ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on RFI : របួស​១០​នាក់ ក្នុង​អំពើហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ព្រឹក​មិញ

RFI : របួស​១០​នាក់ ក្នុង​អំពើហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ព្រឹក​មិញ

ទីបំផុតទៅ​អំពើហិង្សា​មួយ​បានផ្ទុះ​ឡើង​រវាង​មន្ត្រី អាជ្ញាធរ​ខណ្ឌដូនពេញ​ដែល​ការពារ​នៅ​ទីលាន​ប្រជាធិបតេយ្យ និងក្រុម​លោកស្រី មួរ សុខហួរ តំណាង​រាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ដែ​ល​បាន​ព្យាយាម ចូលទៅ​កាន់ទី​លានប្រជាធិបតេយ្យ។ ជាលទ្ធផលមនុស្ស ១០នាក់បានរងរបួសក្នុងនោះ មានយុវជនគណបក្សប្រឆាំង រួមទាំងអ្នក​សារព័ត៌មានម្នាក់ផងដែរ។ ប៉ុន្តែអាជ្ញាធរសាលារាជធានីភ្នំពេញអះអះអាងថា លោកស្រីមួរសុខហួរ​ជាអ្នក​ទទួល​ខុស​ត្រូវលើទង្វើដែលអុចអាលឱ្យមាន អំពើហិង្សានេះ។ ហើយថាទង្វើនេះ គឺជាការចងភ្ជាប់នឹង​បញ្ហានយោបាយ ។ ចំណែក មន្ត្រីអង្គការសង្គមស៊ីវិល បានសម្តែងការសោកស្តាយចំពោះព្រឹត្តិការណ៍ហិង្សានោះ។

៣នាក់រងរបួសធ្ងន់ និង ៧នាក់ផ្សេងទៀតបានរងរបួសស្រាល ក្នុងអំពើហិង្សាមួយ​រវាងកម្លាំងសន្តិសុខ​ខណ្ឌ​ដូន​ពេញ និងក្រុមលោកស្រីមួរ សុខហួរដែលបានប្រឈមដាក់គ្នាកាលពីព្រឹកថ្ងៃចន្ទនេះនៅទីលាន ប្រជាធិបតេយ្យ។ អំពើហិង្សាបានផ្ទុះឡើងមួយរយៈពេលខ្លីនៅម៉ោងប្រមាណ៨ព្រឹក នៅពេលដែលក្រុមសន្តិសុខ​ខណ្ឌដូនពេញ ដែល​មាន​ពាក់មួកសុវត្ថិភាព បានសែងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ ចេញពីទីលាន​ប្រជាធិបតេយ្យ។

អ្នករងរបួសធ្ងន់ទាំងបីនាក់នោះ គឺយុវជនគណបក្សសង្គ្រោះជាតិពីរនាក់ និងជំនួយការផ្ទាល់លោកស្រីមួរ សុខហួរ​ម្នាក់ផងដែរ។ អ្នកទាំងបីនាក់នោះមានឈ្មោះថា ស្រេង គឹមស្រ៊ុន ស្រីសាម៉ៃ និង សារវ័ន្ត ដែលភាគច្រើនរងរបួស​ចំក្បាល។ ដោយឡែកអ្នកសារព័ត៌មានម្នាក់ និងមនុស្ស៦នាក់ផ្សេងទៀតរបួសស្រាល។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ បានអះអាងថា អាជ្ញាធរមិនទទួលខុសត្រូវនោះទេ ព្រោះថា លោកស្រីមួរសុខហួរជាអ្នកអុជអាលបង្កឱ្យមានអំពើហិង្សានេះកើត ឡើង។

ម្យ៉ាងទៀតតំណាងរាស្ត្របក្សប្រឆាំងរូបនេះ កំពុងចងភ្ជាប់បញ្ហាទីលានប្រជាធិបតេយ្យជាមួយនឹងបញ្ហានយោបាយ និងកំពុងបង្កើនប្រជាប្រិយភាពផ្ទាល់ខ្លួនដោយចងភ្ជាប់នឹងបញ្ហា របស់កម្មករ។ លោកឡុង ឌីម៉ង់ ក៏បានស្នើសុំឱ្យ​លោកស្រីតំណាងរាស្ត្របញ្ឈប់សកម្មភាពបញ្ឆេះកំហឹង ទាំងនេះ។

ដោយឡែកលោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូចដែលជាសាក្សីឃើញ ផ្ទាល់ភ្នែក បាន​សម្តែង​ការសោកស្តាយចំពោះព្រឹត្តិការណ៍ហិង្សានេះ។ សូមរំលឹកថា លោកស្រីមួរ សុខហួរបានទៅកាន់​ទីលានប្រ​ជាធិបតេយ្យជាញឹកញយ ដើម្បីទាមទារឱ្យបើកចំហរសម្រាប់សម្តែងមតិឡើងវិញ បន្ទាប់ពីរដ្ឋាភិបាល​បាន​ប្រកាស​បិទតាំងពីក្រោយអំពើហិង្សាបង្ហូឈាម លើផ្លូវវេងស្រេងកាលពីដើមខែមករាកន្លងទៅ។

គិតត្រឹមថ្ងៃទី២១ មេសានេះវាជាការព្យាយាមចូលទីលានប្រជាធិបតេយ្យលើកទី៦ហើយ របស់លោកស្រីមួរ សុខហួរ។

លោកអំ សំអាត បានអំពាវនាវបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើពលរដ្ឋខ្មែរគ្រប់ និន្នាការ។ មន្ត្រីស៊ើបអង្កេត​រូប​នេះ ក៏បានបន្ទោសអាជ្ញាធរមានសមត្ថកិច្ចថា បានបើកដៃឱ្យមានការប្រព្រឹត្តអំពើហិង្សានេះឡើង​ដោយមិន​បាន​ចាប់​ខ្លួន ឬឃាត់ខ្លួនអ្នកប្រព្រឹត្តនោះទេ។

យ៉ាងណាក៏ដោយ អំពើហិង្សារវាងក្រុមសន្តិសុខ និងក្រុមលោកស្រីមួរ សុខហួរ នឹងអាចកើតឡើងសារជាថ្មីទៀត ព្រោះថា តំណាងរាស្ត្រជាន់ខ្ពស់រូបនេះ នៅតែរក្សាជំហរចូលទៅកាន់ទីលានប្រជាធិបតេយ្យជារៀងរាល់ថ្ងៃ រីឯក្រុម​សន្តិសុខនិងអាជ្ញាធរនៅតែរក្សាជំហរបិទផ្ទប់ទីលាន ប្រជាធិបតេយ្យដដែល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!