ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on មនុស្ស ៧ នាក់ ត្រូវបានសមត្ថកិច្ចប៉េអឹមចាប់ខ្លួន ជាប់ពាក់ព័ន្ធ​បទល្មើស២ដាច់​ដោយ​ឡែកពីគ្នា  

មនុស្ស ៧ នាក់ ត្រូវបានសមត្ថកិច្ចប៉េអឹមចាប់ខ្លួន ជាប់ពាក់ព័ន្ធ​បទល្មើស២ដាច់​ដោយ​ឡែកពីគ្នា  

 

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ​​ខេត្តព្រះសីហនុ បានបើកយុទ្ធនាការ​ចាប់ឃាត់​ខ្លួនមនុស្សចំនួន ៧ នាក់ ​ជាបន្តបន្ទាប់​ នៅត្រង់ចំណុចពយយាយម៉ៅ ភូមិកោះតូច សង្កាត់​កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ កាលពីរសៀល​ថ្ងៃទី ២០ ខែ​ មីនា ឆ្នាំ ២០១៥ ដោយ​ ​មនុស្សទាំង៧នាក់នេះ ជាប់ពាក់ព័ន្ធ២ករណីដាច់ដោយឡែកពីគ្នា គឺ​បួននាក់​ជាប់ពាក់ព័ន្ធ​កាប់​បំផ្លាញព្រៃឈើ និង ៣នាក់ទៀត ជាប់ពាក់ព័ន្ធបទ​លួចដោយមានស្ថានទំងន់ទោស ប្រព្រឹត្តិ​ទៅ​លើជនបរទេស​ចំនួន ២ នាក់។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ ​បាន​មាន​ប្រសាសន៍បញ្ជាក់ប្រាប់អោយដឹងថា ការចាប់ឃាត់ខ្លួនមនុស្ស៧នាក់ខាងលើនេះ ​គឺ​ធ្វើ​ឡើង​ខណៈពេល​មានករណីជនបរទេសចំនួន ២នាក់ ទីមួយមានឈ្មោះ Mike (ម៉េក) សញ្ជាតិ កាណាដា និងម្នាក់ទៀតឈ្មោះ John (ចន) សញ្ឌាតិ ហ្វាំងឡង់ ត្រូវជនល្មើសមួយក្រុមព្រួត គ្នាវាយបណ្តាលអោយរបួស​ធ្ងន់ធ្ងររួចហើយប្លន់យក ទ្រព្យសម្បត្តិមួយចំនួនដូចជា កាបូប​ស្ពាយ​ដាក់ចំនួន ១ , លេបថបមួយគ្រឿង និង ទូរស័ព្ទៃដៃមួយគ្រឿង ព្រមទាំង​ប្រាក់​ដុល្លា​មួយ​ចំនួន​ផងដែរ។ កម្លាំងកងរាជអាវុធហត្ថ ក្រោយពីទទួលបានករណីភ្លាម ក៏បាន​ចុះធ្វើការ​​ស៊ើប​អង្កេត​ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នៅចំណុចកើតហេតុភ្លាមៗផងដែរ រហូត​ឈានទៅដល់​ការ​ចាប់ខ្លួនមនុស្សចំនួន ៧ នាក់ ដោយក្នុងនោះ ៣ នាក់ ពាក់ព័ន្ធនឹង​ការវាយ​ប្លន់​​ជន​បរទេស​ចំនួន ២ នាក់ ​គឺទី ១ ឈ្មោះ Mike (ម៉េក) សញ្ជាតិ កាណាដា និងម្នាក់ទៀតឈ្មោះ John (ចន) សញ្ឌាតិ ហ្វាំងឡង់ ។ ដោយឡែកសំរាប់៤នាក់ទៀត ជាប់ពាក់ព័ន្ធ​​កាប់បំផ្លាញព្រៃឈើ​ក្នុង​ដែន​បំរុងទុក​អចិន្ត្រៃយ៍របស់រដ្ឋ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ប្រាប់អោយដឹងទៀតថា ជនជាប់សង្ស័យ៣នាក់​ ដែល​ពាក់ព័ន្ធ​វាយ​ប្លន់ជនរងគ្រោះ​ជា​ជនជាតិបរទេស ២ នាក់ខាងលើ ទី១​ឈ្មោះ ជួប ទិត្យ ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករអារឈើ, ទី២ឈ្មោះ ជឹម រតនា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ ម្ចាស់ម៉ាស៊ីន, ទី៣ឈ្មោះ ឃួន ហ៊ន ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ​អារ​ឈើ ។ ជនទាំងបីនាក់នេះ ក្រោយពីធ្វើការសាកសួររួច ត្រូវបាន​បញ្ជូនទៅស្នងការប៉ូលីស​នគរបាល​​ខេត្ត តាមការស្នើសុំ ដើម្បី​កសាង​សំណុំរឿង​បន្ត​ជូនទៅសាលាដំបូងខេត្ត។ ដោយ​ឡែក​សំរាប់ជនជាប់សង្ស័យពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើចំនួន ៤ នាក់, ១ មានឈ្មោះ ជឹម ឧត្តម ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករអារឈើ ។ ២- ឈ្មោះ ជឹម រឹម ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មករអារឈើ។ ៣- ឈ្មោះ ហ៊ើង សេងថៃ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខ​របរ​កម្មករអារឈើ។ ៤- ឈ្មោះ ឃួន សុធា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ​បើក​ទូក​ទេស​ចរណ៍។​​ ​អ្នកទាំង៤ត្រូវបានប្រគល់អោយខណ្ឌរដ្ឋបា​លព្រៃឈើខេត្តអនុវត្តតាមនីតិវិធី​នៃ​ច្បាប់​នៅ​រសៀល​​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៥ ​រួចរាល់ហើយ។

3-24-2015 9-26-43 PM

IMG-20150323-WA0009

IMG-20150323-WA0011

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!