ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចុះសួរសុខទុក្ខកងកម្លាំងមានជំងឺ

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចុះសួរសុខទុក្ខកងកម្លាំងមានជំងឺ

 

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ នាវេលាម៉ោង ១០ និង ០០ នាទី ព្រឹក ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៥ បាន​ដឹកនាំ​កម្លាំងមន្ត្រីកងរាជអាវុធហត្ថខេត្ត ចុះទៅសាកសួរសុខទុក្ខលោកអនុសេនីយ៍ទោ សួន សៀប ដែលជាមន្ត្រី​កងរាជអាវុធហត្ថខេត្តកំពុងមានជំងឺសំរាកព្យាបាលនៅគេហដ្ឋានរបស់លោក​ស្ថិតក្នុងក្រុមទី ២១ ភូមិ ៣ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះសាកសួរសុខទុក្ខនាពេលនោះ ឯកឧត្តមរួមនឹងមន្ត្រីក្រោមឱវាទ​របស់​លោក បានពាំនាំនូវថវិការចំនួន ១លាន ៧សែន និង ១០០ដុល្លា ជូនដល់អ្នកជំងឺផងដែរ។ ជាង​នេះទៅទៀត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ក៏បានទំនាក់ទំនងទៅលោក សេង ណុង ប្រធានមន្ទីរពេទ្យចំការចេក ក្រុងព្រះសីហនុ ដើម្បីនាំយកលោក សួន សៀប ដែល​កំពុង​មានជំងឺនោះ នាំយកទៅ​មន្ទីរពេទ្យខាងលើ ដើម្បីសង្គ្រោះព្យបាលផងដែរ។ ឆ្លៀងក្នុង​ឱកាស​ទៅ​សាកសួរសុខទុក្ខអ្នកជំងឺ លោកមេបញ្ជាការ​​កងរាជអាវុធហត្ថខេត្តព្រះសីហនុ បាន​សំ​ណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ​ដែលរស់នៅមូលដ្ឋានក្បែរៗនោះ ហើយ​បាន​ផ្តាំផ្ញើចំពោះបងប្អូនយើងថា បើមានហេតុការណ៍អ្វីកើតឡើង សូមរាយការណ៍ជាបន្ទាន់​ទៅ​កម្លាំងកងរាជអាវុធហត្ថរបស់លោក លោកនឹងចាត់កម្លាំង​មកជួយអន្តរាគមន៍អោយ​ទាន់​ពេល​វេលា ដើម្បីការពារសន្តិសុខ​ជូនដល់​បងប្អូន​ដែលរស់នៅតំបន់នេះ។

លោកបន្តទៀតថា ​យើងទាំងអស់គ្នាដែលប្រជាពលរដ្ឋនៅតំបន់នេះ​គប្បីចូលរួម​ទាំង​អស់គ្នា ដើម្បីលុបបំបាត់ចោល​នូវចោរកម្ម គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាបច្ច័យ​មិន​ល្អដល់សង្គមជាតិ ព្រោះថាសកម្មភាពទាំងនេះវាប្រាសចាកពីច្បាប់រដ្ឋ។ ជាងនេះ​ទៅ​ទៀត​ដោយមើលឃើញពីទុក្ខលំបាករបស់លោកស្រី ពៅ រី អាយុ ៥២ ឆ្នាំ មានមុខរបរ​ជាអ្នក​បោក​ខោអាវតាមផ្ទះ មានទីលំនៅចំណុចខាងលើ​ ដោយសារតែអ្នកស្រីខ្វះទីជំរក លោកក៏បាន​ផ្តល់​ថវិការ ចំនួន ២០០ ដុល្លា សហរដ្ឋអាមេរិក និង​សន្យាជួយដំបូល​ និង ជញ្ជាំងផ្ទះ ដល់​អ្នក​ស្រី ​ដើម្បីអោយមានជំរកសមរម្យនឹងគេ ព្រោះរដូវវស្សាជិតមកដល់ហើយ ហើយមនុស្សម្នាក់​ៗ​ត្រូវ​ការជំរកជាចាំបាច់ ក្នុងការរស់នៅប្រកបអាជីវកម្ម ។

4-7-2015 9-09-22 PM

4-7-2015 9-10-18 PM

4-7-2015 9-11-08 PM

4-7-2015 9-12-14 PM

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!