ឥណ្ឌូនេស៊ី៖ ក្មេងសិស្សសាលាមួយស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ខេត្ត Java ប្រទេសឥណ្ឌូណេស៊ី បានប្រថុយជីវិត របស់ពួកគេស្ទើររៀងរាល់ថ្ងៃ ដើម្បីធ្វើដំណើរឆ្លងកាត់ស្ពានដ៏តូច ដែលមានប្រវែងជាង៣០ម៉ែត្រ ព្រោះតែធ្វើដំណើរ ទៅកាន់សាលារៀន។ ក្មេងៗសិស្សសាលាភាគច្រើន បានជិះកង់ និងដើរលើបន្ទះឈើលើស្ពានដែក ដែលគេឈប់ ប្រើប្រាស់នោះ ដើម្បីធ្វើដំណើរទៅសាលារៀន បើទោះបីជាការធ្វើដំណើរលើស្ពាននោះគួរអោយខ្លាច និងមានគ្រោះថ្នាក់ ក៏ដោយ ប៉ុន្តែក្មេងៗទាំងនោះបានអោយដឹងថា ការធ្វើដំណើរតាមស្ពាននោះ អាចជួយអោយពួកគេចំណេញ ពេលវេលា ច្រើនជាង គេធ្វើដំណើរកាត់ព្រៃ រួចឆ្លងទឹក ដោយការជិះទូក ម្យ៉ាងពួកគេធ្វើដំណើរលើស្ពាននោះ ឡើងធ្លាប់ អស់ហើយ។ រូបថត ក្មេងៗទាំងនោះធ្វើដំណើរលើស្ពានដ៏មានគ្រោះថ្នាក់នោះ ថតដោយអ្នកថតរូបឥណ្ឌូណេស៊ីឈ្មោះ Agoes Rudianto៕