ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ខ្សឹបដាក់ត្រចៀក ៖ មាន​លុយ អត់លុយ លត់​ដំ​តាម​កាលី​ប​ក្នុង​គុក​ព្រៃ​ស​

ខ្សឹបដាក់ត្រចៀក ៖ មាន​លុយ អត់លុយ លត់​ដំ​តាម​កាលី​ប​ក្នុង​គុក​ព្រៃ​ស​

អនុរក្ស​ពន្ធនាគារ​ព្រៃ​ស ដែល​មិន​ពេញចិត្ត​និង​ទង្វើ​ស៊ី​ខ្ទុះ ស៊ី​ឈាម​របស់​អ្នកទោស និង​ក្រុមគ្រួសារ​អ្នកទោស ដោយ​ពុករលួយ​ខ្លាំងក្លា​ពេក របស់​មេៗ​គុក​ព្រៃ​ស បាន​ខ្សឹប​ដាក់​ត្រចៀក​នគរ​សន្តិភាព​ថា គុក​ព្រៃ​ស ដែល​កំពុង គ្រប់គ្រង​ដោយ​លោក ស្រ៊ុន លាង សព្វថ្ងៃនេះ អ្នកមាន​លុយ​លត់​ដំ​តាមបែប​អ្នកមាន អ្នកក្រ​លត់​ដំ តាម​បែប​អ្នកក្រ មាន​ហាងឆេង​ទាំងអស់​ជាប់គុក​មាន​លុយ ស៊ី​ស្រួល​ដេក​ស្រួល ដូច​ផ្ទះ​ខ្លួនឯង ខុស​ពី​ខាងក្រៅ​គុក ត្រង់​ខ្វះ​ម៉ាស៊ីនត្រជាក់ ខា​រា​អូ​ខេ ស្រី​ស្អាត​កំដរ​តែប៉ុណ្ណោះ ។​

​អនុរក្ស​ពន្ធនាគារ​ដដែល​បាន​ខ្សឹប​បញ្ជាក់ទៀតថា មាន​លុយ​មិនបាច់​ខ្លាច​ជាប់គុក​ទេ ជាប់គុក​មាន​លុយ​ចាយ ដូច​ដេក​ផ្ទះ​ខ្លួន​ឯង​អញ្ចឹង ព្រោះ​នៅក្នុង​គុក​ព្រៃ​ស សព្វថ្ងៃ វា​មាន​ហាងឆេង​ទាំងអស់ ចាប់តាំងពី​ចំណីចំណុក របស់ របរ​ប្រើប្រាស់ បន្ទប់​តូច បន្ទប់​ធំ ចង្អៀត ឬ​ទូលាយ​កង្ហា​តូច កង្ហា​ធំ ប្រើប្រាស់​ទឹក ប្រើប្រាស់​ភ្លើង ប្រើប្រាស់​ទូរស័ព្ទ វី​ង​ដាក់​ប្រាក់ ដក​ប្រាក់ ៘​

​ប្រភព​ខាងលើ​បន្តថា ជាក់ស្តែង សព្វថ្ងៃ​នៅ​ក្នុង​គុក​ព្រៃ​ស មាន​អគារ A ,B និង C បើ​និយាយ​ពី​ហាងឆេង គឺ​នៅក្នុង​អគារ A ការប្រើប្រាស់​ភ្លើង​បំភ្លឺ​ទាំងយប់​ថ្ងៃ ។ ហាងឆេង​ត​ភ្លើង​ចូល​ដំបូង គឺ​តម្លៃ ១០០ ដុល្លារ មិន​ថា បន្ទប់​ណា​ទេ ឱ្យតែ (​អ្នកទោស​ណា​ម្នាក់ ឬ​រូ​ម​គ្នា​នៅក្នុង​បន្ទប់​ណាមួយ​) បង់ ១០០​ដុល្លារ មាន​ភ្លើង​ត​ចូល ឱ្យ​ប្រើប្រាស់ ភ្លាម ប៉ុន្តែ​បើ​ប្រើ​កង្ហា​មួយ​ត្រូវ​បង់ ៦០ ម៉ឺន​រៀល ក្នុង ១ ខែ សម្រាប់​បន្ទប់​ធំ បើ​ប្រើ​កង្ហា ២ ត្រូវ​បង់ ៦០ ម៉ឺន គុណ​នឹង ២ ដាច់ អត់​ចុះ​ឱ្យ​ម៉ា​រៀល​ទេ ។

​បច្ចុប្បន្ននេះ នៅក្នុង​អគារ A មាន​បន្ទប់​ពិសេស​ត​ភ្លើង​ចូល និង​ប្រើ​កង្ហា​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ ដែល គេ​ហៅថា បន្ទប់​ពិសេស មានដូចជា បន្ទប់​លេខ ៥ លេខ ៦ លេខ ៧ លេខ ១០ និង​លេខ ១៥ ប្រើ​កង្ហា​ធំ ឬ​ហៅ​ថា បន្ទប់​ពិសេស ឯ​បន្ទប់​លេខ ១៤ និង​១៦ អត់​ពិសេស​ទេ ពួក​អ្នកទោស​ក្រៗ អត់​លុយ​បង់ ។​

​អគារ B ជាន់​ក្រោម បន្ទប់​លេខ ៨ លេខ ៣ និង​ជាន់​លើ​បន្ទប់​លេខ ១៩ លេខ ១៧ ជា​បន្ទប់​មាន​ភ្លើង​កង្ហា តូច​-​ធំ​ប្រើ​គ្រប់គ្រាន់ ហើយ​អ្នកទោស​រស់នៅ​យ៉ាង​ទូលាយ ផា​សុកភាព ។ នៅ​អគារ B ក៏​មាន​បន្ទប់​អ្នកទោស​ធ្វើ សិប្បកម្ម នៅ​បន្ទប់​លេខ ១១-១២-១៣-១៤-១៦-១៨ ធ្វើការ​ហត់ អត់​ភ្លើង​ហើយ​អត់​កង្ហា​ទៀត ។​

​នៅ​អគារ C មាន​បន្ទប់​លេខ ៥ និង​លេខ ២០ ជា​បន្ទប់​ពិសេស បន្ទប់​លេខ ១ និង​លេខ ៩ មាន​តែ​ភ្លើង​អត់ ដាក់​កង្ហា​ទេ ។

​ប្រភព​ឱ្យដឹងទៀតថា បើ​អ្នកទោស​អត់លុយ ហើយ​ចង់​នៅក្នុង​បន្ទប់​ពិសេស ត្រូវធ្វើ​ជា​អ្នក​គក់​ច្របាច់​ឱ្យ​គេ (​អ្នកមានៗ​) និង​គក់​ច្របាច់​ជូន​លោក​មេ​បន្ទប់ ។ ចំណែក​សាច់ញាតិ ដែល​ចង់​ទៅ​មើល​សួរ​សុខ​ទុក​បងប្អូន ឥឡូវ​ធូរ​បន្តិច ពីមុន​ឈរ​មើល​ពី​ខាងក្រៅ​ចំ​រ៉ឹង​ដែក គេ​យក ១០០០០ រៀល ឥឡូវ​នៅតែ ៥០០០ រៀល ទេ បើ​ចូល​ទៅ​មើល​ក្នុង​ចំ​រ៉ឹង​ដែក បាន​ជួប​ផ្ទាល់ ពី​មុន​គេ​យក ១០ ដុល្លារ ឥឡូវ​សល់​តែ ១០០០០ រៀល​ទេ ។

​ចំណែក​អ្នកទោស មាន​លុយ​ចង់​ឡុកឡាក់ ហាំ​បឺ​ហ្គើ​រ ឬ​គុយទាវ កាហ្វេ​ល្បីៗ​ឆ្ងាញ់ៗ​ប្រើ​គេ​ឱ្យ​ទៅ​ទិញ គ្រាន់តែ​ឱ្យ​លុយ​អនុរក្ស និង​ប្រធាន​អគារ មេ​បន្ទប់​ចាយ រាល់​ពេល​ទៅ​បាន​ហើយ ចំណែក​អ្នកទោស​ក្រៗ​វិញ ស៊ី​បាយ និង​ម្ហូប​របប​គុក​ក្នុង ១ ថ្ងៃ ២៨០០​រៀល ហ្នឹង គឺ​មាន​ត្រកួន​ស្ល​ជាមួយ​ត្រី​ស្អុយ ឬ​សាច់​សំណល់​ដូច​បាយ​ឆ្កែ​អញ្ចឹង​ទៅ ។

​បើ​និយាយ​ពី​ការប្រើប្រាស់​ទឹក ក្នុង ១ បន្ទប់​ដាច់ខាត​ត្រូវ​បង់ ១៥ ម៉ឺន​រៀល បើ​មិន​ចង់​កុំ​ថា ដល់​ទឹក​ងូត​សូម្បី ទឹក​លាប​ខ្លួន​ក៏​អត់​ដែរ ។ ទឹក​ហើយ​និង​ភ្លើង គឺ​មាន​លោកនាយ​ឈ្មោះ ផឹង គឹម​ហាន ជា​អ្នកដើរ​ប្រមូល​លុយ​ទាំង​អស់​ពី គ្រប់​អគារ និង​ជា​កូនចៅ​អ្នកទោស ហេង ពៅ ជួយប្រមូល​ថ្លៃ​ភ្លើង​ឱ្យ​ដែរ ។​

​អនុរក្ស​បាន​ខ្សឹប​បន្តថា បើ​និយាយ​ពី រឿង​ក្នុង​គុក​ព្រៃ​ស គឺ​គ្មាន​ខ្វះ​អ្វី​ទេ ចង់​ទិញ​ស្អី​ស៊ី ចង់​ផឹក​ស្អី​ក៏មាន គ្រាន់តែ​គេ​លក់​ក្នុង​គុក​នោះ​វា​ថ្លៃ ដូចជា​មី​មួយកញ្ចប់ ២០០០ រៀល​ឯ​ណោះ គឺ​និយាយ​រួម​តម្លៃ​អ្វីៗ​ស្មើនឹង ២ ដង នៃ​តម្លៃ​ខាងក្រៅ បើ​ទូរស័ព្ទ និង​វី​ង​ដក​ប្រាក់​វិញ តម្លៃ​ស្មើនឹង ៣ ដង នៃ​តម្លៃ​ក្រៅ​គុក ។​

​ប្រភព​ដដែល​បញ្ជាក់​ថា បើ​និយាយ​ពី​ចំ​ថ្ងៃបុណ្យ​ធំៗ ត្រូវ​លើកលែង​ទោស​វិញ អ្នកទោស​ណា​ដាក់​ពាក្យសុំ លើកលែងទោស ១ ច្បាប់ ១០០ ដុល្លារ គេ​ទទួល​ភ្លាមៗ បើ​ទោស​ជិត​ផុត ចង់​ឱ្យ​រួច​តែម្តង វា​មាន​តាម​គន្លាក់​ទៀត គឺ​វា​មាន​អា​ជិត​ផុត​ទៅ​ហើយ ៥០០ ដុល្លារ ហើយ​អាច​នៅសល់​រៀង​យូរ​បន្តិច​ដែរ ១០០០ ដុល្លារ សម្រាប់​ពាក្យ​មួយ គឺ​ឱ្យតែ​គេ​ទទួល​ពាក្យ ហើយ​ដឹង​តែ​ពី​រួច​ចេញពី​គុក​តែ​ម្តង ។​

​នគរ​សន្តិភាព មិនអាច​ទាក់ទង​លោក គុយ ប៊ុន​សរ អគ្គ​ពន្ធនាគារ និង​លោក ស្រ៊ុន លាង មេ​គុក​ព្រៃ​ស ដើម្បី​សួរ​គាត់​ថា តើ​ការ​ខ្សឹប​ខាងលើនេះ​មាន​ពិតមែន ឬ​យ៉ាងណា​ទេ ៕​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!