ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឯកឧត្តម ហ៊ុយ វណ្ណៈ ហួសចិត្តជាខ្លាំង ក្នុងការប្រើអំណាចកោះហៅអ្នកកាសែតឱ្យបំភ្លឺរឿងចុះផ្សាយ តើយើងកំពុងចង់បង្ហាញអ្វី? តើច្បាប់ស្តីពីរបបសារព័ត៌មានទុកនៅឯណា.?

ឯកឧត្តម ហ៊ុយ វណ្ណៈ ហួសចិត្តជាខ្លាំង ក្នុងការប្រើអំណាចកោះហៅអ្នកកាសែតឱ្យបំភ្លឺរឿងចុះផ្សាយ តើយើងកំពុងចង់បង្ហាញអ្វី? តើច្បាប់ស្តីពីរបបសារព័ត៌មានទុកនៅឯណា.?

ភ្នំពេញ៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងក្នុង(ហ្វេសបុក)ផ្លូវការរបស់ឯកឧត្តមថា «ខ្ញុំមានការចម្លែកចិត្ត ដែលឃើញមាន អង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ឬចាងហ្វាងសារព័ត៌មាន ឱ្យទៅបំភ្លឺចំពោះអត្ថបទដែលកាសែតបានចុះផ្សាយ។ តើយើងកំពុងចង់បង្ហាញអ្វី? ការពារផលប្រយោជន៍អ្វី? តើយើងបានយល់ដឹងថាមាន ច្បាប់ស្តីពីរបបសារព័ត៌មាន ដែរទេ? ហើយតើយើងកំពុងចង់យកច្បាប់នេះទៅទុកឯណា?»។

ការលើកឡើងបែបនេះទំនងជាឯកឧត្តម ហ៊ុយ វណ្ណៈ យល់ឃើញថា អង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ដោយមើលរំលងច្បាប់របបសារព័ត៌មាន ដែលជាច្បាប់ពិសេសសម្រាប់យកមកអនុវត្តន៍លើអាជីព និងវិជ្ជាជីវៈអ្នកសារព័ត៌មាន គ្រាដែលការផ្សាយរបស់ពួកគេមិនត្រូវបានមានការទាមទារឱ្យកែតម្រូវចុះផ្សាយស្រាយបំភ្លឺឡើងវិញពីសាមីជនដែលបានខកខានមិនបានចូលរួមបញ្ជាក់នៅក្នុងខ្លឹមសារនៃការផ្សាយកាលពីលេខមុន ដែលអ្នកកាសែតបានព្យាយាម ឬអំពាវនាវរកការស្រាយបំភ្លឺមុនពេលអស់លោកទាំងនោះប្រតិកម្ម។

បើតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រា ១០ បានចែងថា ៖ ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌‌មានណាមួយដែលមានលក្ខណៈខុសពីការពិតធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន មានសិទិ្ធទាមទារអោយសារព័ត៌‌មាននោះធ្វើការកែតម្រូវ ឬមានសិទិ្ធឆ្លើយតប និងធើ្វបណ្តឹង ពីបទបរិហាកេរិ៏្ត ពីបទមួលបង្កាច់ ឬពីបទជេរ ប្រមាថ ចំពោះការប៉ះពាល់កិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន។ ចម្លើយកែតម្រូវ ឬឆ្លើយតបត្រូវចុះផ្សាយក្នុងរយៈពេលប្រាំពីរថៃ្ង(៧ថៃ្ង) យ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោយពីបានទទួលការទាមទារឱ្យកែតម្រូវ ឬឆ្លើយតប។

ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈគ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌‌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិតក្នុងបំណងបំផ្លាញបុគ្គលសារណៈនោះគឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់។

បើតុលាការរកឃើញថា ការផ្សាយណា មានលក្ខណៈខុសពីការពិតតាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីតុលាការ អាចបង្គាប់អោយសារព័ត៌‌មាននោះ :
• ចុះផ្សាយនូវការកែតម្រូវ ឬ
• សងជម្ងឺចិត្ត ឬ
• ចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជម្ងឺចិត្តផង។
អត្ថបទកែតម្រូវដែលអ្នកសារព័ត៌‌មាន មានកាតព្វកិច្ចផ្សាយ ត្រូវចុះផ្សានៅទំព័រដូចគ្នា និងមានទំហំអក្សរប៉ុនគ្នា និងអត្ថបទដែលបានចាត់ទុកថា ជាអត្ថបទ ធ្វើអោយខូចខាតកិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់គេ លើសពីនេះតុលាការអាចផ្តន្ទាទោសពិន័យជាប្រាក់ពី មួយលានរៀល (១.០០០.០០០រៀល) ទៅ ប្រាំ លាន រៀល (៥.០០០.០០០រៀល) ទៀតក៏បាន។

ម៉្យាងទៀតក្នុងករណីដែលមានការវិនិច្ឆ័យអំពីអំពើណាមួយដែលមានចែងក្នុងកថាខ័ណ្ឌខាងលើ តុលាការអាចបញ្ជាឱ្យបិទផ្សាយសេចក្តីសំរេចរបស់ខ្លួននៅទីកនែ្លងទាំងឡាយដែលតុលាការនឹងបញ្ជាក់ ដោយឱ្យជនជាប់ចោទទទួលបន្ទុកចេញសោហ៊ុយ ហើយតុលាការអាចចុះផ្សាយសាលក្រមនេះក្នុងសារព័ត៌‌មានមួយ ឬច្រើន និងឱ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយទាំងអស់ ដោយកម្រិតត្រឹមមួយលានរៀល (១.០០០.០០០រៀល) យ៉ាងច្រើនបំផុត។

សូមរំលឹកថា អ្នកកាសែត និងចាងហ្វាងកាសែតជាច្រើនរូបបានរងបណ្ដឹង និងកោះហៅពីអង្គភាព និងគណៈកម្មការចំណុះឱ្យស្ថាប័នរដ្ឋ ក្រោយការផ្សាយរបស់អង្គភាពសារព័ត៌មាន។

ការដែលមានទិដ្ឋភាពបែបនេះមិនដឹងថា ភាគីអ្នកដែលពាក់ព័ន្ធនោះ មើលរំលង ឬក៏មានភាពស្រពេចស្រពិល មិនទាន់យល់ច្បាស់ពីខ្លឹមសារមាត្រា ១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន ឬយ៉ាងណានោះទេ?។
ហេតុដូចនេះ បើមានការបកស្រាយពីអ្នកច្បាប់ឱ្យបានទូលំទូលាយលើបំណងនៃមាត្រា ១០ នេះអាចជាគុណប្រយោជន៍ដល់អ្នកដែលពាក់ព័ន្ធ និងសាធារណៈជន សម្រាប់ត្រិះរិះពិចារណាមុននឹងធ្វើការសម្រេចចិត្ត៕

Filed in: ផ្សេងៗ, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!