ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on នគរបាល​​ការពារ​​​ព្រំ​ដែន​​​គោក​​​លេខ ៨១៧ រង​​ការ​​ចោទ​ប្រកាន់​​ថា ប្រមូល​​លុយ​ពី​​ពលករ​ចំណាក​ស្រុក​

នគរបាល​​ការពារ​​​ព្រំ​ដែន​​​គោក​​​លេខ ៨១៧ រង​​ការ​​ចោទ​ប្រកាន់​​ថា ប្រមូល​​លុយ​ពី​​ពលករ​ចំណាក​ស្រុក​

ពលករ​ចំណាកស្រុក ​ទាំង​អ្នក​ស្របច្បាប់ និង​អ្នក​ចាក ចេញ​ដោយ​ ពុំ​ស្រប​ច្បាប់​ទៅ​ធ្វើការ​នៅ ​ប្រទេស​ថៃ បាន​ក្លាយទៅ ជា ​ចំណាប់ខ្មាំង​ របស់​នគរ​បាល ​វរៈ​ការពារ​ព្រំដែន ៨១៧ ដោយសារតែ​ ការ​ធ្វើ​ចំណាកស្រុក ​របស់​ពលក​រ ទាំងអស់​នោះ ​បាន​តម្រូវឱ្យ​បង់ប្រាក់​ មុន​នឹង​ទៅ​ធ្វើការ ​នៅ​ប្រទេស​ថៃ​ នោះ ។​

​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ការពារ​ព្រំដែន ៨១៧ បានឱ្យដឹងថា ការ​យក​ប្រាក់​ពី​ពលករ​ចំណាកស្រុក​ចូល​ដី ថៃ ក្នុង​មួយ​នាក់ ត្រូវ​បង់ ១​ម៉ឺន​រៀល ឬក៏ ១០០​បាត គឺ​ទុក​បែងចែក​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​ផ្សេងៗ ដែល​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា លោក អួ​ង ខុន នាយរង​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ ៩ នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៨១៧ ឃុបឃិត​គ្នា​យក​ប្រាក់​ពី​ពលករ ចំណាកស្រុក ឆ្លងដែន​ខុសច្បាប់ តាម​ច្រករបៀង​នៅតាម​បន្ទាន់​ព្រំដែន​កម្ពុជា​-​ថៃ ចាប់តាំងពី​ថ្ងៃ​ទី ១៨ ខែ​មេសា ដល់​ដើម​ខែ​ឧសភា ឆ្នាំ​២០១៤ រហូតមក​ទល់​នឹង​ពេលនេះ ដែល​ស្ថិតនៅ​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ពលករ​ចំណាកស្រុក​បានឱ្យដឹងថា មួយ​ថ្ងៃ​ការធ្វើ​ចំណាកស្រុក​រាប់ពាន់នាក់​បាន​ឆ្លង​ដែន ទៅ​ប្រទេស​ថៃ​ទាំងថ្ងៃទាំងយប់  ដោយ​ពួកគេ​បាន បង់​ប្រាក់​ឱ្យ​លោក អួ​ង ខុន ជា​អនុប្រធាន​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​ក្នុង​ម្នាក់ ១​ម៉ឺន​រៀល ឬក៏ ១០០​បាត ហើយ​ក្នុង​មួយ​ថ្ងៃ​មាន​ពលករ ប្រហែលជា ១០០​នាក់ ឆ្លង​ចូល​តាម​ច្រករបៀង​ប៉ុស្តិ៍​គីឡូ​លេខ ៩ នគរបាល​ការពារ​ព្រំដែន ៨១៧ ដោយ​ពុំ​មាន​ការទប់ស្កាត់​ឡើយ ។​

​ទាក់ទិន​នឹង​ការចោទប្រកាន់​របស់​ព​លករ​ចំណាកស្រុក​ខុសច្បាប់​ចោទ​លោក អួ​ង ខុន អនុ​ប៉ុស្តិ៍​គីឡូម៉ែត្រ លេខ ៩ អ្នកយកព័ត៌មាន​យើង​មិនអាច​ទាក់ទង ដើម្បី​ធ្វើ​ការបកស្រាយ ការ​ចោទ​ពី​សំណាក់​ប្រជា​ពលករ កាលពី​ថ្ងៃ ម្សិលមិញ​បានឡើយ ៕

20140504_164726 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!