ទូរទស្សន៍ BBC អង់គ្លេសរាយការណ៍ នៅថ្ងៃអាទិត្យនេះឱ្យដឹងថា បញ្ជីរាយនាមនិងអាសយ ដ្ឋានត្រូវបានគេ បង្ហោះលើគេហទំព័រមួយ ដែលភ្ជាប់ជាមួយនឹងការអំពាវនាវឱ្យសម្លាប់ យោធាអាម៉េរិកចំនួន១០០រូប។
ក្រុម IS បានថ្ឡែងថា ខ្លួនបានទទួលឈ្មោះទាំងនោះតាមរយៈគេចូលទៅលួចទិន្នន័យ (hack) ប៉ុន្តែមន្រ្តី អាម៉េរិកនិយាយថា ភាគច្រើននៃទិន្នន័យទាំងនោះ គេដាក់បង្ហោះជាសាធារណៈទេ។
យ៉ាងណាក៏ដោយក្រុមIS បានអះអាងខ្លួនឯងថា ជាក្រុម hack របស់IS នោះបានថ្លែងថា ក្រុមមន្រ្តីដែលត្រូវ បានរាយឈ្មោះទាំងនោះ បានចូលរួមក្នុងបេសកកកម្មរបស់អាម៉េរិកដើម្បីប្រឆាំងនឹងIS។
ពួកនេះ ក៏បានអំពាវនាវឱ្យអ្នកគាំទ្ររបស់ខ្លួននៅក្នុងសហរដ្ឋ “ចាប់ផ្តើមចំណាត់ការចុងក្រោយ” និង “កម្ទេច” ឈ្មោះទាំងនោះ៕