ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on សេដ្ឋីរុស្សីត្រូវបាន កំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តព្រះសីហនុចាប់ខ្លូន

សេដ្ឋីរុស្សីត្រូវបាន កំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តព្រះសីហនុចាប់ខ្លូន

 

ខេត្តព្រះសីហនុៈលោកDoroshenkoNikolayសេដ្ឋីជនជាតិរុស្សីសញ្ជាតិខ្មែរជាថៅកែសណ្ឋាគារកោះដែកគោលនិងផ្ទះសំណាក់ផ្ទះពស់ផងនោះត្រូវបានកងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុធ្វើការចាប់ខ្លូននៅរសៀលថ្ងៃទី២៥ខែមិនាឆ្នាំ២០១៥នៅក្នុងផ្ទះសំណាក់ផ្ទះពស់របស់គាត់ស្ថិតនៅក្នុងភូមិ៣សង្កាត់៣ក្រុង.ខេត្តព្រះសីហនុ។លោកDoroshenkoNikolayក្រោយពេលចាប់ខ្លូនត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុហើយបញ្ជូនបន្តភ្លាមៗទៅសាលាដំបូងខេត្តរូចនាំយកទៅដាក់ពន្ធនាគារតែម្តងរងចាំចាត់ការតាមនីតីវិធីនៃច្បាប់ពាក់ព័ន្ឋ ករណីប្តឹងផ្តល់ចោទ​ប្រកាន់​ពីសំណាក់​លោក​(ប៉ូឡង់ស្គី)ជាជនជាតិរុស្សីដូចគ្នា។ដោយការចាប់ខ្លូននេះបានបង្ករឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋស្ទើរទូទាំងក្រុងព្រះសីហនុផងដែរ។

.ពាក់ពន្ធ័ករណីនេះត្រូវបានមន្រ្តីសាលាដំបូងខេត្តព្រះសីហនុបានធ្វើការបញ្ជាក់ប្រាប់ឲ្យដឹងថាការចាប់ខ្លូនលោកDoroshenkoNikolayខាងលើនេះគឺធ្វើឡើងតាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លូនឃុំខ្លូនលេខ៣៣៨ចុះថ្ងៃទី១៥ខែមិនាឆ្នាំ២០១៥របស់(លោកអ៊ីឃាង)ចៅក្រមស៊ើបសូរសាលាដំបូងខេត្តព្រះសីហនុពាក់ពន្ធ័ការប្តឹងចោទពីសំណាក់(ឈ្មោះប៉ូឡង់ស្គី)ជាជនជាតិរុស្សីដូចគ្នាបទល្មើសចំនូន៣ករណីធំៗគឺទី១ក្លែងបន្លំហត្ថលេខា.ទី២ប្រើប្រាស់ឯកសារក្លែងនិងទី៣រំលោភលើទំនុកចិត្តពិសេសដោយអភិបាលឬបុគ្គលផ្សេងៗទៀតដែលប្រព្រត្តិឡើងនៅក្នុងភូមិ៣សង្កាត់៣ក្រុង.ខេត្តព្រះសីហនុអំឡុងឆ្នាំ២០០៥និង២០១០។ដោយមុននិងឈានដល់ការសម្រេចចាប់ខ្លូនសាលាដំបូខេត្តព្រះសីហនុបានចេញដីការបង្គាប់ឲ្យចូលខ្លូនដើម្បីធ្វើការបំភ្លឺនិងសាកសួរចំនូន២លើករូចមកហើយគឺលើកទី១នៅថ្ងៃទិ១០ខែគុម្ភៈឆ្នាំ២០១៥និងលើកទី២នៅថ្ងៃទិ២៦ខែគុម្ភៈឆ្នាំ២០១៥ប៉ុន្តែជនជាប់សង្ស័យឈ្មោះ(DoroshenkoNikolay)នេះហាក់មានចេតនាគេចខ្លូនរហូតមិនព្រមចូលខ្លូនតាមការកំណត់នោះឡើយទើបលើកទី៣នេះលោកអ៊ីឃាងចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុបានសម្រេចចេញដីការបង្គាប់ឲ្យចាប់ខ្លូនឃុំខ្លូនតែម្តងដើម្បីងាយស្រូលចាត់ការតាមនិតីវិធីនៃច្បាប់។

.ជុំវិញករណីប្តឹងផ្តល់រវាងលោក(ប៉ូឡង់ស្គី)និងលោក(DoroshenkoNikolay)ដែលសុទ្ធសឹងជាជនជាតិរុស្សីដូចគ្នានេះត្រូវបានប្រភពមួយចំនូនបានលូចបង្ហើបប្រាប់ឲ្យដឹងថាអ្នកទាំងពីរជាដៃគូររកស៊ីដ៍ធំជាមួយគ្នាដោយដំបូងឡើយលោក(ប៉ូឡង់ស្គី)មិនទាន់មករស់នៅស្រុកខ្មែរទេគឺនៅប្រទេសរុស្សីបានផ្ញើរលុយយ៉ាងច្រើនរាប់រយលានដុល្លាពីប្រទេសរុស្សីមកឲ្យលោក(DoroshenkoNikolay)ជូយទិញដីនិងកោះមួយចំនូនដើម្បីសាងសង់សណ្ឋាគារឬផ្ទះសំណាក់.ខុនដូរផ្សេងៗជាក់ស្តែងដូចជាសំណង់សណ្ឋាគារកោះដែកគោលក៍មានភាគហ៊ុនរបស់លោក(ប៉ូឡង់ស្គី)ផងដែរ។ក្រោយមកទំនាស់រវាងលោកប៉ូឡង់ស្គីនិងលោក(DoroshenkoNikolay)បានចាប់ផ្តើលខណៈលោកប៉ូឡង់ស្គីមករស់នៅស្រុកខ្មែរដើម្បីសោយសុខជាមួយនិងទ្រព្យរបស់ខ្លូនដែលបានដាក់ទុនវិយោគជាមួយលោក(DoroshenkoNikolay)ប៉ុន្តែជាលទ្ធផលលុយចំនូនដ៍ច្រើនសន្ធឹកសន្ធាប់នោះមួយចំនូនធំត្រូវបានបាត់បង់តាមរយៈការក្លែងបន្លំឯកសារ.បន្លំហត្ថលេខពីសំណាក់លោក(DoroshenkoNikolay)ហើយបង្ករជាទំនាស់ប្តឹងផ្តល់យ៉ាងក្តៅកគុកតាំងពីពេលនោះតែម្តងទៅ។ដោយឡែកសំរាប់លោក(DoroshenkoNikolay)កន្លងមកធ្លាប់បានផ្តល់បទសម្ភាសដល់ក្រុមអ្នកយកពត៏មានថារវាងលោកនិងបុគ្គល់(ប៉ូឡង់ស្គី)មិនមានការរកស៊ីជាមួយគ្នានោះទេតែផ្ទុយទៅវិញលោកបានធ្វើការបញ្ជាក់ថាបុគ្គល់(ប៉ូឡងស្គី)ជាសត្រូវដ៍ធំសំរាប់គ្រូសាររបស់គាត់ដោយបុគ្គលឈ្មោះ(ប៉ូឡង់ស្គី)នេះតែងតែបង្កររឿងរ៉ាវគ្រប់បែបយ៉ាងក្នុងន័យប៉ុនប៉ងធ្វើបាបដល់ក្រុមគ្រូសាររបស់គាត់ជាក់ស្តែងដូចជាករណីជនមិនស្គាល់មុខព្រូតគ្នាវាយប៉ុនប៉ងសំម្លាប់លោក(ដូររ៉ូស៊ិនកូអូរស្តាប់)ជាកូនប្រុសបង្កើតគាត់បណ្តាលឲ្យរងរបូសធ្ងន់ធ្ងរស្ទើរស្លាប់ស្ទើរស់កន្លងមកនិងករណីលូចដុតរថយន្តសេរីទំនើបរបស់គាត់ម៉ាក(RANGE.ROVER)កន្លងទៅថ្មីនេះសុទ្ធសឹងដាក់ការចោទប្រកាន់ទៅលើបុគ្គល់ឈ្មោះ(ប៉ូឡង់ស្គី)ទាំងអស់។តែទោះជាយ៉ាងណាក៍ដោយជុំវិញបញ្ហារខាងលើនេះកំពង់ស្ថិតនៅលើចំណាត់ការរបស់តុលាការនៅឡើយទេដូចនេះរាល់ការចោទប្រកាន់គ្នាផ្សេងៗទៅវិញទៅមករវាងបុគ្គល់ទាំងពីរមិនទាន់ជាផ្លូវការនោះឡើយ៕

3-26-2015 9-50-58 PM

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!