មណ្ឌលគិរី ៖ បទល្មើសដឹកជញ្ជូនឈើខុសច្បាប់នៅតែកើតមានយ៉ាងខ្លាំងបានដឹកឆ្លងកាត់ស្នាក់ការអភិរក្សជីវះ ចំរុះសីមា និងឆ្លងកាត់គណ:កម្មការចំរុះបានយ៉ាងរលូន ពុំទាន់មាន សេចក្តីរាយការណ៍ណាមួយបញ្ជាក់ថាបទល្មើសឆ្លងកាត់រួចចំណុចខាងលើនោះ ត្រូវសូកប៉ាន់លុយកាក់ឬយ៉ាងណានោះឡើយ។
សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគីរី បានឲ្យដឹងថា សមត្ថកិច្ចចតរថយន្តត្រៀបត្រា ពេញដងផ្លូវជាតិលេខ៧៦ រងចាំទទួលផលប្រយោជន៍ពីបទល្មើស ។ សព្វថ្ងៃនេះ នៅស្រុកកែវសីមាគេឃើញឈ្មោះ ឆាន់ ចាំង មានតួនាទីជាសមាជិកក្រុមប្រឹក្សាស្រុកបានជិះរថយន្ត ប្រមូលលុយពីឈ្មូញរកស៊ីឈើគ្រប់ៗគ្នា គ្មានចន្លោះ អ្នកណាម្នាក់ឡើយ ហើយលុយដែលមន្ត្រីរូបនោះប្រមូលបាននោះត្រូវបានគេខ្សឹបខ្សៀវដាក់ ត្រចៀកគ្នាថាយកទៅបែងចែកជាមួយលោក ស៊ិន វណ្ណវុឌ្ឍន៍ ជាចៅហ្វាយ ស្រុក ។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងថា ៖ សព្វថ្ងៃនេះ ឈើប្រណីតគឺត្រូវបានគេដឹកជញ្ជូន ចេញពីតំបន់ស្នូលព្រៃអភិរក្សជីវះចំរុះសីមា ស្រុកកែវសីមានិងស្រុកអូររាំង ហើយសកម្មភាពកាប់ឈើនៅចំណុចភូមិ ហ្គាទី យីវ អណ្តូងក្រឡឹងពេលគេដឹកជញ្ជូនឆ្លងកាត់មុខស្នាក់ការអភិរក្សជីវះ ចំរុះស្រុកអូររាំង ស្នាក់ការចំណុច១៦៤ (ហៅ៦៤) អធិការស្រុកកែវសីមា ស្នាក់ការអភិរក្សជីវះចំរុះសីមាស្រុកកែវសីមាឆ្លងកាត់គណ:កម្ម ការចំរុះដូច្នេះបទល្មើសដឹកជញ្ជូនឆ្លងផុតពីមន្ត្រីបីរើការនៅ ស្នាក់ការខាងលើ បានយ៉ាងរលូនបែបនេះត្រូវបានគេសង្ស័យថាឈ្មួញនឹង មន្ត្រីខិលខូចទំនងជាមានទំនាក់ទំនងល្អជាមួយគ្នា ទើបបអាចធ្វើបែបនេះបាន ។
ថ្មីៗនេះបើទោះបីជា មានការបង្កើតគណ:កម្មការចំរុះដើម្បីរួមគ្នាទប់សស្កាត់បទល្មើស ព្រៃឈើនៅស្រុកកែវសីមាតាមដងផ្លូវជាតិលេខ៧៦ យ៉ាងតឹងរឹងក៏ដោយ ៕