ខេត្តព្រះសីហនុះ ៖ បុរសម្នាក់ ជាមន្ត្រីយោធាជើងទឹក ប្រចាំការនៅកោះព្រាប ទំនប់រលក ក្រុងព្រះសីហនុ បានឲ្យប្រពន្ធរកស៊ី បើកហាងខារ៉ាអូខេ ហើយត្រូវភ្ញៀវលូកលាន់ កើតជារឿងប្រចណ្ឌ ទ្រាំមិនបានក៏ដកកាំភ្លើង បាញ់គំរាមមួយគ្រាប់ កាលពី យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ នៅហាង ខារ៉ាអូខេរបស់ខ្លួន ស្ថិតនៅខាងក្រោយ ពេទ្យចំការចេក ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានជាប់ចោទពី បទបាញ់បោះសេរី ត្រូវសមត្ថកិច្ចនគរបាល ចាប់ខ្លួនបញ្ជូនទៅឲ្យ កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៥។ សមត្ថកិច្ចបានឲ្យដឹងថា មានឈ្មោះ តាំង ប៊ុនលី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរជាមន្ត្រីយោធាជើងទឹក ប្រចាំការនៅកោះព្រាប ក្រុងព្រះសីហនុ។ សមត្ថកិច្ចដកហូត កាំភ្លើងខ្លីម៉ាក K54 លេខ 33003897 ផលិតនៅប្រទេសចិន បង់១ គ្រាប់ចំនួន ០៦គ្រាប់ និងសំបកកាទូស ដែលបាញ់ ១គ្រាប់។ ជនសង្ស័យ ត្រូវកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕
អ៊ួង វឹង