ព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៥ ប្រជាពលរដ្ឋដែលបានទទួលផល ពីការដឹកជញ្ជូនពីផែ លេខ៥២ មានទីតាំងស្ថិតនៅក្រុម៣៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុបានមកប្រមូលផ្តុំគ្នា តវ៉ារកយុត្តិធម៌ ពីគម្រោងចាក់ដីអភិវឌ្ឍន៌របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយក្រុមហ៊ុនម៉ៅ ការដែលបានចាក់ដីបំផ្លាញផែចតទូកចេញចូលរបស់ពួកគាត់ទៅកាន់កោះរុង ។
យោងលិខិតលេខ១៥៥ លសកសសរប.ធម ចុះថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ របស់កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ សំណើរសុំចាក់ដីថ្ម និងធ្វើរបងដើម្បីទប់ស្កាត់និងបញ្ឍប់ការធ្វើសំណង់ចូល ក្នុងដីតំបន់អភិវឌ្ឍន៌របស់កំពង់ផែខាងជើង(ទំនប់រលក)ទំហំ៣០ម៉ែត្រគុណ ២២៨ម៉ែត្រ ដែលបាន ផ្តល់សិទ្ធចាក់ដីទៅឪ្យលោក ឆេង ចេង អ្នកម៉ៅការ ។
ការចាក់ដីរបស់លោក ឆេង ចេង ផ្ទុយពីអ្វីដែលលិខិតរបស់អភិបាលខេត្តព្រះសីហនុដែល អនុញ្ញាតឪ្យចាក់ដីតំបន់អភិវឌ្ឍន៌របស់កំពង់ផែក្រុងព្រះសីហនុ ក៌ប៉ុន្តែលោក ឆេង ចេង បានចាក់ អាចម៌ដីឈូសឆាយដីចូលសមុទ្រធ្វើឪ្យប៉ះពាល់ និងបំផ្លាញផែលេខ៥២ របស់លោក ស៊ី្រ ស៊្រុន ស្រីអូន ដែលមានទីតាំងខាងលើបណ្តាលឪ្យបាក់ខ្ទេចអស់ ធ្វើឪ្យប្រជាពលរដ្ឋមានលំនៅដ្ឋាននៅ ក្បែរ ក៏ដូចប្រជាពលរដ្ឋកោះរុង មិនសប្បាយចិត្តនិងការចាក់ដី បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងសម្បត្តិសាធារណៈ ដោយគ្មានធ្វើការដោះស្រាយ និងជូនដំណឹងអ្វីទាំងអស់ ។ ប្រមុខរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយនូវគោលនយោបាយឈ្នះឈ្នះ ក្នុងការ ដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋដើម្បីឪ្យប្រជាពលរដ្ឋរស់នៅមានលំនៅដ្ឋានសមរម្យប្រកបដោយសេចក្តីសុខទូទាំងប្រទេស ។
ប្រជាពលរដ្ឋបានរិះគន់អ្នកម៉ៅការចាក់ដីថា លោក ឆេង ចេង ទទួលបានសិទ្ធិដឹកដីចាក់ក្នុង តំបន់អភិវឌ្ឍន៌របស់កំពង់ផែ គាត់ចាក់ដីដើម្បីផលប្រយោជន៌គាត់តែប៉ុណ្ណោះ កាលណាគាត់ចាក់ដី ចូលក្នុងសមុទ្របានច្រើនឡាន គាត់នឹងទទួលបានលុយកំរៃជើងសារ កាន់តែច្រើនដោយមិនគិតពី ផលប៉ះ ពាល់ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋ និងសុវត្ថិភាពសាធារណះនោះឡើយ ហើយការដឹកដី របស់គាត់ធ្វើឪ្យអាចម៌ដីធ្លាក់រាយប៉ាយពេញផ្លូវ ហុយបណ្តាលធ្វើឪ្យប៉ះពាល់ ដល់សុខភាពប្រជា ពលរដ្ឋ ក៌ដូចជាភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិផងដែរ ។
លោកស្រី ស៊្រុន ស្រីអូន បានមានប្រសាសន៌ថា ផែរបស់លោកស្រីបានសាងសង់ដោយ មានច្បាប់អនុញ្ញាតិពីអាជ្ញាធរភូមិ សង្កាត់ តាំងឆ្នាំ២០០៣រហូតមកដល់ឆ្នាម២០១៥នេះ ហើយបានបង់ប៉ាតង់ជូនរដ្ឋរៀងរាល់ឆ្នាំ និងប្រចាំខែទៀតផង។ លោកស្រីពុំជំទាស់និងការអភិវឌ្ឍន៍ របស់កំពង់ផែនោះទេ ប៉ុន្តែលោកស្រីសុំធ្វើយ៉ាងណាកុំធ្វើតាមកំហឹងនិងរំលោភលើសិទ្ធិរស់នៅ របស់ពួកគាត់ តួយ៉ាងដូចជាលោក ឆេង ចេង បញ្ជាអោយរថយន្តដឹកដីរបស់គាត់ចាក់ដីរួច បញ្ជាអោយ អាប៊ុល រុញដីលប់បំបាត់ផែទូកគាត់យ៉ាងសាហាវព្រៃផ្សៃដូចប្រទេសគ្មានច្បាប់ទំលាប់ អញ្ជឹង ទង្វើបែបអគតិបែបនេះ នាងខ្ញុំដែលជាប្រជាពលរដ្ឋរងគ្រោះ សូមអំពាវនាវដល់ស្ថាប័នពាក់ ព័ន្ធទាំងអស់ ពិសេសសម្តេច អគ្គសេនាបតី តេជោ ហ៊ុន សែន មេត្តាជួយដល់នាងខ្ញុំដែលបុគ្គល ឆេង ចេង កំពុងប្រើប្រាស់រូបភាពកំទេចបំផ្លាញនូវទ្រព្យសម្បត្តិនាងខ្ញុំនេះផង ៕