ខេត្តក្រចេះ ៖ បច្ចុប្បន្ននេះ មេឈ្មួញឈើប្រណីត គង់ ក្រឹង បានក្លាយ ជា មេឈ្មួញរកស៊ីឈើ ប្រណីតដ៏ល្បីល្បាញ ប្រចាំស្រុក ស្នួលខេត្តក្រចេះ មិនដែលមាន នរណាហ៊ានក្អកទេ ហើយសិទ្ធិអំណាច របស់លោក គង់ ក្រឹង បានចេញមុខ ប្រមូលទិញឈើ ដើម្បីដឹកចេញទៅ លក់ឱ្យក្រុមហ៊ុនទ្រីភាព និងដឹកទៅស្រុក យួនយ៉ាងគគ្រឹកគគ្រេង មិនដែលខ្វល់ខ្វាយ ពីបទបញ្ជា របស់ថ្នាក់លើ ក្នុងការបង្ក្រាប បទល្មើសរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ម្តងណាឡើយ ។
សេចក្តីរាយការណ៍ពីស្រុក ស្នួលបានឱ្យដឹងថាសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើបានដឹងអំពី សកម្មភាពរកស៊ីប្រមូលទិញនិងដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនរបស់លោក គង់ក្រឹងច្បាស់ដូចថ្ងៃរះប៉ុន្តែ មិនដែលមានការបង្ក្រាបនោះទេព្រោះតែមានទំនាក់ទំនងផលប្រយោជន៍តែម្តងដោយសារថាលោកគង់ក្រឹងតែងតែចេះសម្របសម្រួលចាយលុយបង់ឱ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនឱ្យមានផលរមាស់អ្វីនោះទេ? ។
ប្រជាពលរដ្ឋដែលបានដឹងឮ ពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់លោកគង់ក្រឹងបានឱ្យដឹងថាអំពើល្មើសច្បាប់ ដ៏ធំក្នុងការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់នាំឱ្យលោកគង់ក្រឹង មានការអភិវឌ្ឍន៍ផ្នែកជីវភាព ផ្ទាល់ខ្លួនយ៉ាងឆាប់រហ័សមាន លុយទិញដីរាប់សែនដុល្លារមានវីឡាយ៉ាងធំស្កឹមស្កៃនិងទីតាំង ស្តុកឈើខុសច្បាប់ជាច្រើនកន្លែង។
មានការរំលឹកផងដែរថា នៅក្នុងទឹកដីស្រុកស្នួលខេត្ត ក្រចេះគេឃើញលោកគង់ក្រឹង លួចដឹកជញ្ជូនឈើចេញទៅលក់ឱ្យក្រុមហ៊ុនមានអំណាចទ្រីភាពនិងដឹកទៅស្រុកយួនតាមរថយន្តទំនើបៗជារៀងរាល់ថ្ងៃដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធប្រចាំស្រុកស្នួលចាត់វិធានការណ៏នោះឡើយ។
ប្រភពមកពីប្រជាពលរដ្ឋបានឱ្យដឹងថាប្រជាពលរដ្ឋសាមញ្ញោនៅ ក្នុងស្រុកមេមត់តែងតែហៅ លោក គង់ ក្រឹង ពេញៗមាត់ថា លោកសេដ្ឋី ឬឧកញ៉ាគង់ក្រឹង ពីព្រោះគាត់រកស៊ីមានបានខ្លាំង ណាស់និងពោរពេញដោយ អំណាចឥទ្ធិពលគ្មាននរណា ហ៊ានប៉ះពាល់បានសូម្បីតែសមត្តកិច្ចជំនាញតូចតាចក៏ធ្លាប់បានលើកឡើងផងដែរថាសិទ្ធិអំណាចរបស់លោកគង់ក្រឹង ស្ទើរតែស្មើនឹងស្តេចត្រាញ់ប្រចាំស្រុកស្នួលទៅហើយ ដោយសារតែសកម្មភាពជួញដូរនាំចេញឈើប្រណីត ខុសច្បាប់ក្នុងមួយថ្ងៃៗ ។ គេចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រីឱមយ៉ិនទៀងគួរពិនិត្យមើលសិទ្ធិ អំណាចរបស់លោកគង់ក្រឹង ឡើងវិញផងពាក់ព័ន្ធនឹងជំនួញ ឈើខុសច្បាប់កំពុងជះឥទ្ធិពល មិនល្អដល់ថ្នាក់លើ ព្រោះការរកស៊ីទិញឈើប្រណីតលក់ឱ្យក្រុមហ៊ុនទ្រីភាពនិងចេញឈើប្រណីតទៅស្រុកយួន ក្រោមអំណាចរបស់លោកគង់ ក្រឹងមានរូបភាពយ៉ាងគគ្រឹក គគ្រេងហាក់ដូចជាមើលស្រាលចំពោះបទបញ្ជារបស់លោកហ៊ុនសែនខ្លាំងពេកហើយ។
មានការបែកធ្លាយរឿងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់លោក គង់ក្រឹងថាលោកគង់ក្រឹងសព្វ ថ្ងៃនេះឈប់រកស៊ីទៀតហើយ ប៉ុន្តែធាតុពិតលោកគង់ក្រឹងនៅតែបន្តការរកស៊ីនិងទិញឈើប្រណីតដដែលហើយអ្នកណាក៏បានដឹងឮដែរ។
លោក គង់ ក្រឹង មានឱកាសដឹកជញ្ជូនឈើប្រណីត លក់ឱ្យក្រុមហ៊ុនទ្រីភាព និងដឹកចេញទៅស្រុកយួន ជារៀងរាល់យប់ថ្ងៃ ទោះជាពេលរឹតបន្តឹងក៏ពួកគេ នៅតែប្រព្រឹត្តភាពអនាធិបតេយ្យមិនដែលក្រែងញញើតអ្វីឡើយ ដែលពេលខ្លះលោក គង់ ក្រឹង បានអួតអាងប្រាប់គេឯងថាខ្លួនជាអ្នករកលុយបង់ជូនថ្នាក់លើគ្រប់លំដាប់ថ្នាក់រួចអស់ហើយដូច្នេះគ្រប់សកម្មភាពរបស់ខ្លួនគ្មានថ្នាក់លើណាចាត់វិធានការ ទប់ស្កាត់នោះឡើយ។
លោកគង់ក្រឹងកំពុងតែបង្កព្យុះភ្លៀងក្នុងការរកស៊ីប្រមូលទិញដឹកជញ្ជូនឈើប្រណីតខុសច្បាប់ចេញពីស្រុកចិត្របូរី និងតាមបណ្តា ខេត្តមួយ ចំនួនទៀត ដើម្បីដឹកជញ្ជូនឈើប្រណីត ហើយលោក គង់ ក្រឹង គ្រាន់តែជួយធ្វើជាខ្នងបង្អែក មិនសូវចេញមុខជាសាធារណៈ នោះទេ ប៉ុន្តែគ្រប់ការដឹកជញ្ជូនឈើទាំងអស់គេដឹងថាជាឈើរបស់ លោក គង់ ក្រឹង ។
សូម្បីតែមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើ និងនគរបាលការពារព្រំដែនតាមវរៈនានា ក៏មិនដែលហ៊ានហើបមាត់អ្វីទាំងអស់ ព្រោះលោក គង់ ក្រឹង បានបែងចែកផលប្រយោជន៍ជាប់ជាប្រចាំ ដើម្បីកុំឱ្យរំខានដល់ការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ទ្រង់ទ្រាយធំ របស់មេឈ្មួញល្មើសច្បាប់ ដែលនិយាយភាសាខ្មែរមិនច្បាស់រូបនេះ។
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់និងលោកសចំរុងចៅហ្វាយខេត្តក្រចេះទំនងជាទទួលបានប្រយោជន៍ពីលោកគង់ក្រឹងបន្តក់ឱ្យក្នុងមួយខែៗបានប៉ុន្មាននោះទេ ? ទើបអាច រក្សាភាពស្ងៀមស្ងាត់បិទភ្នែកបិទត្រចៀកទុកឱ្យលោក គង់ ក្រឹង ធ្វើអ្វីៗតាមតែទំនើងចិត្តមិន ដែលគិតគូរពីការកែទម្រង់របស់ថ្នាក់លើនោះទេ ។ លោក ហ៊ុន សែន បានព្រមានដកហូតមុខតំណែងឬកសាងសំណុំរឿងទៅកាត់ទោស តាមច្បាប់ចំពោះកងកម្លាំងប្រដាប់អាវុធណាមួយ ដែលប្រើប្រាស់ស្បែកជាយោធាទៅរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ឬរកស៊ីដឹកជ ញ្ជូនទំនិញគេចពន្ធប៉ុន្តែករណី ដែលលោក គង់ ក្រឹង មិនឈឺ ក្បាលវិលមុខចំពោះការព្រមានបែបនេះជាច្រើនឆ្នាំមកហើយ គឺលោកគង់ក្រឹងនៅតែសុខ ស្រួលដដែលគ្មានទោសពៃរ៍ អ្វីនោះឡីយ ?៕