ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on អង្គភាពកំពង់ផែចាក់ដីលុបសមុទ្រគឺជាការរំលោភបំពាលសិទ្ធិ សេរីភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងកំរោល

អង្គភាពកំពង់ផែចាក់ដីលុបសមុទ្រគឺជាការរំលោភបំពាលសិទ្ធិ សេរីភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងកំរោល

 

ខេត្តព្រះសីហនុ.សកម្មភាពចាក់ដីលុបសមុទ្រយ៉ាងរលូននៅក្នុងតំបន់ទំនប់រលកត្រង់ចំណុចក្រុមទី៣៤ភូមិលេខ៣សង្កាត់លេខ១ក្រុងព្រះសីហនុរបស់អង្គភាពកំពង់ផែស្វ័យតក្រោមលេះធ្វើរបងធ្វើទ្របន់ដើម្បីការពារការរីដុះដាល់នែសំណង់អនាធិបតេយ្យផ្សេងៗលើដីអភិវ្ឍន៍របស់កំពង់ផែនោះត្រូវបានគេមើលឃើញថាវាជាទង្វើរំលោភបំពានទាំងស្រុងនិងបង្ករផលប៉ះពាលយ៉ាងធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ។ដោយជុំវិញបញ្ហារនេះអជ្ញាធរខេត្តព្រះសីហនុបានចេញលិខិតឲ្យអង្គភាពកំពង់ផែផ្អាក់សកម្មភាពម្តងរូចមកហើយក្នុងគោលដៅឲ្យមន្រ្តីជំនាញរបស់អង្គភាពកំពង់ផែធ្វើការសិក្សាឲ្យបានច្បាស់លាស់ពីផលប៉ះពាល់បរិស្ថានក៍ដូចជាការស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះរូចធ្វើរបាយការណ៍បញ្ជូនទៅអាជ្ញាធរខេត្តវិញដើម្បីពិនិត្យនិងវាយតំម្លែឲ្យបានច្បាស់លាស់ជាមុនសិនចាំធ្វើសកម្មភាពចាក់ដីបន្តប៉ុន្តែរភាគីអង្គភាពកំពង់ផែមិនបានអនុវត្តន៍តាមនោះទេគឺនៅតែបន្តចាក់ដីចូលសមុទ្រយ៉ាងរលូនដ៍ដែលជាដ៍ដែលរំបំពានលើផែចំណតទូកអ្នកនេសាទយ៉ាងពេញទហឹងតែម្តង។

.បងស្រីម្នាក់នៅក្នុងចំណោមបងប្អូនប្រជានេសាទដែលទទូលរងផលប៉ះពាល់បីការចាក់ដីចូលសមុទ្រខាងលើនេះបាននិយាយរៀបរាប់ប្រាប់ក្រុមអ្នកយកពត៏មានការសែតនិងទូរទស្សន៍នៅក្នុងស្រុកជាច្រើនថាពូកគាត់មិនមានការជំទាស់ចំពោះកំរោងអភិវឌ្ឍន៍ក៍ដូចជាកការចាក់លុបសមុទ្ររបស់អង្គភាពកំពង់ផែនោះទេប៉ុន្តែរពូកគាត់ទាំងអស់គ្នាសូមសុំណូមពរឲ្យអង្គភាពកំពង់ផែធ្វើអ្វីៗអនុវត្តន៍ទៅតាមផ្លូវច្បាប់និងគោរពសិទ្ធសេរីភានែការរស់នៅរបស់ប្រជាពលរដ្ឋផងដូចជាករណីចាក់ដីចូលសមុទ្រខាងលើនេះអញ្ចឹង។ភាគីកំពង់ផែអះអាងថាការចាក់ដីនេះមិនបង្ករផលប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះទេគឺចាក់ដីក្នុងគោលដៅធ្វើរបងក៍ដូចជាទ្រនប់សំរាប់ការពារការរីកដុះដាល់នៃសំណង់អធិបតេយ្យជាបន្តលើដីអភិវឌ្ឍន៍របស់អង្គភាពកំពង់ផែតែប៉ុណ្ណោះតែទោះបីជាយ៉ាងនេះក៏ដោយប្រជាពលរដ្ឋបានរិៈគន់ថា ដឹកដីមកចាក់លុបកំពង់ផែចតទូកទេសចរណ៍និងកំពង់ផែចត​ទូកអ្នកនេសាទរបស់ប្រជាពលរដ្ឋនេះជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋជាច្រើនរស់នៅតំបន់នោះដែលអាស្រ័យជីវភាពរស់នៅពឹងផ្អែកលើកំពង់ផែខាងលើប្រឈរមុខនិងការលំបាកគ្រប់បែបយ៉ាង។ជាមួយគ្នានេះបងប្អូនប្រជានេសាទរស់នៅតំបន់ខាងលើបានធ្វើការបញ្ជាក់ថាអង្គភាពកំពង់ផែបើនៅតែបន្តចាក់លុបកំពង់ផែចតទូករបស់ពូកគេតទៅទៀតពូកគេនិងនាំគ្នាធ្វើតវ៉ាទាមទារកយុត្តិធម៏ហើយពីព្រោះកំពង់ផែខាងលើនេះមិនមែនជាសំណង់អនាធិបតេយ្យចេះតែធ្វើការសាងសង់នោះទេគឺធ្វើការសាងសង់ឡើងសុទ្ធសឹងមានច្បាប់អនុញាត្តិត្រឹមត្រូវតាមផ្លូវច្បាប់ផងដែរដូចនេះបើអង្គភាពកំពង់ផែចង់ចាក់លុបរំលោភយកកំពង់ផែនេះដាច់ខាត់ត្រូវតែធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ជាមុនសិនដោយកំយករូបភាពក្រោមលេសអភិវឌ្ឍន៍កំពង់ផែហើយចេះតែធ្វើអ្វីៗស្រេចតែអំពើចិត្តនោះទៅមិនរូចនោះទេហើយវិធីសាស្រ្តចាក់ដីការពារគួរតែធ្វើឲ្យឃ្លាតចេញពីកំពង់ផែចតទូករបស់ប្រជាពលរដ្ឋបន្តិចទៅ។

.លោកហេងសំអានអភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍បញ្ជាក់ថាដីតំបន់ខាងលើនេះជាដីស្ថិតនៅក្នុងគំរោងអភិវឌ្ឍន៍របស់អង្គភាពកមពង់ផែស្វយត័ដូចនេះកំពង់ផែគេមានសិទ្ធិគ្រាប់គ្រាន់ក្នុងការអភិវឌ្ឍន៍ផ្សេងៗនៅលើដីតំបន់នេះ។ចំពោះករណីចាក់ដីលុបសមុទ្រខាងលើភាគីកំពង់ផែបានសុំច្បាប់អនុញាត្តិពីអជ្ញាធរខេត្តចាក់ដីចូលសមុទ្រទំហំទទឹង៣០ម៉ែត្រនិងបណ្តោយ២២៨ម៉ែត្រក្នុងគោលដៅការពារនិងបញ្ឈប់នៅការសាងសង់សំណង់អនាធិបតេយ្យផ្សេងៗគ្រប់ប្រភេទ។ដោយការចាក់ដីនោះមិនមានការប៉ះពាល់ដល់សិទ្ធិសេរីភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពង់រស់នៅក្នុងតំបន់នោះឡើយ។

3-18-2015 9-27-10 PM

3-18-2015 9-27-46 PM

3-18-2015 9-28-10 PM

Filed in: សូមរាយការណ៍

Recent Posts

Bookmark and Promote!