ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ស្តេចស្វា ស៊ុន អ៊ូខុង និយាយពីការ ដឹងគុណ ដែល Andy Lau ឲ្យខ្ចីលុយ នៅពេលដែល ក្ស័យធន

ស្តេចស្វា ស៊ុន អ៊ូខុង និយាយពីការ ដឹងគុណ ដែល Andy Lau ឲ្យខ្ចីលុយ នៅពេលដែល ក្ស័យធន

ហុងកុង៖ តារាសម្តែង វ័យ៥០ឆ្នាំ លោក Dicky Cheung ដែលមនុស្សគ្រប់គ្នា ស្គាល់ថាជាស្តេចស្វា ស៊ុន អ៊ូខុង ក្នុងរឿងភាគ Journey to the West (ថាំងចេងទៅចម្លងធម៌) បាននិយាយប្រាប់ សារព័ត៌មានថា លោកមានការដឹងគុណ យ៉ាងខ្លាំងទៅដល់ លោក Andy Lau ដែលបានឲ្យលោកខ្ចីលុយ ក្នុងគ្រាដែលលោក ក្ស័យធន។

នៅក្នុងឆាកជីវិត តារាសម្តែង លោក Dicky Cheung ក៏មានរឿងល្វីងជូរចត់ ដែលធ្វើឲ្យលោក មិនអាចបំភ្លេចបានផងដែរ ក្នុងនោះលោកក៏ធ្លាប់ បរាជ័យ ក្នុងអាជីពជាតារាចម្រៀង ធ្ងន់ធ្ងររហូតដល់ក្ស័យធន។

លោក Dicky បាននិយាយថា៖ “ខ្ញុំដឹងពីសមត្ថភាពខ្លួនខ្ញុំ ច្បាស់ណាស់ ថាអ្វីដែលខ្ញុំអាចធ្វើបាន! ខ្ញុំមិនចេះច្រៀង រាំ និងនិពន្ធ បទចម្រៀងនោះទេ តែហេតុអ្វីក៏ក្រុមហ៊ុន បានឲ្យខ្ញុំធ្វើវា?”។ គាត់បានឲ្យដឹងទៀតថា នៅក្នុងអាជីព ជាអ្នកចំរៀង ក្នុងកំឡុងឆ្នាំ ១៩៩៧ លោកបានជួបនូវបញ្ហា ហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដែលបានធ្វើឲ្យលោក បាត់បង់លុយយ៉ាងច្រើន រហូតដល់ក្ស័យធន។

គាត់និយាយទៀតថា៖ “សំណាងល្អ នៅពេលនោះ លោក Andy Lau បានជួយស្រោចស្រង់ខ្ញុំ ដោយឲ្យខ្ញុំចូលរួមសម្តែងក្នុង រឿងភាពយន្តមួយ និងបានឲ្យខ្ញុំខ្ចីលុយខ្លះ! ខ្ញុំពិតជាដឹងគុណ គាត់ណាស់ រហូតមកដល់សព្វថ្ងៃនេះ” ។ គាត់ក៏បានបន្ថែមទៀតថា៖ “នៅក្នុងពេលវេលា កន្លងមកនេះ ខ្ញុំត្រូវបានគេឲ្យចូល រួមសម្តែងក្នុងខ្សែភាពយន្ត យ៉ាងតិចមួយ ហើយនៅពេលវេលា ដ៏លំបាករបស់ខ្ញុំវិញនោះ គឺខ្ញុំគ្មានការងារធ្វើនោះទេ! វាបានបង្រៀនឲ្យខ្ញុំដឹងថា អ្នកគួរតែប្រឹងប្រែងធ្វើការ ទោះជាលំបាកយ៉ាងណា រហូតបានទទួលលទ្ធផល។ អ្នកត្រូវការហាត់ពត់ខ្លួនអ្នក និងលើកទឹកចិត្តដល់ខ្លួនឯង ដើម្បីអភិវឌ្ឍន៍បន្ថែម ហើយត្រូវត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតប្រជែង ទាំងអស់!”៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!