឹង ទៅកាន់​អង្គភាព​ប្រឆាំង អំពើពុករលួយ រួចហើយ មកដល់​ថ្ងៃ​ទី ២៨ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​ចោទប្រកាន់ នាយ​ការិយាល័យ​របស់​ខ្លួន​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​ពេញទំហឹង គឺ​ជំរិត​ទារប្រាក់ ពី​ប្រជាពលរដ្ឋ តាម​ច្រើន​រូបភាព ដូចជា ធ្វើ​សៀវភៅ​គ្រួសារ ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​កឹប​កេងប្រាក់ រាប់រយ​លាន​រៀល ដែល​នាយកដ្ឋាន​ស្ថិតិ បាន​ផ្តល់ឲ្យ សម្រាប់​បំពេញ​ការងារ ជំនាញ​មួយ​នេះ រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ។

ការសម្រេច​ប្តឹងទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ បែបនេះ ដោយ​ពួកគាត់​ជា​មន្ត្រី​នគរបាល ផ្នែក​នេះ មាន​ការបារម្ភ​ថា ខាង​ថ្នាក់លើ នឹង​មិន​ចាត់កា​រលើ​លោក ហម រដ្ឋា ជា​មេខ្លោង​ប្រព្រឹត្ត​បទល្មើស​នេះ ។​

​មន្ត្រីនគរបាល​ការិយាល័យ​ស្ថិតិ​បាន​ឲ្យដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក ហម រដ្ឋា បានបង្ហាញ​ថា ច្រើន​ឆ្នាំ​ដែល​គាត់ បាន​គ្រប់គ្រង ជា​នាយ​ការិយាល័យ​បាន ប្រើប្រាស់​រូបភាព ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ ដែល​មក​ធ្វើ​សៀវភៅ​គ្រួសារ និង អត្តសញ្ញាណប័ណ្ណ​។ ក្នុងនោះ សៀវភៅ​គ្រួសារ​មួយ​ក្បាល ធ្វើ​រយៈពេល​មួយ​ថ្ងៃ​ទទួល បាន គាត់​ទារ​ពី ៤០.០០០ រៀល​-៥០.០០០ រៀល ,  ធ្វើ​រយៈពេល​មួយ​សប្តាហ៍ ទទួលបាន ទារ ២០.០០០ រៀល , ធ្វើ​រយៈពេល​ពី ១៥-២០ ថ្ងៃ យក​តម្លៃ ១០.០០០ រៀល និង​ធ្វើ​រយៈពេល មួយខែ​-​ពីរ​ខែ យក​តម្លៃ ៥.០០០ រៀល​។

​មន្ត្រីនគរបាល​ទាំង​នោះ បាន​ធ្វើ​ការកត់សម្គាល់ និង​ប៉ាន់ប្រមាណ​ថា ជា​មធ្យម ក្នុង​មួយ​សប្តាហ៍ លោកនាយ​ការិយាល័យ ហម រដ្ឋា ទំនង​ជា​កឹបកេង​ប្រាក់បាន​ពីការ​លួច ធ្វើ​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ សៀវភៅ ក​១-​ក​៣ និង សៀវភៅ​ស្នាក់នៅ ក​២ ប្រហែល​ពី ៤.០០០-៦.០០០ ដុល្លារ​អាមេរិក តាំង​ពី​លោក នួន សា​មិន​នៅ កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​។​

​ប្រភព​ដែល​បានឲ្យដឹង​ទៀតថា ៖ ការទារ​តម្លៃ អត្តសញ្ញាណប័ណ្ណ​វិញ ក្នុងនោះ អត្តសញ្ញាណ​ប័ណ្ណ​មួយ​សន្លឹក ធ្វើ​រយៈពេល​មួយ​ថ្ងៃ តម្លៃ ៥០ ដុល្លារ , ធ្វើ​រយៈពេល មួយ​សប្តាហ៍ ២៥ ដុល្លារ , សៀវភៅ ក​១-​ក​៣ លក់​មួយ​ក្បាល ១០.០០០ រៀល និង សៀវភៅ​ស្នាក់នៅ ក​២ លក់​មួយ​ក្បាល ២.០០០ រៀល​។ ដើម្បី​កុំឳ្យ​បែកការណ៍ ក្នុង​ការប្រមូល​យកលុយ ពី​ប្រជាពលរដ្ឋ ដែល​ចង់បាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី លោកនាយ​ការិយាល័យ ហម រដ្ឋា បាន​រត់​ការណ៍​ផ្លាស់ប្តូរ ប្អូនប្រុស​របស់​ខ្លួន​ម្នាក់ ឈ្មោះ ហម ប៊ុន​ឡេង ជា​មន្ត្រី​នគរបាល​ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ មកឳ្យ​កាន់​ម៉ាស៊ីនផ្ទុក​ទិន្នន័យ អត្តសញ្ញាណប័ណ្ណ ហើយ​សហការ​គ្នា ដោយ​កំណត់​តម្លៃ ចំពោះ​អ្នក​ចង់​បាន​ប្រញាប់ មួយ​សន្លឹក ពី ៤០-៤៥ ដុល្លារ​។​

​លោក ប៉ែន រ័ត្ន ស្នងការ​នគរបាល ខេត្ត​កំពង់ចាម បាន​ប្រាប់ឳ្យដឹង​ដែរថា រឿង​នេះ​គឺជា​អំពើពុករលួយ នៅក្នុង​ការិយាល័យ​ស្ថិតិ និង​អត្តសញ្ញាណប័ណ្ណ​របស់ នគរបាល​ខេត្ត​កំពង់ចាម បាន​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ​លួច​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ក្លែងក្លាយ គ្មាន​គល់បញ្ជី និង គ្មាន​ការដឹងឮ​ពី​ខាង​អាជ្ញាធរ​។

​លោក បែន រ័ត្ន បានឳ្យ​ដឹង​បន្ថែមទៀតថា ជុំវិញ​ករណី​អំពើពុករលួយ​នេះ គឺ​ទំនងជា​មាន​មន្ត្រីនគរបាល ក្នុង​ការិយាល័យ​នេះ​មួយចំនួន​មន្ត្រី​នគរបាល​តាម ស្រុក​-​ក្រុង​មួយចំនួន និង​អាច​មាន​ដល់​មន្ត្រីនគរបាល ថ្នាក់​នាយកដ្ឋាន​ផ្នែក​នេះ មួយចំនួន​ផង​ដែរ នឹង​ប្រឈម​បទល្មើស​ព្រហ្មទណ្ឌ​។ សំណុំរឿង​នេះ​យើង​បាន និង កំពុង​សហការ​ស៊ើបអង្កេត ។​

​ជុំវិញ​ការចោទប្រកាន់ របស់​មន្ត្រីនគរបាល​ការិយាល័យ​ស្ថិតិ លើ​នាយការិយាល័យ​ខ្លួនឯង​នេះ បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ លោក ហម រដ្ឋា ដើម្បី​សុំ​ការបំភ្លឺ​ពី​លោក តែ​ទូរស័ព្ទ​បាន​រោទ៍​ជាច្រើន​ដង តែ​ពុំ​មាន​អ្នកទទួល​។ ចំណែក​លោក ហម ប៊ុន​ឡេង ជា​ប្អូនប្រុស​វិញ បាន​ឆ្លើយ​បដិសេធ ចំពោះ​ការចោទប្រកាន់​ដែលថា លោក​ជា​អ្នក​កាន់​ម៉ាស៊ីន ផលិត​អត្តសញ្ញាណប័ណ្ណ បាន​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ គឺ​គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារាម​ប៉ុណ្ណោះ​ ៕

 

ben_roath_1

លោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!