ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on មេ​ប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​រង​ការ​ចោទ​អំពី​ភាព​អសកម្ម​ការងារ​និង​អសមត្ថភាព​ការងារ ​

មេ​ប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​រង​ការ​ចោទ​អំពី​ភាព​អសកម្ម​ការងារ​និង​អសមត្ថភាព​ការងារ ​

 

ខេត្តកោះកុង​ ៖​បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​ប្រធាន​ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ​ អន្តរជាតិ​ចាំ​យាម​កាលពី ខែមិថុនា ឆ្នាំ​២០១៤ គឺ​លោក​វរសេនីយ៍ឯក សួស សុខ​ដា​រ៉ា ត្រូវ​ផ្លាស់ចេញ ហើយ​ដាក់​លោក​វរសេនីយ៍ត្រី កៅ សា​រ៉ា​ណា ដែលជា​មេ​ប៉ូលិស​វ័យក្មេង​មក​ជំនួស​វិញ នោះ​ច្រក​មួយ​នេះ​បាន​លេចឮ​នូវ​ព័ត៌មាន​អាស្រូវ​ជា​បន្តបន្ទាប់ សំខាន់​មានការ​ចោទប្រកាន់​ទៅលើ​លោក កៅ សា​រ៉ា​ណា ថា​អសកម្ម​ការងារ និង​អសមត្ថភាព​ការងារ​តែម្តង​ដែល​បង្ក​ឲ្យ​បាត់បង់​ប្រាក់ចំណូល និង​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​ថៃ។  ប្រភពពី​មន្ត្រី​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​បាន​ទម្លាយ​ ឱ្យដឹងថា ចាប់តាំងពី​មេ​ប៉ូលិស​វ័យក្មេង​ខាងលើ​ចូលកាន់​តំណែង​ពេលណា​មក ក្នុងនាម​ស្នាក់​ការដែល​តំណាងឱ្យ​អាជ្ញាធរខេត្ត​ទទួល​ការងារ​រួម​លើ ស្ថាប័ន​ទាំង​៣​តាម​អនុក្រឹត្យ​លេខ​៦៤ វា​ហាក់ដូចជា​មានការ​លំបាក​ដោយសារតែ​ការអនុវត្ត​ការងារ​ផ្ទៃក្នុង​សម្រាប់​ ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​មិនបាន​ពិគ្រោះ​យោបល់​គ្នា ព្រោះតែ​មេ​ប៉ូលិស​វ័យក្មេង​ខាងលើ អវត្តមាន ហើយ​អត្រា​គ្រប់គ្រង​ការងារ​របស់គាត់​ក្នុង​រយៈពេល​មួយខែ​ឈរជើង​បានតែ​៥-៦​ ថ្ងៃ​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​រាល់​ការកោះប្រជុំ​ម្តងៗ របស់​ស្នាក់ការ គឺ​គ្មាន​វត្តមាន​របស់គាត់​ចូលរួម ឡើយ​ដែល ជាហេតុ​ធ្វើឱ្យ​ការពង្រឹង​ទំនាក់ទំនង​រវាង​ភាគី​ថៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្លាក់​ដល់​កម្រិត​សូន្យ​តែម្តង ។ មិនតែប៉ុណ្ណោះ ប្រធាន​ប៉ូលិសអន្តោប្រវេសន៍​រូប​នេះ ថែមទាំង​បាន​អនុវត្ត​ផ្គើន​និង​បទបញ្ជា​របស់​ថ្នាក់លើ​ថែមទៀត ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល ។
ជាក់ស្តែង​ដូចជា​ការកោះប្រជុំ​ផ្ទៃក្នុង​បក្ស​ជាមួយ​អាជ្ញាធរខេត្ត ក៏​គាត់​មិន​ទទួល​ចូល​ដែរ​គ្រា​ដែល រថយន្ត​ចង្កូត​ស្តាំ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ហាម​មិនឱ្យ​ចូល មេ​ប៉ូលិស​រូបនេះ​ទិញ​រថយន្ត​ចង្កូត​ស្តាំ​ពាក់​ស្លាក​លេខ​ថៃ​យកមក​ជិះ ធ្វើជា​គំរូ​អាក្រក់​ដល់​ថ្នាក់ក្រោម ធ្វើឱ្យ​ផ្ទៃក្នុង​អង្គភាព​ប៉ូលិស​ប្រើ​មនុស្ស​ជំនិត​របស់ខ្លួន​តែ​២-៣​នាក់ ឱ្យនៅ​ទទួល​ការងារ​ជំនួស និង​រកប្រាក់​ក្រោម​តុ​ទុកឱ្យ​ខ្លួន ដែល​ដើរ​តែ​ស៊ីផឹក​យ៉ាង​អាវ៉ាសែ ។ប្រភព​មន្ត្រីប៉ូលិស​ជាច្រើន​នៅក្នុង​អង្គភាព​ខាងលើ​បាន​ទម្លាយ ពត៌មាន​ថា ក្រៅពី​ប្រាក់ចំណូល​ការងារ​ក្នុង​មួយថ្ងៃៗ លោក​ប្រធាន​វ័យក្មេង​រូបនេះ បាន​កំណត់ឱ្យ​បង់ប្រាក់​ប្រចាំថ្ងៃ​ឱ្យ​រូបគាត់​ជាច្រើន​រយ​ដុល្លារ ហើយ​ប៉ុស្តិ៍​ទាំងឡាយ ត្រូវ​តម្កល់​ប្រាក់​ក្នុង​មួយថ្ងៃ ១​លាន​២​សែន​រៀល សម្រាប់​ជួយ​ការងារ​បក្ស ប៉ុន្តែ​ចាប់ពី​ពេលដែល​លោក​ប្រធាន​ប៉ុស្តិ៍​រូបនេះ មកកាន់​កាប់​ពេលណា​គឺ​ថវិកា​សម្រាប់​ជួយ​ការងារ​បក្ស ត្រូវបាន​គាត់​ដកយក​ចាយ​តែម្នាក់ឯង មិនតែប៉ុណ្ណោះ គាត់​បាន​គាបសង្កត់​ឱ្យ​បង់លុយ​បក្ស​ឱ្យ​គាត់​ក្នុង​មួយថ្ងៃ​៥០០​បាត និង​បានដាក់​កំណត់ឱ្យ​ប៉ូលិស​ផ្នែក​ផ្តល់​ទិដ្ឋាការ (ViSA) បង់ប្រាក់​ឱ្យ​គាត់​ក្នុង​មួយថ្ងៃ​៥០០​បាត​បន្ថែមទៀត ជាហេតុ​ធ្វើ​ឲ្យ​មន្ត្រីក្រោមឱវាទ​ត្រូវតែ​ប​ង្វំ​ចិត្ត​យក​ថ្លៃ​លើសការកំណត់​របស់​រដ្ឋ​និង​ជាស​កម្ម​ភាពពុករលួយ​ផងដែរ​។លោក​វរសេនីយ៍ គឹម រតនា នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម បាន​ទទួលស្គាល់ថា ប្រធាន​ប៉ុស្តិ៍​ពិតជា​បាន​កំណត់ឱ្យ​កូនចៅ​បង់ប្រាក់​៥០០​បាត​បន្ថែម​លើ ប្រាក់​សម្រាប់​ជួយ​ការងារ​បក្ស​ក្នុង​មួយថ្ងៃៗ​ជាប្រចាំ​ប្រាកដ​មែន ។ទាក់ទង​ការចោទប្រកាន់​នោះ​លោក​វរសេនីយ៍ត្រី កៅ សា​រ៉ា​ណា ប្រធាន​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ។

Untitled-2

​អ៊ួង វឹង

Filed in: សូមរាយការណ៍

Recent Posts

Bookmark and Promote!