កំពត៖ សមាជិក ចលនាយុវជនកម្ពុជា ក្រុម១៥៧ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ នេះ បាននាំថវិកាមួយចំនួន របស់លោក ហ៊ុន ម៉ាណែត ជូនដល់គ្រួសារក្មេងកំព្រាពីរគ្រួសារ និងប្រគេនបច្ចៃដល់ព្រះសង្ឃកំពុងមានអាពាធនៅស្រុកឈូកនិងស្រុកទឹកឈូរ។សមាជិកចលនាយុវជនកម្ពុជាក្រុម១៥៧បានឲ្យដឹងថាបន្ទាប់ពីទទួលដំណឹងអំពីការខ្វះខាតរបស់គ្រួសារក្មេងកំព្រាពីរគ្រួសារនៅស្រុកទឹកឈូរនិងការខ្វះខាតរបស់ព្រះសង្ឃមួយអង្គគង់នៅវត្តដួងកែវក្នុងស្រុកឈូកប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ ម៉ឹង ពន្លក បានចាត់ចែងឲ្យក្រុមការងារ យកថវិកាមួយចំនួនដើម្បីផ្តល់ និងប្រគេនជូន។សមាជិកក្រុម១៥៧ បានបន្តទៀតថា នៅពេលព្រឹក ក្រុមការងារបានប្រគេន ថវិការបស់ លោក ហ៊ុន ម៉ាណែត ចំនួន ២លានរៀល និង៥៥០ដុល្លារទៀត ជារបស់សប្បុរសជននានា ប្រគេនព្រះតេជគុណ សូ ទ្រី ព្រះជន្ម៨៥ វង្សា ដែលកំពុងមានអាពាធធ្ងន់សឹងលើគ្រែ ក្នុងវត្តដួងកែវ ហៅវត្តរកា ស្ថិតនៅភូមិគីឡូម៉ែត្រ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតមេឃុំកោះតូច លោក ស៊ុន ហួត ជំនួសមុខឲ្យព្រះតេជគុណ សូ ទ្រី បានថ្លែងអំណគុណដល់ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបាននាំថវិកាផ្តល់ជូន ព្រះតេជគុណ សូ ទ្រី ដើម្បីព្យាបាលជំងឺ ប្រចាំកាយ ខណៈព្រះអង្គមិនអាចក្រោបពីកន្ទេលបាន។ លោកមេឃុំ បន្តទៀតថា ព្រះតេជគុណ សូ ទ្រី មានអាពាធ៥ ឬ៦ ខែមកហើយ ប៉ុន្តែទើបតែកន្លះខែនេះមានអាការៈធ្ងន់ធ្ងរ។សមាជិកចលនាយុវជនកម្ពុជាក្រុម១៥៧បានបន្តទៀតថានៅពេលរសៀលក្រុមការងារបានបន្តដំណើរទៅស្រុកឈូករួចបានប្រគល់ថវិកាក្មេងកំព្រាពីរគ្រួសារមានគ្នា៨នាក់ក្នុងនោះមួយគ្រួសារទទួលបានថវិកា៥០ម៉ឺនរៀល របស់លោក ហ៊ុន ម៉ាណែត ហើយឆ្លៀតពេលនោះ ក៏បានឧបត្ថម្ភថវិកា២០ម៉ឺនរៀល បន្ថែមទៀត ជូនដល់ចាស់ជរាដែលខ្វះទីពឹង។មេឃុំមានជ័យ ស្រុកឈូក លោក ជា ណាត បានឲ្យដឹងថា ក្មេងកំព្រា៤នាក់ នៅភូមិតាព្រហ្ម ត្រូវបានម្តាយឪពុកម្តាយ ស្លាប់ចោលយួហើយ បច្ចុប្បន្នរស់នៅជាមួយជីដូន ឯមួយគ្រួសារទៀត រស់នៅភូមិវាលត្បាល ក៏មិនខុសគ្នាដែរ គឺសុទ្ធតែរស់នៅជាមួយគ្រួសារទីទាល់ក្រ។លោកមេឃុំក៏សូមថ្លែងអំណគុណដល់ចលនាយុវជនកម្ពុជាក្រុម១៥៧ដែលបានយកចិត្តទុក្ខដាក់ដល់ជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋក្នុងឃុំមានជ័យនេះតែម្តង។អ្នកស្រី អ៊ូច ភ័ក្រ្ត និងអ្នកស្រី ប៉ាក់ ស្រី មុំ អាណាព្យាបាលក្មេងកំព្រាទាំងនោះបានថ្លែងអំណគុណដល់ក្រុម១៥៧ដែលបានជួយដល់ក្មេងៗទាំងនេះពួកគាត់ថវិកានេះពិតជាបានជួយសម្រាលដល់ជីវភាពប្រចាំថ្ងៃជាពិសេសការចំណាយទៅលើការសិក្សាប្រចាំថ្ងៃរបស់ក្មេងៗ ដែលកំពុងខ្វះខាត៕