ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតូចតាចមានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ ២ ជិតរង្វង់មូលអូរចំបក់ ទោះជាទំនិញស្របច្បាប់បង់ពន្ធគ្រប់ចេញពីច្រករួចក៏ដោយ ក៏ត្រូវតែបង់ឲ្យគយចល័តនេះគ្រប់ចំនួនដែល !

ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតូចតាចមានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ ២ ជិតរង្វង់មូលអូរចំបក់ ទោះជាទំនិញស្របច្បាប់បង់ពន្ធគ្រប់ចេញពីច្រករួចក៏ដោយ ក៏ត្រូវតែបង់ឲ្យគយចល័តនេះគ្រប់ចំនួនដែល !

កាលពីពេលថ្មីៗនេះ តាមការបង្ហើបពីមន្ត្រីគយតូចតាចក្នុងខេត្តតាកែវ មួយចំនួនបានឲ្យដឹងថា លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ កំពុងឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ ដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ។

ប្រភពពីមន្រ្តីគយនោះបានឲ្យដឹងបន្តទៀតថា នៅតាមច្រកព្រំដែនជាច្រើនកន្លែងដូចជាច្រកភ្នំដិន ច្រកបាក់ដៃ និងច្រកត្រពាំងក្រសាំង ជាដើម ឈ្មួញនាំចូលទំនិញបង់ពន្ធត្រឹម ៣០ ទៅ ៤០ ភាគរយប៉ុណ្ណោះ ដោយសារមានការបើកដៃពីលោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ដែលឃុបឃិតបើកដៃឲ្យប្រធានការិយាល័យគយតាមច្រកទាំងនោះធ្វើអ្វីៗតាមអំពើចិត្ត ។

មិនតែប៉ុណ្ណោះដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ ទើបលោក ស៊ុន ឆាយឃុបឃិតជាមួយមេគយចល័តខេត្តតាកែវ ប្រព្រឹត្តអំពើពុករលួយបង្កើតកុងត្រូលជជុះយកលុយពីរឡានដឹកជំនិញគ្រប់ប្រភេទ ក្នុងមួយឡានមួយឡានចាប់ពី 6 ម៉ឺនឡើងទៅយ៉ាងគឃ្លើន។អំពើពុករលួយរបស់លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ គឺជារឿងមិនអាចបិទបាំងបានឡើយ ជាពិសេសទាក់ទងទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារអន្តរជាតិភ្នំដិន និងច្រកផ្សេងៗទៀតយ៉ាងពេញបន្ទុក។

ជាក់ស្ដែងមកតាមសម្ដីរបស់អាជីវករដែលជាអ្នកដឹកទំនិញតាមរបស់ម៉ូតូកែច្នៃ ក៏ដូចជាឡានសាំយ៉ុងដឹកយ៉ាងសំពេញសំពោង បានប្រាប់អង្គភាពយើងថា ក្នុងមួយឡានរបស់គាត់ត្រូវបងជូនគយចល័ត្នក្បែររង្វង់មូលអូចំបក់តម្លៃក្នុងមួយឡាន ចាប់ពី 6 ម៉ឺនឡើងទៅបើច្រើនគិតតម្លៃផ្សេងទៀត។ជាពិសេសលោក ស៊ុន ឆាយ បានឃុបឃិតបើកដៃឲ្យលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ បង្កើតកុងត្រូលជជុះលើផ្លូវជាតិលេខ២ ដើម្បីប្រមូលលុយពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញស្រេចតែអំពើចិត្ត ។

បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ បើតាមប្រភពពីមន្ត្រីនិងភ្នាក់ងារគយនៅខេត្តតាកែវ មួយចំនួនបានឲ្យដឹងថាលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ក៏ដូចជាលោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ឃុបឃិតគ្នាគាបសង្កត់យ៉ាងខ្លាំងទៅលើឈ្មួញ អាជីវករនិងពលរដ្ឋតូចតាចដែលនាំចូលទំនិញពីយួនដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ក្នុងក្រុងដូនកែវ ក្បែររង្វង់មូលអូរចំបក់។ ក៏ប៉ុន្តែលោក លាង ម៉ុង និងលោក ស៊ុន ឆាយ បែរជាបើកដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ឆ្លងកាត់ខេត្តតាកែវ យ៉ាងពេញបន្ទុក។ ទំនិញទាំងនោះមានដូចជាគ្រឿងសំណង់ច្រើនប្រភេទ ទំនិញចាប់ហួយ ផ្លែឈើបន្លែមានជាតិគីមី ព្រមទាំងប្រេងសាំងជាដើមធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។

អំពើពុករលួយរបស់លោកលាង ម៉ុង មេគយចល័តខេត្តតាកែវ មានការឃុបឃិតជាប្រព័ន្ធជាពិសេសជាមួយមន្ត្រីគយនៅច្រកព្រំដែន និងជាមួយលោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ តាមការអះអាងពីក្រុមឈ្មួញនិងអាជីវករមួយចំនួនដែលរងការគាបសង្កត់កាន់តែខ្លាំងពីក្រុមគយចល័ត បានឲ្យដឹងថា ទោះបីពួកគាត់នាំចូលទំនិញស្របច្បាប់បង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយក៏ចៀសមិនផុតពីត្រូវបង់លុយឲ្យក្រុមគយចល័តរបស់លោក លាង ម៉ុង នោះទេដែលជាហេតុធ្វើឲ្យពួកគាត់រកស៊ីស្ទើរគ្មានសល់ផលចំណេញ។ ឈ្មួញនិងអាជីវករដែលនាំចូលទំនិញពីយួនតាមច្រកភ្នំដិននិងច្រករបៀងជាច្រើនទៀតបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះក្រុមគយចល័តរបស់លោក លាង ម៉ុង ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។ រាល់ការបង់លុយរបស់ឈ្មួញអាជីវករនិងពលរដ្ឋដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ២គឺមិនទទួលបានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវនោះឡើយ គឺយកលុយគ្រប់ចំនួនដាក់តែលើតុបរួចជាស្រេច។

ហេតុនេះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនគួរមើលរំលងទង្វើមិនប្រក្រតីរបស់លោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ទៀតទេ។ប្រភពពីក្រុមឈ្មួញនិងអាជីវករនាំចូលទំនិញពីយួនដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ក្នុងខេត្តតាកែវ បានបញ្ជាក់ថាលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ បង្កើតកុងត្រូលជជុះដើម្បីប្រមូលលុយតាមរបៀបពុករលួយ។

កុងត្រូលជជុះដែលឈ្មួញលើកឡើងនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានមន្ត្រីគយឈរជើង២៤ម៉ោងលើ២៤ម៉ោងដើម្បីប្រមូលលុយពីឈ្មួញ អាជីវករ និងពលរដ្ឋដែលនាំចេញទំនិញពីយួនដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២។ ចំណែកឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកបែរជាពួកគេមិនហ៊ានប៉ះពាល់ឡើយ ព្រោះខ្លាចប៉ះខ្សែអ្នកធំ ពាក់ព័ន្ធករណីខាងលើនេះអង្គភាពយើងមិនអាចទំនាក់ទំនងទៅលោកស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ និងលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!