ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on មនុស្សប្រុស ស្រីចំនួន ០៣នាក់ ត្រូវបានធ្វើការឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន  

មនុស្សប្រុស ស្រីចំនួន ០៣នាក់ ត្រូវបានធ្វើការឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន  

ខេត្តព្រះសីហនុ៖មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ០៣នាក់  ត្រូវបានកងរាជអាវុធហត្ថសហការ​ជាមយយកម្លាំងអាវុធហត្ថក្រុងព្រះសីហនុធ្វើការឃាត់ខ្លួន ពី​បទជួញដូរគ្រឿងញៀនកា​ល​ពីវេលាម៉ោង ១៥ និង០នាទី ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៥ នៅផ្ទះជួលមួ​យ​កន្លែងបន្ទប់លេខ០៤ ស្ថិតក្នុងក្រុម១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

លោកវរសេនីយត្រី ឆាយ វិន នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឪ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក​ឧត្តមសេនីយត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឪ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឈានទៅដល់ធ្វើការបង្ក្រាបបានមុខសញ្ញាជួញ​ដូរគ្រឿងញៀនបាន០៣នាក់ នៅចំណុចខាងលើ ។ ជនសង្ស័យទី១មានឈ្មោះ ចាន់ មុន្នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដមានទីលំនៅក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ទី២ ឈ្មោះ ឌិន រត្ន័ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុម១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងទី៣ ឈ្មោះ ឌិន រ៉ា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុម១៥ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។

វត្ថុតាងដែលដកហូតបានរួមមាន ម្សៅពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០៤កញ្ចប់ជញ្ជីង​ថ្លឹង០១ ដែកកេះ៦ ដបជក់ថ្នាំញៀន១ បំពង់ហ្គាសឆ្នៃសម្រាប់ជក់ថ្នាំញៀន០១ ទូរសព្ទ័ដៃចំនួន ០៧គ្រឿង លុយខ្មែរ ៣០៧០០០រៀល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ត នឹងធ្វើការស្រាវជ្រាវមុខសញ្ញាប្រើប្រាស់ ចែកចាយ ជួញដូរគ្រឿងញៀនបន្តទៀត  ព្រមទាំងកសាងសំណុំរឿង​បញ្ជូនទៅសាលា​ដំបូងខេត្តព្រះ​សីហនុ ចាត់វិធានការទៅតាមផ្លូចច្បាប់  ៕

IMG-20150331-WA0080_resized

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!