ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ភ្ញៀវទេសចរជិត ៨ម៉ឺននាក់ ម​កកំសាន្តនៅខេត្តព្រះសីហនុ ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ ២០១៥ ខេត្តព្រះសីហនុ

ភ្ញៀវទេសចរជិត ៨ម៉ឺននាក់ ម​កកំសាន្តនៅខេត្តព្រះសីហនុ ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ ២០១៥ ខេត្តព្រះសីហនុ

 

លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥នេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៧០.៩៤៥នាក់ មាន ការកើនឡើងចំនួន៣៤% បើប្រៀបធៀបរយៈពេលដូចគ្នានៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០១៤ ។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៦៣.១៤១នាក់ កើនឡើង ២៩% និង​ភ្ញៀវ​​ទេសចរអន្តរជាតិចំនួន ៧.៨០៧នាក់ កើនឡើង ៨៤% ។

លោកប្រធានមន្ទីរទេសចរណ៍ មានប្រសាសន៌ឲ្យដឹងបន្ថែមទៀតថា ខេត្តព្រះ​សីហនុ​ជាតំបន់ទេសចរណ៍ធម្មជាតិ តភ្ជាប់តំបន់ទេសចរណ៍ក្នុងខេត្តចំនួន៣ នាទិសនិរតី ក្នុងនោះមានខេត្តព្រះសីហនុ កំពត និងខេត្តកែប ព្រោះភ្ញៀវទេសចរមកលេង​កម្សាន្តខេត្តព្រះសីហនុអាចធ្វើដំណើរទៅកម្សាន្តបន្តនៅបូកគោ ខេត្តកំពត រួចអាចធ្វើ​ដំ​ណើ​របន្តទៅបញ្ចប់ដំណើរកម្សាន្តនៅខេត្តកែប ឬភ្ញៀវទេសចរអាច មកលេងកម្សាន្តនៅ​ខេត្ត​កែប រួចបន្តមកបូកគោ និងទៅបញ្ចប់នៅខេត្តព្រះសីហនុ ។

ដោយបច្ចុប្បន្នភ្ញៀវទេសចរមកកំសាន្តនៅខេត្តព្រះសីហនុ ពួកគេមិនអាចបំភ្លេចទៅកំសាន្តនៅតាមបណ្តាកោះនានា ក្នុងនោះមានដូចជាកោះឬស្សី កោះព្រីង កោះរុងសន្លឹម កោះតូច ភូមិសុខសាន្ត និងនៅមានកោះជាច្រើនផ្សេងទៀត ដែលជាតំបន់ទេសចរទាក់ទាញយ៉ាងសំខាន់សម្រាប់ខេត្តមាត់សមុទ្រ ។

លោក នូ សុផល បានបន្តថា ការកើនឡើងនូវភ្ញៀវទេសចរ ដោយសារមន្ទីរទេសចរ បានសហការជា​មួយអាជ្ញាធរក្រុង ខេត្ត ធ្វើការផ្សព្វផ្សាយជូនដល់បងប្អូនអាជីវករ ប្រកបមុខរបរទេសចរ នៅតាមមាត់សមុទ្រ ផ្ទះសំណាក់ សណ្ឋាគារ អាហារដ្ឋាន ត្រូវចូលរួមសហការថែរក្សាអនាម័យ  បរិស្ថានឪ្យបានស្អាតជាប់ជាប្រចាំនៅតាមកន្លែងរៀងៗខ្លួន ពិសេសបញ្ហាតម្លៃសេវាម្ហូបអាហារត្រូវសរសេរក្នុងតារាងឪ្យបានត្រឹមត្រូវ ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥៣.១២០នាក់ ។ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤៨.៨៧១នាក់ និងភ្ញៀវអន្តរជាតិចំនួន ៤.២៤៩នាក់ ។

យោងតាមរបាយការណ៏​របស់​ស្នងការនគរបាលខេត្តព្រះសីហនុ បាន​អោយ​ដឹងថា នៅវេលាម៉ោង ២៣ និង ៣០នាទី ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៥ កំលាំង​របស់​អធិការ សហការជាមួយប៉ុស្តិ៏រដ្ឋបាល បានធ្វើការ​ឃាត់​ខ្លួន ជនសង្ស័យក្មេងស្រី ចំនួន ០៦នាក់ ដែល​កំពុងដើរលួចសំភារៈតាមឆ្នេរ ក្នុងនោះបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យមានឈ្មោះ ១- ឈ្មោះ ប្រុស ដារី ភេទ ស្រី អាយុ ១៦ឆ្នាំ , ២- ឈ្មោះ ម៉ៅ រី ភេទ ស្រី អាយុ ១៥ឆ្នាំ , ៣- ឈ្មោះ សេង ជួច ភេទ ស្រី អាយុ ១៣ឆ្នាំ , ៤- ឈ្មោះ ហង្ស ស្រីនិច ភេទ ស្រី , ៥- ឈ្មោះ ទី ធីតា ភេទ ស្រី , ៦- ឈ្មោះ ស្វាយ ថន ភេទ ស្រី អាយុ ៤៧ឆ្នាំ (អ្នកទទួលផលចោរកម្ម) និង បាន​ដកហូតវត្ថុតាងរួមមាន កាបូបយួរដៃ ពណ៌ក្រហម ចំនួន ០១ កូនសោរថយន្តមួយចំនួន ទូរស័ព្ទ ០១គ្រឿង និង លុយចំនួន ៥០ដុល្លារ ។

ក្រោយពេលសាកសួរ នៅស្នងការរួចរាល់ ក៏ត្រូវបានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ មានឈ្មោះ ប្រុស ដារី , ម៉ៅ រី និង ស្វាយថន ឡើងទៅតុលាការ រីឯ៣នាក់ទៀត ត្រូវ​បាន​ប្រគល់​អោយក្រុមគ្រួសារ​ យកទៅធ្វើការអប់រំ ព្រោះ​ជា​អនិតិជន មិនទាន់គ្រប់អាយុ ។

ដោយឡែកតាមការអោយដឹងពីលោក ព្រហ្ម ពៅ ប្រធាននគរបាលចរាចរណ៏ជើង​គោកអោយដឹងថា រយៈពេល៣ថ្ងៃ ចូលឆ្នាំខាងលើនេះ គ្រោះថ្នាក់ចរាចរណ៏កើតឡើង​ ៦​ករណី ក្នុងនោះរបួស៦ ស្លាប់៣នាក់ និង ឃាត់ម៉ូតូក្មេងទំនើង ចំនួន ៧គ្រឿង និង មនុស្ស​​ជាង១០នាក់ ដែលបើកម៉ូតូបង្ករភាពចលាចលនៅពេលចូលឆ្នាំ យកមកអប់រំណែនាំ និង​ដោះលែងអោយទៅវិញផងដែរ ។

4-20-2015 2-10-18 AM

 

4-20-2015 2-09-33 AM

4-20-2015 2-10-49 AM

4-20-2015 2-11-19 AM

4-20-2015 2-12-28 AM

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!