ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on នាវាទេសចរណ៍នាំភ្ញៀវចម្រុះ ជាតិសាសន៍ជិត ២.០០០នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

នាវាទេសចរណ៍នាំភ្ញៀវចម្រុះ ជាតិសាសន៍ជិត ២.០០០នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

 

ខេត្តព្រះសីហនុ៖លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ ក្រុង​ព្រះ​សីហនុឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នាវា​ទេស​ចរណ៍មួយគ្រឿងមាន​ឈ្មោះ QUEEN ELIZABATH ធ្វើ​ដំណើរមកពីប្រទេសថៃ ​បាន​នាំភ្ញៀវទេសចរ​ចម្រុះ​ជាតិសាសន៍ចំនួន ១.៨៩៦នាក់ ចូល​ចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សនកិច្ចរយះពេលមួយថ្ងៃ  មុនពេល​ធ្វើដំណើរចាកចេញទៅកាន់ប្រទេសសិង្ហបុរី នៅល្ងាចថ្ងៃ​ដដែល​នេះ។

លោកវរសនីយ៍ឯក ស៊ាង ឡេង បានឱ្យដឹងបន្តថា QUEEN ELIZABATH មាននាវិកបំរើការងារសរុបចំនួន ៩៧៣នាក់ ហើយភ្ញៀវទេសចរចម្រុះជាតិសាសន៌ចំនួន ៣៥សញ្ជាតិផ្សេងគ្នា  ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា QUEEN ELIZABATH ដែលមានសញ្ជាតិច្រើនជាងគេមាន អង់គ្លេស ៦៣៧នាក់ អូស្រ្តាលី ២៥៩នាក់ ជប៉ុន ២២៧នាក់ អាមេរិក ២១៨នាក់ ក្រៅពី​នោះនៅមានភ្ញៀវទេសចរជាច្រើនសញ្ជាតិ​ផ្សេងៗ​ទៀត ហើយភ្ញៀវភាគច្រើនជាមនុស្ស​ដែល​មានវ័យចំណាស់ ។

លោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ បានបញ្ជាក់ថា នេះជានាវាទេសចរណ៍​បរទេស​ធុនយក្ស ដែលបានចូលចតបោះយុទ្ធការនៅក្នុងលំហសមុទ្រក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង៩ ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ហើយនាវា QUEEN ELIZABATH  មាន​គម្រោង​ចាកចេញពីដែនទឹកកម្ពុជានៅម៉ោង១៧ និង៣០នាទី ថ្ងៃដដែលឆ្ពោះ​ទៅកាន់​ប្រទេស​សឹង្ហ​បូរី ។ ភ្ញៀវទេសចរទាំងអស់ធ្វើដំណើរឡើងគោកតាមអូប៊រចម្លងជាច្រើនគ្រឿង ដើម្បីដើរ​ទស្សនាចរក្នុងក្រុងព្រះសីហនុពិសេសតាមតំបន់ឆ្មេរ និងរមណីយដ្ឋាននានា ៕

01-04-15-1 (1)

01-04-15-1 (3)

 

01-04-15-1 (5)

01-04-15-1 (2)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!