ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក​ឧកញ៉ា​ សឹង សំអុល ​ កំពុង​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច និង តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមាយ៉ាងរង្គៀល ដោយបានលេះជ្រកក្រោម​ផ្លាកដីសម្បទាន

លោក​ឧកញ៉ា​ សឹង សំអុល ​ កំពុង​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច និង តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមាយ៉ាងរង្គៀល ដោយបានលេះជ្រកក្រោម​ផ្លាកដីសម្បទាន

មណ្ឌលគិរី​៖​ក្នុង​មួយថ្ងៃៗ​មាន​ឈ្មួញ​កាប់​ប្រមូល ផល​អនុផល​ព្រៃឈើ ពី​ដីព្រៃ​អភិរក្ស​រាប់សិប​គ្រឿង យកទៅលក់  ថៅកែ​ដ៏​ធំ​ម្នាក់​ប្រចាំ​នៅ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ ប៊ិ​ញ ហ្វឿ​ក​១ របស់​វៀតណាម មាន​ទីតាំងនៅ​ឃុំ​ព្រះ​ឈូក ស្រុក​កែវ​សីមា​។ ហើយ​សកម្មភាព​ដ៏​មមាញឹក​នេះ គឺ​គេ​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ ដែល​កាប់​ប្រមូល​មកពី​ព្រៃ​ក្រៅ​ដែន​ក្រុមហ៊ុន រាប់រយ​ម៉ែត្រគូប​យកមក​ពី​គ្រប់ទិសទី​ក្នុងស្រុក​កែវ​សីមា​ចូល​ក្រុមហ៊ុន​ធ្វើការ​អារ​ជ្រៀក នឹង​ដឹកជញ្ជូន តាម​រថយន្ត​យី​ឌុប​ធំៗ​រាល់ថ្ងៃ ដែល​គេ​មិន​បានឃើញ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នានា​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទប់ស្កាត់​សោះឡើយ​។​

​សកម្មភាព​ដែល​គេ​សង្ស័យថា មិន​ស្របច្បាប់​នេះ​ធ្វើឡើង​ដោយ​យក​ច្បាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើជា​សំអាង​បិទបាំង ក្នុងការ​ដឹកឈើ​មក ពី​ក្រៅ​ដែនដី​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ហ៊ុំព័ទ្ធ​ដោយ​ដីព្រៃ​រិចរឹល​តូចៗ​រកតែ​ប្រភេទ​ឈើ​ប្រណីត​មួយ ដើម​គ្មាន​នោះ តែ​ផ្ទុយទៅវិញ​ថៅកែ​ម្នាក់​នោះ សម្បូរ​ឈើ​ប្រណីត​នាំចេញ​មិនចេះ​អស់​រាប់​ឆ្នាំ​មកហើយ ទៅកាន់​ប្រទេស​វៀតណាម​។​ការដឹកជញ្ជូន​ឈើ​ប្រណីត​នោះ​ទៀតសោត​គឺ​គេ​ធ្វើឡើង​ជ្រក​ក្រោម​លិខិតអនុញ្ញាត​អាជីវកម្ម​ឈើក្រហម​។ ក្រៅតែពី​កាប់ និង​ប្រមូល​ឈើ​មិន​ស្របច្បាប់ ការនាំ​ឈើ​ចេញទៅ​វៀ​ណា​ម ក៏បាន​ក្លែង​ប្រភេទ​ឈើ​ក្នុងការ​គេចវេស​បង់ពន្ធ​ជូន​រដ្ឋ​ទៀតផង​។​

​ឧកញ៉ា សឹង សំអុល ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ថៅកែ​ទទួល​ទិញ​ឈើ​នៅក្នុង​ក្រុមហ៊ុន​ដែល​ក្រុម ឈ្មួញ​តូចតាច​ដឹក​ចេញពី​ព្រៃ​ការពារ ត្រូវបាន​គេ​រាយ​ការ​ណ៏​ថា​គាត់​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​យី​ឌុប​ទាំង​ខ្សែៗ ទៅកាន់​ប្រទេស​វៀតណាម​គ្មាន​លោះ​ថ្ងៃ​ឡើយ ចេញពី​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី កាត់​តាម​ស្រុក​ស្នួល ខេត្តក្រចេះ ឆ្ពោះទៅកាន់​ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ ចេញ​តាម​ច្រករបៀង​ទន្លេ​ចាម ក្នុង​ឃុំ​ជាំ​ក្រវៀន ច្រក​ដូង​៧​ដើម និង​ច្រករបៀង​បឹង​ជ្រោង ជាដើម ដែលមាន​ការសម្របសម្រួល​ពី​មន្ត្រី​មានអំណាច​ក្នុង​ខេត្ត និង​មន្ត្រី​តាម​ច្រក​ចាំ​ទទួលយក​របប​ក្បាល​ឡាន យ៉ាង​ស្ងៀមស្ងាត់​។​

​ប្រជា​សហគមន៍​ក្នុង​ឃុំ​ស្រែ​ឈូក​បាន​និយាយថា ក្រុមហ៊ុន ប៊ិ​ញ ហ្វឿ​ក​១ ជា​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម ដែល​កំពុង​ប្រគល់​សិទ្ធ​ឲ្យ ឧកញ៉ា សឹង សំអុល កាប់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្រៅ​ដី​របស់ខ្លួន​ទូទាំង​ស្រុក​កែវ​សីមា រាប់រយ​ម៉ែត្រគូប ចូលក្នុង​ក្រុមហ៊ុន អារ ច្រៀក​ដឹក​បន្ត​តាម​រថយន្ត​ធំៗ ចេញ​ជាច្រើន​ឆ្នាំ​មកហើយ មិន​ថា​រដូវប្រាំង ឬ​វស្សា​នោះទេ ដោយ​គេ​យក​ច្បាប់​វិ​រិ​យោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើជា​លេស ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​មកពី​ក្នុង​ឃុំ​ស្រែ​ឈូក ស្រែ​ព្រះ ចុង​ផ្លាស់ មេ​ម៉​ង នឹង​គ្រប់​ទិស ទី​ក្នុងស្រុក​កែវ​សីមា ដែល​សុទ្ធសឹងតែ​ទីតាំង​ខាងលើ​ស្ថិតក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា នឹង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច បញ្ហា​នេះ​គេ​ធ្វើឡើង​រាប់សិប​ឆ្នាំ​មក​ហើយដោយ​មន្ត្រី​មូល​ដ្ឋា​ប និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ទីនោះ និង​ទៅ​ពី​ភ្នំពេញ​ឃុ​ប​ឃឹ​ត​គ្នា​។​

​ប្រភព​ដដែល​បាន​បន្តថា ភាគច្រើន​អ្នករកស៊ី​ឈើ​នៅ​ទីនោះ​ក្រៅតែពី ឧកញ៉ា សឹង សំអុល មាន មន្ត្រី និង​ឈ្មួញ​មាន​សមត្ថកិច្ច​មាន​ខ្នងបង្អែក​ធំៗ កំពុង​នាំគ្នា​កាប់​ឈើ​យកមក​លក់​ឲ្យ​ឧកញ៉ា សឹង អុល​។​ហើយ​បច្ចុប្បន្ន​កន្លែង​ដែល​កើតមាន​បទល្មើស​ខាងលើ បាន​ក្លាយជា​កន្លែង​ដ៏​សុខសាន្ត​របស់​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ទៅហើយ ទោះបី​មាន​បងប្អូន​ប្រជា​សហគមន៍​ជនជាតិដើម អ្នក​ស្រឡាញ់​ធម្មជាតិ ខិតខំ​ឃាត់​ចាប់ ឬ​ប្តឹង​អោយ​ជំនាញ​តែ​វា​ហាក់បី​ដូន​គ្មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​គេ​ត្រូវរ៉ូវ​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅហើយ សូម្បីតែ​ថ្នាក់លើៗ​មិនដែល​យកចិត្តទុកដាក់ និង​បញ្ជូន​មន្ត្រី​សម្ងាត់​ឲ្យ​មក​ស៊ើបអង្កេត​ពី​ករ​ណ​នេះ​នោះទេ ហើយ​ព្រៃឈើ​វា​នឹង​វិនាស​ហិនហោច​ហើយ​៕

kjsa

Filed in: សូមរាយការណ៍

Recent Posts

Bookmark and Promote!