ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on កូន​​លោក កែវ សុខ​​ឃាង អតីតមេគយចល័តបង្ក​ជ​ម្លោះ​​នៅ​​ក្លិ​ប​​រា​ត្រី ទា​ញ​​កាំ​ភ្លើង​​អា​កា​​​បាញ់​រះ របួស​​ម​នុ​ស្ស ២​​នាក់  

កូន​​លោក កែវ សុខ​​ឃាង អតីតមេគយចល័តបង្ក​ជ​ម្លោះ​​នៅ​​ក្លិ​ប​​រា​ត្រី ទា​ញ​​កាំ​ភ្លើង​​អា​កា​​​បាញ់​រះ របួស​​ម​នុ​ស្ស ២​​នាក់  

 

រាជធានី​ភ្នំពេញ ៖ ហេ​តុ​ការណ៍​​ផ្ទុះ​អា​វុធ នៅ​​ម​ជ្ឈម​ណ្ឌ​ល​​កំ​សាន្ត រ៉ក់ កាល​ពី​​វេ​លា​​ម៉ោង ២ ​រំ​លង​​អ​​ធ្រា​​ត្រ ឈាន​ចូល​ថ្ងៃ​​ទី​​​១៥ ខែ​មី​នា ឆ្នាំ​​២០​១៥ នៅ​​ស​ង្កាត់​ទន្លេ​បា​សាក់ ខណ្ឌ​ចំ​ការ​មន ត្រូវ​បាន​​ស​មត្ថ​កិច្ច ប​ង្ហើ​ប​​អោយ​ដឹង​ថា ជន​បង្ក​​គឺ​ជា​​ក្រុម ឈ្មោះ កែវ វិទូ ត្រូវ​​ជា​​កូនប្រុស​សំណព្វ របស់លោក​មហាសេដ្ឋី កែវ សុខ​ឃាង ហើយ​រថយន្ត ឡិច​ស៊ី​ស​៥៧០ ពណ៌​សរ ដែល​ជនល្មើស​រត់ចោល ហើយ​ដោះ​ស្លាក​លេខ​ចេញ​នោះ គឺមាន​ស្លាក​លេខ 2AA-0007 ភ្នំពេញ ហើយ​សមត្ថកិច្ច បាន​ដកហូត​រថយន្ត និង​កាំភ្លើង AK 47 មួយ​ដើម ដែល​ជនល្មើស​បោះចោល ក្រោយ​ពេលធ្វើ​សកម្មភាព ដើម្បី​យកទៅ កសាង​សំណុំរឿង​ផងដែរ​។
​សមត្ថកិច្ច​ចម្រុះ កំពុង​ដុតដៃដុតជើង តាម​ចាប់​ជនល្មើស​ដែលមាន​គ្នា ៣​នាក់ ក្នុងនោះ​មានឈ្មោះ កែវ វិទូ កូន​ប្រុស​លោក កែវ សុឃាង ប្អូនប្រុស​ប្រពន្ធ​លោក កែវ សុខ​ឃាង ម្នាក់ និង​ម្នាក់ទៀត​ សង្ស័យ​ជា​អង្គរក្ស​។ ការតាមប្រមាញ់​ក្រុម​ជនបង្ក បាន​កើតឡើង​បន្ទាប់ពី សមត្ថកិច្ច​បាន​រកឃើញ រថយន្ត ១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស ៥៧០ ពណ៌​ស ដែល​គេ​យកមក​ប្លុង​ចោល ក្នុង​បុរី​ពិភពថ្មី ទល់មុខ​ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ហើយ​នៅក្បែរ​រថយន្ត​នោះ មាន​កាំភ្លើង ១ ដើម​ម៉ាក​អាការ​មាន ១២​គ្រាប់ ចំណែក​ស្លាក​លេខ ភ្នំពេញ 2AA-0007 ត្រូវបាន​ម្ចាស់កា​ច់បោះ​ចូល ក្នុង​រថយន្ត​។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​បាញ់បោះ​ត្រូវជា​កូន និង​ប្អូនថ្លៃ​របស់​មហាសេដ្ឋី កែវ សុខឃាង ​ផ្តើមចេញពី ជម្លោះ​ពាក្យសម្តី ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត រ៉ុ​ក ហើយ​បាន​ទាញ​កាំភ្លើង អាកា​ស្វាយ​បត់ បាញ់រះ​នៅ​បន្ទប់​ជាន់​ក្រោម ជាង ១០​គ្រាប់ បណ្តាល​មនុស្ស ២​នាក់ រងរបួស បែក​កញ្ចក់ និង​គ្រឿង​បរិក្ខា អស់​ជាច្រើន​។ នៅ​មុនពេល​កើតហេតុ មាន​ក្រុម​អ្នកមាន ចូល​សប្បាយ​ពេល​រាត្រី ៥-៦ នាក់ បាន​ជិះ​រថយន្ត ឡិច​ស៊ី​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-0007 ចូលទៅ​អង្គុយ​ផឹកស៊ី នៅ​បន្ទប់​ជាន់​ក្រោម ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក​។
​មួយសន្ទុះ​ក្រោយមក ក្រុម​អ្នកផឹកស៊ី​ជាន់​ក្រោម ដែល​គេ​ស្គាល់​ថា សុទ្ធតែជា អ្នកមាន​លុយ  មាន​ជម្លោះ​ជាមួយ​បុរស​ម្នាក់ ដែល​កំពុង​ច្រៀង​កម្សាន្ត នៅ​បន្ទប់​ជាន់​លើ ហើយ​ពួកគេ ក៏បាន​នាំគ្នា​ទៅ​វាយ​បុរស ដែល​រំខាន​អារម្មណ៍ របស់​ពួកគេ​។ បន្ទាប់ពី​វាយ​គេ​ហើយ នៅតែ​មិន​រំសាយកំហឹង​ក្នុង​ខ្លួន ក៏បាន​ទៅ​ទាញ​កាំភ្លើង អាកា​ស្វាយ​បត់ ពី​ក្នុង​រថយន្ត​មក​បាញ់រះ ជាង ១០​គ្រាប់ បណ្តាល​ឲ្យ​មនុស្ស ២​នាក់ រងរបួស និង​ខូចខាត​ទ្រព្យសម្បត្តិ ជាច្រើន នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក​។ ក្រោយពេល​បាញ់បោះ​ហើយ ក្រុម​អ្នកមាន​លុយ និង​អំណាច​ទាំងនោះ បាននាំគ្នា​រត់​ចូល​រថយន្ត ហើយ​ព្យាយាម​បើក​គេចខ្លួន ដោយ​យក​រថយន្ត និង​កាំភ្លើង​ទៅ​ប្លុង​ចោល ក្នុង​បុរី​ពិភពថ្មី​៕

21

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!