ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on បែក​ធ្លាយ​​​រឿង​ពុករលួយរបស់ មាស សាន់ ​​សង្កាត់​រដ្ឋបាល​ជលផល ​ស្រុក​លើកដែកយកលុយគេ

បែក​ធ្លាយ​​​រឿង​ពុករលួយរបស់ មាស សាន់ ​​សង្កាត់​រដ្ឋបាល​ជលផល ​ស្រុក​លើកដែកយកលុយគេ

កណ្ដាល​ ៖ ​ផ្ទុះ​អំពើ​ពុករលួយ​ក្នុង​សង្កាត់​រដ្ឋ​បាល​ជលផល​ស្រុក​លើកដែក​ខេត្ត​កណ្តាល ​ខណៈ​ពេល​ដែល​មន្ត្រី​យោធា​ស្រុក​ចាប់​ទូក​នេសាទ​ត្រី​ខុសច្បាប់​មួយ​គ្រឿង ​តាម​ដង​ទន្លេ​មេគង្គ​ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ជនជាតិ​វៀតណាម​កាលពី​ថ្ងៃទី១៤​ ខែ​មីនា​ ឆ្នាំ​២០១៥​វេលា​ម៉ោង​១៤​និង​៣០​នាទី​ស្ថិត​ក្នុង​ភូមិ ថ្មី​ឃុំ​ពាម​រាំង ​ស្រុក​លើកដែក​ខេត្ត​កណ្តាល។
ពាក់ព័ន្ធ​នឹង​​ការ​ចាប់​ឃាត់​ទូក​ប្រព្រឹត្ត​បទល្មើស​នេសាទ​នោះ​ លោក​វរសេនីយ៍ទោ ឆាំ ទូច ​មេបញ្ជាការ​យោធា​​ស្រុក​លើកដែក​បាន​ឲ្យ​ដឹង​ថា​ ទូក​នេសាទ​នោះ​ បាន​ប្រើ​ឧបករណ៍​មង​គ្រប ដែល​ជា​មង​ប្រភេទ​បី​ជាន់ ប្រើ​ទូក​អូស​ ដោយ​មាន​ម៉ាស៊ីន​អូស​ដល់​ទៅ​ពីរ​គ្រឿង​ និង​មាន​បំពង់ខ្យល់​សម្រាប់​មុជទឹក​ទៀត​ផង។
បន្ទាប់​មក​លោក​បាន​ហៅ​អ្នក​នេសាទ​ ដែល​នៅ​លើ​ទូក​មាន​គ្នា​៤​នាក់​មក​សួរនាំ​ ទើប​បែក​ធ្លាយ​រឿង​អាថ៌កំបាំង​ថា​នាយ​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​លើកដែក​ទទួល​លុយ​ពី​ទូក​ប្រព្រឹត្ត​បទល្មើស​នោះ ក្នុង​មួយ​ទូក​១០០​ដុល្លារ។ បើ​មិន​ដូច្នោះ​ទេ​ពួកគេ​ក៏​មិន​ហ៊ាន​ឆ្លងដែន​មក​នេសាទ​ត្រី​ប្រើ​ឧបករណ៍​ ដែល​ច្បាប់​ជលផល​ហាមឃាត់​នោះ​បាន​ទេ។ ក្រោយ​ពី​ទម្លាយ​អាថ៌កំបាំង​នោះ​រួច ជនជាតិ​វៀតណាម​ទាំង​៤​នាក់ ក៏​គេច​ខ្លួន​បាត់។
ទំនង​ជា​ជនជាតិ​វៀតណាម​ទៅ​រក​រឿង​មន្ត្រី​ជលផល​សង្កាត់​ស៊ីលុយ​ហើយ​ ការពារ​ឲ្យ​ពួកគេ​មិនបាន​តាម​កិច្ចសន្យា​ក្នុង​ថ្ងៃ​នោះ ទើប​បាន​ជា​​ធ្វើ​ឲ្យ​លោកនាយ​សង្កាត់ រដ្ឋបាល​ជលផល​មាស សាន់ ផ្ទុះ​កំហឹង​ឡើង​កម្ដៅ​រហូតដល់​១៨០​អង្សា​ប្រតិកម្ម​ខឹង​មេ​យោធា​ស្រុក​លើកដែក​សឹងតែ​ស៊ីសាច់ហុតឈាម។ ឥឡូវនេះ​មន្ត្រីជលផល​ប្រកាសសង្គ្រាម​វាយប្រហារ​គំរាម​ទៅលើ​ក្រុម​ទាហាន​ស្រុក​ទាំង​កំរោល​បួន​ជ្រុង។
ក្រោម​កំហឹង​១៨០​អង្សា​សេ​ពី​សំណាក់​មន្ត្រី​ជលផល ​រវាង​យោធា​ស្រុក​នា​ពេល​នេះ​ ទំនង​មិនអាច​បញ្ចប់​ទៅវិញ​ដោយ​ស្រួលៗ​ឡើយ​ ព្រោះ​ការ​គំរាមកំហែង​របស់​មន្ត្រី​ជលផល​ប៉ះពាល់​កិត្តិយស​មេ​យោធា​ស្រុក​ធ្ងន់​ពេក​ដែល​មិនអាច​ទទួលយកបាន។ ដូច្នេះ​អាច​ប្រឈមមុខ​ដាក់​គ្នា​ដល់​ប្រព័ន្ធ​តុលាការ៕

aa

Filed in: សូមរាយការណ៍

Recent Posts

Bookmark and Promote!