ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on រថយន្ត Range Rover ឆេះ​អស់​ផ្នែកក្បាលខាងមុខ​ទាំងស្រុង​នៅក្នុងព្រះសីហនុ

រថយន្ត Range Rover ឆេះ​អស់​ផ្នែកក្បាលខាងមុខ​ទាំងស្រុង​នៅក្នុងព្រះសីហនុ

 

ខេត្តព្រះសីហនុៈ រថយន្តមួយគ្រឿងបានឆេះ​ផ្នែក​កាប៊ិនខាងមុខ​អស់ទាំងស្រុង​កាលពី​ម៉ោង ៤និង៤០នាទីទាបភ្លឺ​ថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៥ ត្រង់ចំណុចឆ្នេរហាវៃ​ក្នុងបឹងហ្គាឡូ​ត៍ អ៊ីម៉ារីយ៉ូសូណាន់​របស់ក្រុមហ៊ុនជប៉ុន​ស្ថិតក្នុងក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះ​សីហនុ។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា​មុនពេលកើតហេតុ​គេបានឃើញ​មាន​រថយន្ត​២គ្រឿងចតទន្ទឹមគ្នានៅមុខផ្ទះក្រោយមក​ក៏ឮសំឡេងផ្ទុះ​ឡើង​ហើយ​ក៏មាន​អណ្ដើត​ភ្លើងឆាបឆេះ​ត្រង់ក្បាលរថយន្ត​​មួយគ្រឿង​យ៉ាងសន្ធោសន្ធៅ​បង្កអោយមានភាពភ្ញាក់ផ្អើល​ដល់​សន្តិសុខ​និងបុគ្គលិកបម្រើការងារនៅក្នុងបូរីនោះ​ ហើយក៏​គេបានឃើញ​បងប្អូនប្រជា​ពល​រដ្ឋដែលនៅក្បែរនោះនាំគ្នាជួយយកទឹកពន្លត់​ចំណែករថយន្តមួយគ្រឿងទៀតត្រូវបានគេយក​ចេញក្រៅបានទាន់ពេលវេលា ។ រថយន្ដដែលបានឆេះក្បាលទាំងស្រុងនោះមានម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A 6969 ដោយឡែករថយន្តដែលអែបនៅ​ក្បែរនោះ មានម៉ាក ធុនត្រា ពណ៌ខ្មៅ គ្មានស្លាកលេខ ។

តាមការអោយដឹង​ពីកូនប្រុស​មហាសេដ្ឋី​នីកូឡៃឈ្មោះ ដូរ៉ូស៊ីនកូអូស្ដាប់ សញ្ជាតិខ្មែរ​ដើមកំណើតរុស្ស៊ី បានអោយដឹង​យ៉ាងដូច្នេះថា​ (សំឡេងដើម) ។

ទាក់ទិនជុំវិញបញ្ហាខាងលើនេះ​នៅនិងកន្លែងកើតហេតុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានមតិរិៈគន់ចំពោះ​លោក​ សារ៉ាត់ វិជ្ជា នាយការិយាល័យបច្ចេកទេស​ បានប្រើពាក្យសម្ដីអសុរស ទៅលើអ្នកសារពត៌​មានដោយប្រើសម្ដីប្រមាថមើលងាយបណ្ដេញអ្នកសារព័ត៌មានមិនអោយសាកសួរទៅ​លើ​ជន​រងគ្រោះយ៉ាងចាស់ដៃ​ ដែលទង្វើបែបនេះពុំមែន​ជាក្រមសីលធម៌នគរបាលយុតិធម៌នោះ​ទេ​ ។

រហូតមកដល់ពេលនេះគេពុំទាន់ដឹងថា​ការឆេះនេះបណ្ដាលមកពីបញ្ហា​អ្វីនោះទេ។

3-13-2015 10-30-46 PM

3-13-2015 10-32-00 PM

Filed in: ផ្សេងៗ

Recent Posts

Bookmark and Promote!