សារព័ត៌មានអ៊ីស្រាអែល រាយការណ៍ថា តុលាការក្រុងហ្សេរុយសាឡឹម ប្រកាសកាលពីថ្ងៃទី៣០ មីនា ថា អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក អេហ៊ូដ អូលម័រ ត្រូវមានទោសពីសំណុំរឿងពុករលួយមួយទៀត ដោយលោកជាប់ចោទថាទទួលសំណូកជាប្រាក់ពីពាណិជ្ជករជនជាតិអាមេរិក លោក Morris Talansky ។
ការកាត់ទោសលោក អេហ៊ូដ អូលម័រ លើបទចោទប្រកាន់នេះ ត្រូវប្រកាសនាថ្ងៃទី៥ ឧសភា ខាងមុខនេះ ។ លោកត្រូវបានកាត់ទោសម្តងរួចមកហើយ ដោយដាក់គុក៦ឆ្នាំពីបទពុករលួយមួយផ្សេងទៀត ដោយការកាត់ទោសនោះត្រូវតុលាការកំពូលសម្រេចឱ្យមកកាត់ក្តីនៅសាលាឧទ្ធរណ៍ទៀត ៕