ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on មន្ត្រី​ជលផល​នៅ​បាត់ដំបង​ រង​ការ​ចោទ​ថា​ឃុបឃិត​ គ្នា​ប្រព្រឹត្ត​បទល្មើស​នេសាទ

មន្ត្រី​ជលផល​នៅ​បាត់ដំបង​ រង​ការ​ចោទ​ថា​ឃុបឃិត​ គ្នា​ប្រព្រឹត្ត​បទល្មើស​នេសាទ

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​មន្ត្រី​រដ្ឋបាល​ជលផល​ព្រែក​ទាល់ និង​សមត្ថកិច្ច​មូលដ្ឋាន ថា​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស​នេសាទ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ឧបករណ៍​ឆក់​យក​ត្រី​ក្នុង​តំបន់​អភិរក្ស ធ្វើ​ឲ្យ​ហិនហោច​អស់​ត្រី​គ្មាន​សល់។

ប្រជាពលរដ្ឋ​នៅ​តំបន់​នេសាទ​នោះ​អះអាង​ថា ប្រសិន​បើ​សមត្ថកិច្ច​នៅ​តែ​​មិន​បញ្ឈប់​សកម្មភាព​ប្រជាពលរដ្ឋ​ឆក់​ត្រី​ក្នុង​តំបន់​អភិរក្ស​ទេ នោះ​ត្រី​ទាំង​តូច​ធំ​វា​នឹង​ហិនហោច​អស់​ពី​តំបន់​នោះ​ក្នុង​ពេល​ឆាប់ៗ។

ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក វ៉ី រស់នៅ​ភូមិ​បាក់ព្រា ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ មីនា ថា ប្រជាពលរដ្ឋ​ចូល​ទៅ​ឆក់​ត្រី​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​តំបន់​អភិរក្ស​នៅ​ព្រែក​តាភព នៃ​ភូមិ​បាក់ព្រា ឃុំ​ព្រៃចាស់ ធ្វើ​សកម្មភាព​ខ្លាំង​ប្រមាណ​មួយ​ខែ​មក​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​ទប់ស្កាត់​នោះ​ទេ។ លោក​បន្ត​ថា សកម្មភាព​លួច​ឆក់​ត្រី​ប្រើ​ឧបករណ៍​ខុស​ច្បាប់​របស់​ប្រជាពលរដ្ឋ​នេះ ដោយសារ​មន្ត្រី​ជលផល និង​សមត្ថកិច្ច​មូលដ្ឋាន​នៅ​តំបន់​នោះ ឃុបឃិត​គ្នា ទើប​រឿង​នេះ​អាច​ដំណើរ​ការ​ទៅ​បាន ។ គេ​ឆក់​ត្រី​នៅ​ពេល​យប់ ចំណែកឯ​ពេល​ថ្ងៃ​វិញ គឺ​គេ​បិទ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​តំបន់​នោះ​ទេ។ ចំពោះ​ត្រី​ដែល​គេ​រក​បាន គឺ​គេ​ហៅ​ម៉ូយ​ឲ្យ​ចូល​ទៅ​ទិញ​ដល់​ទីកន្លែង​តែ​ម្ដង»។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយ​ផ្នែក​រដ្ឋបាល​ជលផល​ឃុំ​ព្រែក​ទាល់ លោក សៀង ដារិទ្ធ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​តែង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចូល​ទៅ​ឆក់​ត្រី​នៅ​ក្នុង​តំបន់​អភិរក្ស ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​នោះ​ទេ ។ នៅ​ក្នុង​នោះ​ក៏​មាន​អ្នក​លួច​ទៅ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខ្លះ​ដែរ ដោយសារ​តំបន់​នេសាទ​នោះ​វា​ធំ តែ​គ្មាន​បទល្មើស​អ្វី​ធំ​ដុំ​ដូច​អ្នក​រាយការណ៍​នោះ​ទេ»។

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា កន្លង​មក​លោក​សង្កេត​ឃើញ​សកម្មភាព​នេសាទ​ដោយ​ខុស​ច្បាប់ តែង​កើត​មាន​ជា​ញឹកញាប់​នៅ​តំបន់​ភូមិ​បាក់ព្រា នោះ ហើយ​ពុំ​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​បាន​នៅ​ឡើយ​ទេ។ លោក យិន ម៉េងលី ចាត់​ទុក​ការ​ឆ្លើយ​បដិសេធ​របស់​មន្ត្រី​ជលផល​នេះ ថា​គ្រាន់​ជា​លេស​មួយ ដើម្បី​ដោះ​បន្ទុក​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ប៉ុណ្ណោះ ។  រឿង​នេះ​ពិត​ជា​កើត​មាន​នៅ​តំបន់​នេសាទ​នោះ។ បញ្ហា​នេះ ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​រួម​គ្នា​ថែរក្សា​សម្បត្តិ​ធនធាន​ជាតិ​នេះ​ឲ្យ​បាន»។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!