ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on វាយកំទេចទូរ ATM ព្រោះចង់ចូលដេកគុក

វាយកំទេចទូរ ATM ព្រោះចង់ចូលដេកគុក

ចិន៖ យើងធ្លាប់តែឃើញករណីជាច្រើន ចោរគាស់ រឺក៏វាយកំទេចទូរ អេធីអឹម ដើម្បីប្លន់លុយនៅក្នុងទូរនោះ ប៉ុន្តែបុរស ខាងក្រោមបែបជាទូរកំទេចទូរ អេធីអឹម ព្រោះចង់ជាប់គុកទៅវិញ។ បុរសម្នាក់​មានអាយុ ២០ឆ្នាំ​មកពីតំបន់ Anhui ប្រទេសចិន ​ត្រូវ​គេកាមេរ៉ាសុវត្ថិភាពថតបានសកម្មភាពរបស់គាត់កំពុងតែព្យាយាមបំផ្លាញ​ម៉ាស៊ីនអេ​ធី​អឹ​ម​នៅ​ក្នុង​ ទីក្រុង​ស៊ា​ង​ហៃ ។​ តាមប្រភពពត៌មានបានអោយដឹងថា ​បុរសម្នាក់នោះប្រព្រឹត្តទង្វើបែបនេះ គឺដើម្បីអោយគេ ចាប់គាត់ ដាក់គុក​ ដូច្នោះ​គាត់​អាចបរិភោគអាហារ​នៅក្នុងដោយ​ឥតគិតថ្លៃ​។

 

នៅ​ថ្ងៃ​ឈប់​សម្រាកនៃ ពិធី​បុណ្យ​និទាឃរដូវ ​បុរស​ដែលមាននាមត្រកូល Zhang បានរៀបចំឥវ៉ាន់ធ្វើដំណើរចេញពី តំបន់ Anhui ​ទៅ​ទីក្រុង​ស៊ា​ង​ហៃ​ ដើម្បីរកការងារធ្វើ ​។ គាត់​បាន​ប្រាប់​ប៉ូ​លី​សថា គាត់​មានលុយ​នៅ​ក្នុង​ហោប៉ៅតែ ១០០យ៉ន (ប្រហែល ១៦ដុល្លារ) ប៉ុណ្នោះ ហើយគាត់​បាន​ចំណាយលុយ​នោះអស់ ​​តាំងពីគាត់​ឈប់​នៅខេត្ត ​Zhejiang មកម្ល៉េះ ដោយសារហេតុផលនេះ ទើបគាត់សម្រេច​ចិត្ត​ដើរពីខេត្ត ​Zhejiang មកទីក្រុង​ស៊ា​ង​ហៃ​ ​។ បន្ទាប់​ពី​ គាត់​មិន បានហូបអាហារ​ច្រើនពេល ​ព្រមទាំ​គ្មាន​ប្រាក់ ​ដើម្បី​ទិញ​ម្ហូបអាហារ​ទៀតនោះ ​គាត់​ Zhang ក៏បាន​សម្រេច​ ចិត្ត​ប្រព្រឹត្តបទល្មើសនេះតែម្តង។

នៅលើផ្លូវ Weihong នៅ​ស្រុក Jinshan នៃទីក្រុង ស៊ាងហៃ គាត់​រើសបាន​ឥដ្ឋ​មួយដុំ ​ហើយ​គាត់ក៏យកដុំឥដ្ឋនោះ ទៅវាយកំទេចម៉ាស៊ីន​អេ​ធី​អឹ​ម​តែម្តង។ នៅពេល​ដែល​ប៉ូ​លី​ស​បាន​មកដល់​កន្លែង​កើតហេតុ ​ប៉ូលីសមិនបានបញ្ចូន គាត់ទៅក្នុង​គុកទេ ដោយឃើញថា គាត់មិន​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរទេ ​គឺគ្រាន់តែធ្វើអោយ​ខូច ​ស្លុត​ដោត​កាត ​អេ​ធី​អឹ​ម​ប៉ុណ្ណោះ ​។

ហើយបន្ទាប់ ​ពី​បាន​សិក្សា​ពី​ស្ថានភាព​របស់​បុរសម្នាក់នេះ ​​មន្ត្រី​ប៉ូ​លី​ស​បាន​យកគាត់​ទៅ​ស្ថា​នី​យ៍ប៉ូ​លី​ស ​និង​បាន​ អោយ​គាត់​បរិភោគ​អាហារ​ដោយ​ឥត​គិត​ថ្លៃ​ ហើយដោះលែងគាត់ទៅវិញ នេះបើយោងតាមរាយការណ៍ របស់កាសែត Xinhua​។

atm4edited

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!