ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on អ៊ុក ទ្រា យោធា​ស្រុក​មេមត់​ជា​អ្នក​នាំ​ឈើ​គ្រញូង​ឆ្លងដែន​ខេត្ត​កំពង់ចាម​

អ៊ុក ទ្រា យោធា​ស្រុក​មេមត់​ជា​អ្នក​នាំ​ឈើ​គ្រញូង​ឆ្លងដែន​ខេត្ត​កំពង់ចាម​

អ៊ុក​ទ្រា ជា​ជំនួយការ​ផ្ទាល់ លោក អ៊ុង ធឿន ជា​អ្នក​ចេញ​មុខ​រត់ ការបើកផ្លូវ ពេល​ក្បួន​រថយន្ត​ដឹកឈើ​គ្រញូង​ឈាន​ចូល​ទឹកដី​ស្រុក​មេមត់ គឺ​ត្រឹម​ស្ពាន​ជ្រាវ​ចេញពី​ស្រុក​ស្នូល​ទៅហើយ ក៏​បន្ត​នាំ ចូល​តាម​ចំការកៅស៊ូ​របស់​ក្រុមហ៊ុន មេមត់ ច្រក​ក្រឡង់​ស៊ុត​.​សំដៅ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ចាន់​មូល​តែម្តង ស្ថិតក្នុង ឃុំ​ចាន់​មូល ស្រុក​មេមត់​ខេត្ត​កំពង់ចាម ។​

​សេចក្តីរាយការណ៍​បានឱ្យដឹងថា ពួក​ឈ្មួញ​មុខ​ដដែលៗ​ដូចជា ឈ្មោះ ហៃ​និង​ឈ្មោះ ធី ហៅ​ធី​ស្វាយ​ជ្រះ​មាន​អាស័យដ្ឋាន​នៅ ក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ហើយ​ដឹក​ចេញពី​ខេត្ត​ស្ទឹងត្រែង តាម​រថយន្ត​ទំនើបៗ​ដូចជា ឡង់​គ្រីស័រ​, លុច​ស៊ី​ស​, ឆែ​រ  លែ​ត​, ឆ្លាម​, បា​ឡែន​,​ធន់​ណា​រ៉ា ជាដើម​កាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7A ឆ្លងកាត់​ទីស្នាក់កា​រ​រដ្ឋបាល​ព្រៃឈើ​គ្រប់​ថ្នាក់​តាំងពី សង្កាត់​រហូតដល់​ក្រសួង​, ប៉ូលិស​សេ​កិច្ច គ្រប់​លំដាប់ថ្នាក់ ប៉េអឹម​ផ្ទៃ​ប្រទេស គ្រប់​ខេត្ត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដែល​មាន​សិទ្ធិ​ក្នុងការ​ឈរជើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7A ឃើញ​ស្អេកស្កះ​តែម្តង ប្រជាពលរដ្ឋ​ឆ្ងល់​ថា​ហេតុអ្វី​ក៏ ទៅរួច​ទៀត​ ​។​

​សេចក្តរាយការណ៍​ដដែល​បាន​ឲ្យដឹងទៀតថា  ជាក់ស្តែង​គ្រប់​កងឯកភាព អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​គ្រប់ វរៈ​ដែល​ឈរជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន មាន​ប៉ូលិស និង​ទាហាន ទាំង​ជាប់​ព្រំដែន (​ខែ្មរ​-​ថៃ​) និង​(​កម្ពុជា​-​វៀតណាម​) ជាពិសេស​សមត្ថកិច្ច ដែល​មាន​ការពាក់ព័ន្ឋ​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​កោះប្រជុំ​ដាក់ បទបញ្ជា​បន្ត​ដើម្បី​ផ្សព្វផ្សាយ និង​ចូលរួម​ទប់ស្កាត់​យ៉ាង​តឹងរឹង​និង​ម៊ឺងម៉ាត់ ជាទីបំផុត ។ តែ​មិន​បានមូ​យ​ប៉ព្រិចភែ្នក​ផង ស្រាប់តែ​ឈ្មោះ អ៊ុក ទ្រា ជា​ជំនួយការ​លោក អ៊ុង ធឿន មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក មេមត់​ចេញមុខ​រត់ការ​កាង ឈើ​គ្រញូង​ក្នុង​ទឹកដី​ស្រុក មេមត់​ឆ្លងដែន​ទៅ​លក់​ឱ្យ​ប្រទេស​វៀតណាម​តាម​ច្រក​ចាន់​មូល ។​

​សកម្ម ភាព​ខាងលើនេះ​គឺ​ចាប់ផ្តើម​តាំងពី​ដើម​ខែ​មេសា​មក​ម្លេះ ហើយ​ពួក​ឈ្មួញ​សំរុក ដឹក​ជញ្ជួន​ឈើ​ក្រញូង​ខ្លាំងខ្លា នៅ​ពាក់កណ្តាល​ខែ មេសា ចំ​ពេល​រដូវចូលឆ្នាំ​ខែ្មរ ។​

​ហើយ​ឈ្មោះ អ៊ុក ទ្រា ជា​មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​មេមត់ គឺជា​ឈ្នួញ​ដុះ​ស្លែ​ម្នាក់ តែ​នៅពេលដែល​លោក ហ៊ុន សែន បាន​ស្រែ​កកោកៗ​ដាក់បទបញ្ជា​តាម​វិទ្យុ និង​ទូរទស្សន៍​ជាច្រើន​អង្គភាព​ឃើញថា ពួក​ឈ្មួញ​មួយ​ចំនួន​រួម​ទាំង​មេ ឈ្មួញ​អ៊ុក​ទ្រា​ថ្លើមធំ ព្រោះ​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង ទាំង​ប៉ុន្មាន ខាងលើ​ញិន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បានធ្វើការ​រិះគន់​ដោយ​ត្រង់ៗ​ថា ៖ អ្នក​ល្អ​ចេះ​តែ​គោរព​បទបញ្ជា​យ៉ាង​ខ្ជាប់ខ្ជួន​មិន​ហ៊ាន​ធ្វើ​អ្វី​ល្មើស ច្បាប់​នោះ​ទេ រីឯ​អ្នក​ខូច ខិល​ប្រព្រឹត្តិ​បទល្មើស​ដដែលៗ​មាន​លុយកាក់​មាន ដីធ្លី ទ្រព្យសម្បត្តិ​ហូរហៀរ​ចាយ​មិន​អស់​ប្រើ​សម្ភារៈ ទំនើបៗ បុណ្យស័ក្តិ​ចេះតែ​ឡើង ដូច​ទឹកបាក់​ទំនប់ មាន​អ្នកខ្លះ​គ្មាន​បទពិសោធន៍​ក្នុង​ការងា​រសោះ តែ​រកស៊ី​ដឹក​ឈើ​គ្រញូង ចំណេញ​ប្រាក់​ច្រើន​ទិញ​បុណ្យស័ក្តិ ថែមទៀត​ផង ។ ត​ទៅ​មុខ​បន្តិច​ទៀត ច្បាស់​ជា​ថៅកែ​ឈ្មួញ​ឈើ​គ្រញូង​ឡើង​ធ្វើ​ជា​ថ្នាក់ដឹកនាំ​អស់​ជាក់​ជា​ពុំខាន​ឡើយ ។ ដូចជា​លោក អ៊ុក ទ្រា នេះ​ជាដើម ព្រោះតែ​លាភសក្ការៈ ភ្លេច​តួនាទី ភ្លេច​អនុសាសន៍​លោក ហ៊ុន សែន ច្បាស់​ជា​ធ្លាក់​រណ្តៅ​ជាពុំខាន​ឡើយ ៕​

uktrea_01

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!