ពិធីផ្សព្វផ្សាយច្បាប់ថ្មីស្តីពី ការគ្រប់គ្រងសេវាកម្មឯកជន កែប្រែសេវាកម្មសាធារណៈនិង សេចក្តីប្រកាសរួមរបស់ក្រសួង មហាផ្ទៃជាមួយក្រសួងសុខាភិ បាលត្រូវបានមន្ទីរសុខាភិបាល ខេត្តកំពតធ្វើការផ្សព្វផ្សាយជូន បណ្តាអាជីវករប្រជាពលរដ្ឋបាន យល់ដឹងពីច្បាប់ថ្មីមួយនេះ ។
លោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពតបាន និយាយឱ្យដឹងថា ច្បាប់ស្តីពីការ គ្រប់គ្រងសេវាកម្មឯកជនការកែប្រែសេវាសាធារណៈនេះ ដើម្បីឱ្យបជាពលរដ្ឋជាពិសេស អាជីវករ ពាណិជ្ជករបានុល់ជ្រួត ជ្រាបចៀសវាងការចោទប្រកាន់ថាពុំបានុល់ដឹងពីច្បាប់ថ្មី នេះនៅពេលដែលមន្ត្រីនៃមន្ទីរ សុខាភិបាលអនុវត្តច្បាប់មួយនេះ ។
ប្រភពដដែលបានបន្តឱ្យ ដឹងទៀតថា នៅក្នុងឱកាសនោះដែរ ក៏មានការផ្សព្វផ្សាយពី សេចក្តីប្រកាសរួមរបស់ក្រសួង មហាផ្ទៃនិងក្រសួងសុខាភិបាល ស្តីពីការគ្រប់គ្រងគុណភាពសេវាកម្ម និងវិធានការលុបបំបាត់ ផលិតផលសុខាភិបាល ខុសច្បាប់ និងសេវាសុខាភិបាលឯកជនខុសច្បាប់ដើម្បីសុខភាព និងសុវត្ថិភាពសង្គមដែលមាន ១១ ប្រការ ដោយ ផ្អែកទៅតាម រដ្ឋធម្មនុញ្ញច្បាប់, ព្រះរាជក្រម និងអនុក្រឹត្យនាដើម្បីសុខភាព ប្រជាពលរដ្ឋទូទៅ ។
លោក ញា ប៊ុនថន បានបន្តឱ្យដឹងទៀតថា ការផ្សព្វផ្សាយច្បាប់ថ្មីស្តីពីការគ្រប់គ្រងសេវា កម្មឯកជនការកែប្រែ សេវាសាធារណៈនិងសេចក្តីប្រកាសរួម របស់ក្រសួងមហាផ្ទៃនិងក្រសួង សុខាភិបាលនេះនៅមានកម្រិត នៅឡើយ ។ ក៏ប៉ុន្តែមន្ទីរសុខាភិបាលនិងខិតខំបន្តធ្វើការផ្សព្វ ផ្សាយបញ្ជ្រាបឱ្យមានច្រើនជា បន្តបន្ទាប់ ដើម្បីឱ្យអាជីវករ ពាណិជ្ជករនិងប្រជាពលរដ្ឋទាំង អស់ឱ្យបានយល់ជ្រួតជ្រាបកាន់ តែច្រើនបន្ថែមទៀត ៕