ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on វង្ស សុក​សិរី ក៏​មានឈ្មោះ​ក្នុង​បញ្ជី​ជា​អ្នក​ប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ឈើ​នៅ​ខេត្ត​រតនគិរី​

វង្ស សុក​សិរី ក៏​មានឈ្មោះ​ក្នុង​បញ្ជី​ជា​អ្នក​ប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ឈើ​នៅ​ខេត្ត​រតនគិរី​

ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ធំៗ ​នៅក្នុង​ខេត្ត​រតនគិរី​ ប្រមាណ​ ៣០ ​នាក់ ដោយ​មាន​បែងចែក ​ជា​ក្រុម​តូចៗ ​ប្រចាំ​ស្រុក​នីមួយៗ​ ហើយ​ក្នុងនោះ ក៏​មាន​រាយ​ឈ្មោះ មន្ត្រី​ជំនាញ​ និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ​មិនតិច​ជាង ​៨០ ​នាក់ ដែល​បាន​ប្រមូល​លុយ​ប្រចាំខែ​ ពី​ក្រុម​ឈ្មួញ​ រកស៊ី​ដឹកជញ្ជូន​ឈើ ​ខុស​ច្បាប់​ ជា​ថ្នូរ​នៃ ​ការ​មិន​បង្ក្រាប ។​

​សម្រាប់​ការផ្លាស់ប្តូរ​តំណែង​អភិបាលខេត្ត​រតនគិរី គេ​តែងតែ​រំពឹងទុក​ថា អភិបាលខេត្ត​ថ្មី​ដែល​ត្រូវ​ឡើង​ជំនួស​តំណែង​លោក ប៉ាវ ហមផាន នឹង​បង្ហាញ​ស្នាដៃ​ក្នុង​ការបង្ក្រាប​បទល្មើស​​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធភា​ពព្រោះ​ថា​ច្រើន​ឆ្នាំ​មកហើយ ក្រោម​អំណាច​ដឹកនាំ​របស់​លោក ប៉ាវ​ហមផាន អាជ្ញាធរខេត្ត ហាក់ដូចជា​មាន​ភាព​ធូររលុង​មិនបាន​យកចិត្តទុកដាក់​លុបបំបាត់​​​ភាពអនាធិបតេយ្យ​នៃ​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ ក៏​ព្រោះ​តែ​មន្ត្រី​ជំនាញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ទទួល​ផលប្រយោជន៍​ជាប់​ជាប្រចាំ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​​ទាំងអស់នោះ​។ យ៉ាងណាក៏ដោយ វា​អាស្រ័យ​នៅ​លើ​ឆន្ទៈ​របស់​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ប្រចាំ​ខេត្ត​នីមួយៗ​ដូចជា​ក្នុង​ខេត្តរតនគិរី​ជាដើម ប្រសិនបើ​អភិបាលខេត្ត​មាន​ឆន្ទៈ​បង្ការ បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធភាពក៏​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​កិច្ចសហការ​ជាមួយ អង្គភាព​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក វង្ស សុក​សិរី ក៏​មាន​ចំណែក​ឃុបឃិត​ឲ្យមាន​ការដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ​ផងដែរ ទើប​អ្វីៗ អាច​ដំណើរការ​ដោយ​រលូន​។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅ​ទូទាំង​ខេត្ត​រតនគិរី គឺ​មិន​អាច​លាក់បាំង​ពី​ក្រសែភ្នែក​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ របស់លោក វង្ស សុក​សិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​កំពុង​ដាក់​កុងត្រូលជជុះ​យ៉ាង​ប្រសេចប្រសាច នៅ​ទូទាំង​ខេត្តរតនគិរី​នោះទេ ប៉ុន្តែ​រឿង​ដែល​គ្មាន​ការបង្ក្រាប​ក៏​ព្រោះ​តែ​មន្ត្រី​និង សមត្ថកិច្ច​ទាំងនោះ​ទទួលបាន​ផលប្រយោជន៍​ជាប់​ជាប្រចាំ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ដូច​មាន​លាតត្រដាង​នៅក្នុង​របាយការណ៍​ដ៏​គួរ​ឲ្យ​រសើប​ជាច្រើន​ទំព័រ​ដាក់​ជូន​ស្ថាប័ន ពាក់ព័ន្ធ​រួមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ផងដែរ ហើយ​រឿង​សំខាន់​នៅ​ត្រង់​ថា លោក ហ៊ុន សែន ហ៊ាន​ចាត់កា​រលើ​ក្រុម​មន្ត្រី​ខិលខូច​ពុករលួយ​ប្រព្រឹត្ត​ខុស​ច្បាប់​ទាំងនោះ​ឬក៏​អត់​តែប៉ុណ្ណោះ ។​

​ក្នុង​របាយការណ៍​ដែល​ទំនង​ជា​ធ្លាយ​ចេញ​ពី​មន្ត្រី​ដែល​មិន​បាន​ទទួល​ផលប្រយោជន៍​ពី​ជំនួញ​ឈើ​ខុសច្បាប់ ហើយ​គេ​ជឿ​ថា​របាយការណ៍​នោះ​បាន​ដាក់ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ស្ថាប័ន​ ​ពាក់ព័ន្ធ​បាន​រៀបរាប់​ឈ្មោះ​យ៉ាង​លម្អិតរ​បស់​ក្រុម​ឈ្មួញ​ធំៗ​ដែល​កំពុង​រកស៊ី​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ខេត្តរតនគិរី​ប្រមាណ​៣០​នាក់ ដោយ​មាន​ភ្ជាប់​លេខ​ទូរស័ព្ទ​និង​ទីតាំង​ប្រកប​ ​អាជីវកម្ម​យ៉ាង​ច្បាស់លាស់​។

ដោយឡែក មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រមាណ​ជាង​៨០​នាក់​មក​ពី​ជាង​៣០​អង្គភាព​ស្ថាប័ន​រួមមាន ក្រុម​យោធា គ្រប់​ប្រភេទ​នគរបាល សេដ្ឋកិច្ច និង​​​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ប្រចាំ​ទិស ប្រចាំខេត្ត ជំនាញ​រដ្ឋបាល​ព្រៃឈើ​គ្រប់​ជាន់ថ្នាក់​និង​មន្ត្រី​បរិស្ថាន​រួម​ទាំង​អាជ្ញាធរ​ផង​ដែរ ដោយ​មាន​រៀបរាប់​ឈ្មោះ​យ៉ាង​លម្អិត​និង​ទីតាំង​ចេញ​ធ្វើ​សកម្មភាព​ប្រដេញ​ចាប់​ឡាន​ដឹក​ឈើ​ឲ្យចូល​បង់​លុយ​និង​មាន​ដាក់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ទាំង​ខ្សែៗ​ផងដែរ​។​

​របាយការណ៍​នោះ​បាន​លាតត្រដាង​ថា ចំពោះ​ក្រុម​ឈ្មួញ​ដែល​មាន​ឡានតូចៗ​សម្រាប់​ដឹក​ជញ្ជូន​ឈើ​ក្នុង​មួយ​ថ្ងៃ​អាច​ដំណើរ​បាន​៣​ឬ​៤​ជើង ក្នុង​ចំណោម​រថយន្ត ៣​ទៅ​៤ ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​ និង​សមត្ថកិច្ច​ទាំងនោះ​ចាប់ពី​១​ម៉ឺន ដល់​២​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ហើយ​ឈ្មួញ​ដទៃ​ទៀត​ដែល​ត្រូវ​បង់​ប្រចាំ​ជើង គឺ​យ៉ាងហោច​ណាស់​រថយន្ត​មួយ​គ្រឿង​ត្រូវ​បង់​ចាប់ពី​៥០​ទៅ​២០០ ​ដុល្លារ​អាមេរិក អាស្រ័យ​ទៅតាម​ទំហំ​នៃ​ការដឹកជញ្ជូន​ឈើ និង​ប្រភេទ​ឈើ​។ ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ទូទាំង​ខេត្ត​រតនគិរី សុទ្ធតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ជំនាញ​​រដ្ឋបាល​ព្រៃឈើ​របស់​លោក វង្ស សុក​សិរី ហើយ​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ​បើ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​បង្ក្រាប​បទល្មើស​ ​រួច​ទៅ​ហើយ​នោះ​សមត្ថកិច្ច​ដទៃ​ចាំតែ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន មិន​ដែល​ខ្វាយខ្វល់​ពី​ការបង្ក្រាប​ទេ​។​

​បើតាម​កំណត់ហេតុ​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​និង​ឈ្មោះ​ក្រុមមន្ត្រី​ជាង​៨០​នាក់ ដែល​កំពុង​សប្បាយ​ប្រមូល​លុយ​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ​យក​ទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់​ខ្លួន​អាច​ចាត់ទុក​ជា​រឿង​រសើប​បំផុត ហើយ​យ៉ាងហោច​ណាស់​កំណត់ហេតុ​ដ៏​មាន​តម្លៃ​នេះ  អាច​ជា​មូលដ្ឋាន​សម្រាប់​ស៊ើបអង្កេត​វែកមុខ​មន្ត្រី​​និង​សមត្ថកិច្ច​ពុករលួយ​នាំទៅ​ផ្តន្ទាទោស​តាមច្បាប់ ជា​ការព្រមាន​កុំ​ឲ្យ​មន្ត្រី​ដទៃ​ទៀត​យក​គំរូ​តាម ដែល​យ៉ាងហោចណាស់​ដើម្បី​បង្ហាញ​អំពី​ការរួមចំណែក​អនុវត្តន៍​នយោបាយ​កែទម្រង់​ស៊ីជម្រៅ​​របស់លោក ហ៊ុន សែន ឲ្យមាន​ប្រសិទ្ធភាព ៕​

 

wood_ratanakkiri_

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!