ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ក្រុមហ៊ុន​ប៉ុល​សុគន្ធ​កំពុង​កំទេច​ភ្នំ​ជី​សូ​បំបិទ​ប្រវត្តិសាស្ត្រ​ខ្មែរ​

ក្រុមហ៊ុន​ប៉ុល​សុគន្ធ​កំពុង​កំទេច​ភ្នំ​ជី​សូ​បំបិទ​ប្រវត្តិសាស្ត្រ​ខ្មែរ​

ភ្នំ​ជី សូរ​ស្ថិតនៅ​ឃុំ​រវៀង និង​ឃុំ​ស្លា ស្រុក​សំរោង​ខេត្ដ​តាកែវ​ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​ប៉ុល​សុគន្ធ​ប្រើប្រាស់​គ្រឿងចក្រ​កាយ​យក​ថ្ម​និង​ដី​នៅ​ប៉ែក ខាងជើង​ភ្នំ​អស់​មួយ​ចំហៀង​ហើយ​ដើម្បី​យក​ទៅ​ធ្វើ​ផ្លូវ ដែល​ក្រុមហ៊ុន​នេះ​ដេញថ្លៃ​បាន​តាំងពី ឆ្នាំ​២០១៣​មក ។ ពេលនេះ បាន​កំពុងតែ​ធ្វើ​សកម្មភាព​ឈូសឆាយ​ភ្នំ​មួយ​នេះ​ស្ទើតែ​ក្លាយទៅជា​ដី​វាល​រាបទៅហើយ ក៏​គ្មាន​ជំនាញ​ណា​ចេញ​មុខ​ដើម្បី​ធ្វើការ​ទប់ស្កាត់​ឡើយ ។​

​លោក  ញ៉ែម ស្រស់ អភិបាល ស្រុក​សំរោង បានឱ្យដឹងថា កម្លាំង​អាជ្ញាធរ​ស្រុក​បាន​ចុះ​ទៅ​ហាមឃាត់​ក្រុមហ៊ុន​ខាងលើ​និង​បាន​ដាក់ លិខិត​ទៅ​ខាង​មន្ទីរ រ៉ែ​និង​ថាមពល​ខេត្ដ​តាកែវ​ឱ្យ​បញ្ឈប់ សកម្មភាព​ក្រុមហ៊ុន​នេះ​ជា​បន្ទាន់ ព្រោះ វា​កំពុង​ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទបុរាណ​ភ្នំ​ជី​សូរ ។ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​ខាងលើ ពុំ​មាន​សិទ្ធិមក​ជីក​កាយ​ដី​ថ្ម​នៅ​ទី​នេះ​ដែរ​ជា​កន្លែង​រដ្ឋាភិបាល ហាមឃាត់​ឡើយ ។​

លោក​បន្ដ ទៀតថា​ក្រោយពី​លោក ដាក់​លិខិត​ទៅ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ដ ខាង​មន្ទីរ​មិន​មាន​ការឆ្លើយតប​អ្វី​ទាំង អស់​ហើយ​ក្រុមហ៊ុន​នៅតែ​បន្ដ​ជីក​កកាយ​ដដែល ។​

​លោក​ទូច រ៉ែ​ន មន្ដ្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ដ​តាកែវ បានឱ្យដឹង​ថា​ចំពោះ​ក្រុមហ៊ុន​ប៉ុល សុគន្ធ កាយ​ថ្មភ្នំ​យក​ទៅ​ធ្វើ​ផ្លូវ​វា​មិន​មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​ពាក់​ព ន្ធ័នោះ​ទេ ។​
​លោក​បាន​ចុះ​ទៅ​ហាមឃាត់​សកម្មភាព​នេះ​ជាមួយ​មន្ដ្រី វប្បធម៌​កាលពីពេល​កន្លង​មក​និង បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​យក​ច្បាប់​អនុញ្ញាត​ពី ក្រសួង​រ៉ែ​និង​ថាមពល​ទើប​ធ្វើ​សកម្ម ភាព​បន្ដ​ទៀត​បាន ។ រឿង​នេះ​លោក​ទទួល ស្គាល់​ថា​ក្រុមហ៊ុន​នេះ​ពិតជា​កំពុង​កាយ​ដី​ថ្ម​ទាំង​បំពាន​ពិតមែន ។​

​ប្រភពពី ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ ភ្នំ​ជី​សូរ​បានឱ្យដឹងថា សកម្មភាព​របស់​ក្រុម ហ៊ុន​ប៉ុល សុគន្ធ កំពុង​កាយ​យក​ថ្ម​និង​ដី ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ពាក់​ពន្ធ័​នោះ​ទេ ។ បើ​ប្រជាពលរដ្ឋ​ប្រកប​របរ វាយ​ថ្ម​ដោយ​ដៃ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​វា​មិន​ប៉ះពាល់​អ្វី នោះទេ តែបើ ក្រុមហ៊ុន​នេះ​ប្រើ​គ្រឿងចក្រ​វា​ធ្វើឱ្យ ប៉ះពាល់​ដល់​តួ​ប្រាសាទ​បូរាណ ។ កន្លង​មក​ពួកគាត់​ធ្លាប់​ឃើញ​មាន​ក្រុម​មន្ដ្រី​មន្ទីរ​វប្បធម៌​និង មន្ដ្រី​រ៉ែ និង​ថាមពល​រួម ទាំង​អាជ្ញាធរ​ស្រុក​សំរោង​បាន​ចុះមក ត្រួតពិនិត្យ​និង​បាន​ឱ្យ​ក្រុមហ៊ុន​នេះ​ផ្អាក​សកម្មភាព​ជា​បន្ទាន់​តែ មិនដឹងថា ក្រុម ទាំងនោះ​គេ​ត្រូវដង​ត្រូវផ្លែ​គ្នា​យ៉ាង​ម្ដេច​បាន​ជា​ក្រុមហ៊ុន​នេះ បន្ដសកម្មភាព​ដដែល ។ បើ​តែ​យ៉ាង​នេះ​ពលរដ្ឋ​លែង មាន​ថ្ម​វាយ​ចិញ្ចឹម​ឆ្នាំង​ទៀតហើយ ។ ចំណែកឯ​តួ​ប្រាសាទ​បូរាណ​ភ្នំ​ជី​សូរ​ក៏​មិន​ជាប់​បាន​យូរ​ទៀត​ដែរ ព្រោះ​គេ​នាំគ្នា ស៊ី​គ្រឹះ​ខាងក្រោម​អស់​ទៅហើយ ។​

​ភ្នំ​ជី​សូរ​ជា​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​និង​មានប្រា​សាទបុរាណ សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ចូល​មក​ទស្សនា​និង​អភិរក្ស​យ៉ាង​តឹងរ៉ឹង ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​ប្រមុខ​រាជ រដ្ឋាភិបាល​បាន​ចេញ​ស​.​ជ​.​ណ​មិនឱ្យ ធ្វើ​អាជីវកម្ម​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​គ្រឿងយន្ដ​គ្រប់​ប្រភេទ ។ ប៉ុន្ដែ​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ភ្នំ​ធ្វើ​អាជីវកម្ម​ជា លក្ខណ​គ្រួសារ​បាន ។​

​បច្ចុប្បន្ន ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ភ្នំ​ជី​សូរ​ដែរ​អាស្រ័យ​ផល​ពី​ថ្មភ្នំ​នេះ សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ជួយ​បញ្ឈប់​សកម្មភាព​ជីក​ក​កាយ​ដី​ថ្ម​របស់ ក្រុមហ៊ុន​ប៉ុល​សុគន្ធ​នេះ​ផង​ដើម្បី​រក្សា​ប្រាសាទបុរាណ​ភ្នំ​ជី​សូរ​ឱ្យ បាន​យូរអង្វែង​បន្ដទៀត ។​
​តំណាង ក្រុមហ៊ុន​ប៉ុល សុគន្ធ សារព័ត៌មាន​យើង​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​ការជីក​កកាយ​យក​ថ្មភ្នំ​ជី​សូរ បានទេ កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៤ ៕

chorm_prasith

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!