ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុនិងឯកឧត្តម សំរិទ្ធភុំ អនុប្រធានអចិន្រ្តៃគណះបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងសហការីក្រោមឱវាទបានចុះជួយដល់សពលោក ស្រី ស៊ូ ប៊ុនលីម ដែលមានជន្មមាយុ៤៧ ឆ្នាំដែលទទួលមរណះភាព កាលពីរសៀលម៉ោង១និង៣០នាទី ថ្ងៃទី០៨ខែមេសាឆ្នាំ២០១៥ដោយរោគាពាធ នៅគេហដ្ឋានអ្នកស្រីស្ថិតនៅក្រុមទី៧ភូមិ១សង្កាត់១ក្រុង ខេត្តព្រះសីហនុនៅក្នុងឱកាសចុះសួរសុខទុកក្រុមគ្រួសារនៃសពនាពេលនោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុនិងឯកឧត្តម សំរិទ្ធភុំ អនុប្រធានអចិន្រ្តៃគណះបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុក៍បានចូលរួមចែករំលែកទុកសោកស្ដាយពីក្រុមគ្រួសារនៃសពដោយលោកស្រីលាចាកលោកនេះទៅគឺជាការបាត់បង់ធនធានមនុស្សម្នាក់ទៀត៕ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី រួមនិងឯកឧត្តម
សំរិទ្ធភុំ បាននាំយកអំណោយនិងថវិការទៅចូលរួមក្នុងពិធីបុណ្យសពនាពេលនោះរួមមាន ក្ដា មម្ឈូសចំនួន១ ទឹកសិទ្ធចំនួន៥កេះ ទឹកក្រូចចំនួន៥កេះ ថវិកាចំនួន២៦០ ដុលា្លសហរដ្ឋអាមេរិចនិង១០០ដុលា្លបន្ដែមទៀតក្នុងការបូជាសពផងដែរ។ ហើយក៏បានជូនថវិការដល់យាយជីដែលនៅធ្វើវិបស្សានុធុរនៅវត្តជោត្តញ្ញាណហៅវត្តលើម្នាក់ៗ ២០០០០រៀលផងដែរ។
គួររំលឹកផងដែរថានេះជាលើកទី៥២ហើយដែល ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទីជួយក្ដាមម្ឈូសដល់សាកសពជនក្រីក្រក្នុងខេត្តព្រះសីហនុ ឯកឧត្តមបានលើកទ្បើងថាលោកមិនប្រកាន់និនាការនោយោបាយនោះទេអោយតែប្រជាពលរដ្ឋក្រីក្រ លោកផ្ដល់អោយមិនរើសអើងអ្វីនោះទេនេះជាទឹកចិត្តមនុស្សធម៍៕