កាលពីពេលថ្មីៗនេះ មានការ លេចធ្លាយពត៌មាន ដ៍គួរអោយចាប់អារម្មណ៍ ស្តីពីកូន អ្នកមានទ្រព្យស្តុកស្តម ម្នាក់ ដែលមាន ឪពុកជា អ្នកជំនួញ អចលនទ្រព្យ ដ៍ធំបំផុតក្នុងខេត្ត Zhejiang តែអកុសល កូនប្រុស មានរូបរាង ដូចមនុស្សក្រៅភពទៅវិញ។ ពត៌មាន ដ៍ក្តៅមួយនេះ បានធ្វើអោយ ប្រជាជនចិន ជាច្រើន មានការ ភ្ញាក់ផ្អើល ហើយក៍មាន ការភ័យខ្លាច ចំពោះរូបរាង របស់ក្មេងប្រុសម្នាក់នេះដែរ។ ដំបូងឡើយ ពេលឃើញរូបថត របស់គេ ប៉ុន្មានស្លឹក មនុស្សជាច្រើន គិតស្មានថា កូនប្រុស សេដ្ឋីរូបនេះ ជាកូនក្មេង នៅឡើយទេ ប៉ុន្តែតាមពិត គេមាន អាយុ ជាង ២០ ឆ្នាំទៅហើយ ដោយ Chen Shan កើតក្នុងឆ្នាំ ១៩៩៣។ ជាមួយគ្នានេះដែរ Chen Shan ក៍មានប្រពន្ធ ម្នាក់ដ៍ស្រស់ស្អាត ឈ្មោះថានាង Wang Sicong ហើយបច្ចុប្បន្ន ពួកគេ រស់នៅក្នុង ខេត្ត Zhejiang ប្រទេសចិនតែម្តង។ អ្វីដែលគេ កត់សំគាល់នោះគឺ Chen Shan ជាមនុស្សម្នាក់ ដែលមាន ចារិក ខុសគេ ចូលចិត្ត ធ្វើខ្លួនដូចក្មេង ប៉ុន្តែ និយាយពីរថយន្តវិញ ជិះសុទ្ធតែ Ferrari កប់ស៊េរី ឯណោះ។