ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោស្រី អ៊ុន សុគន្ធា តំណាងរាស្ត្រមណ្ឌលកំពត និងលោក ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត បានចុះសួរសុខទុក្ខប្រជាពលរដ្ធនិងក្រុមគ្រួសារ ​យោធិនពិការនា មណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ៣១៧

លោស្រី អ៊ុន សុគន្ធា តំណាងរាស្ត្រមណ្ឌលកំពត និងលោក ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត បានចុះសួរសុខទុក្ខប្រជាពលរដ្ធនិងក្រុមគ្រួសារ ​យោធិនពិការនា មណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ៣១៧

 

​កំ​ពត: ​​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៥ លោស្រី អ៊ុន សុគន្ធា តំណាងរាស្ត្រមណ្ឌលកំពត និងលោក ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពតជំនួសមុខ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោ​ស្រី អ៊ុន សុគន្ធា តំណាងរាស្ត្រ​មណ្ឌល​កំពត និង​លោក ខូ​យ ឃុន​ហ៊ួ​រ អភិបាល​ខេត្តកំពត បាន​ចុះសួរសុខទុក្ខប្រជាពលរដ្ធ និង​ក្រុមគ្រួសារ​យោធិន​ពិការ​នា​មណ្ឌល​អភិវឌ្ឍ​ន៍ ប៊ុន រ៉ានី ហ៊ុន សែន ៣១៧ កោះស្លាចំនួន៤៣០គ្រួសារ ព្រមទាំង​នាំយក​អំណោយរបស់រាជរដ្ធាភិបាល​មួយចំនួនតាមរយះមន្ទីរសង្គមកិច្ចខេត្តកំពត មកចែកជូន​ប្រជាពលរដ្ធនិងជនពិការនាពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រណី​ជាតិខ្មែរ កាន់តែ​ខិតចូល​មកដល់​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទិ​ត្យ ម៉េង​ឡុង នាយក​មជ្ឈមណ្ឌល​អភិ​វឌ្ឍន៍​យោធិន​ពិការ ៣១៧ កោះស្លា បាន​រាយការណ៍​ឱ្យដឹងថា មកដល់​បច្ចុប្បន្ននេះ ទាំង​ក្នុង និង​តំបន់​ជុំវិញ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ ៣១៧ កោះស្លា មានការ​រីកចម្រើន ទាំង​សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ជាពិសេស​មាន អគ្គិសនី​ប្រើប្រាស់​គ្រប់​គ្រួសារ​។ ដោយឡែក បញ្ហា​ផ្លូវថ្នល់ មាន​ទាំង​ប្រភេទ​ផ្លូវ​ចាក់​ក្រាល​កៅស៊ូ បង្ក​ភាពងាយស្រួល សម្រាប់​ការធ្វើដំណើរ ដែល​សូម្បី​បងប្អូន​ប្រជាពលរដ្ឋ ត្រូវការ​ជិះ​រថយន្ត​តាក់ស៊ី គ្រាន់តែ​ទូរស័ព្ទ​ហៅ​នោះ គេ​នឹង​មក​ទទួល​ដល់​មុខផ្ទះ​តែម្តង​។លោក​ឧ​ត្ត​ម​សេនីយ៍ បន្តទៀតថា បើ​និយាយ​ពី​ការ​បង្កបង្កើនផល​វិញ បងប្អូន​បាន​ដាំ​ដំណាំ​លើដី ដែល​បាន​បែងចែក និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ទាំងនោះ ធ្វើឱ្យ​ជីវភាព​ធូរធារ​គ្រប់ៗ​គ្នា​។ ជាមួយនឹង​ភាព​រីកចម្រើន​បែបនេះ ធ្វើឱ្យ​ក្រុមគ្រួសារ និង​បងប្អូន​ជនពិការ​ទាំងអស់ មិន​បំភ្លេចបាន​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ឡើយ​។​សំណេះសំណាល​ជាមួយ​ក្រុមគ្រួសារ និង​បងប្អូន​ជនពិការ​ក្នុងឱកាស​ដ៏​សប្បាយរីករាយ​នេះ លោកខូយឃុនហ៊ួរអភិបាលខេត្តកំពតបានមានប្រសាសន៍សេចក្តីសុខទុក្ខរបស់បងប្អូនក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧កោះស្លានេះជាបញ្ហាដែលប្រមុខដឹកនាំពិសេសសម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​មិនអាច​មើលរំលង​ឡើយ​។ ដូច្នេះហើយ ទើប​សម្តេច​ទាំងពីរ តែង​ចុះសួរសុខទុក្ខ​ជា​រៀងរាល់ឆ្នាំ​មិនដែល​អាក់ខាន ហើយ​ក្នុងករណី​សម្តេច ជាប់​មមាញឹក​ខ្លាំង ក៏​ផ្តាំ​ការ​នឹករលឹក និង​បញ្ជូន​រូបលោក មកជួប​ផ្ទាល់​ជាមួយ​បងប្អូន​ដូច​នាពេលនេះ ជាដើម​។លោក​អភិបាលខេត្ត បន្តទៀតថា អ្វីដែល​សម្តេច​គិតគូរ​ជា​ចម្បង​លើ​បញ្ហា​បួន គឺ​ទឹក ភ្លើង ផ្លូវ និង​មនុស្ស​។ ជា​កិច្ច​ផ្តាំផ្ញើ ដែល​លោក ខូ​យ ឃុន​ហ៊ួ​រ បាន​រំលឹក​ដល់​បងប្អូន​ជនពិការ និង​ក្រុមគ្រួសារ ត្រូវ​យកចិត្តទុកដាក់​ជាសំខាន់​លើ​បញ្ហា​សុខភាព និង​ចូលរួម​ទាំងអស់គ្នា ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ច​រា​រណ៍ ពិសេស​នាឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ខាងមុខនេះ​។​ជាមួយ​ពិធី​ជួប​សួរសុខទុក្ខ​នេះ លោកស្រី​តំណាងរាស្ត្រ និង​លោក​អភិបាលខេត្ត បាន​ចែក​អំណោយ​ជូន​ក្រុមគ្រួសារ និង​ជនពិការ​ចំនួន ៤៣០ គ្រួសារ ដោយ​មួយ​គ្រួសារៗ ទទួលបាន​អង្ករ​ទម្ងន់ ២០ គីឡូក្រាម ទឹកក្រូច​មួយ​កេស នំ​មួយ​ធុង ស្ករស​មួយ​គីឡូក្រាម និង​ថវិកា​ពីរម៉ឺន​រៀល​៕

20150411_092238

20150411_085713

20150411_092341

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!