ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on មន្រ្តីគយដែលជាប់ពាក់​​ ពន័្ធនិងករណីទិញពេស្យាចារ ត្រូវសម្ថកិច្ចដោះលែង

មន្រ្តីគយដែលជាប់ពាក់​​ ពន័្ធនិងករណីទិញពេស្យាចារ ត្រូវសម្ថកិច្ចដោះលែង

បាត់ដំបង​ ៖ មន្ត្រី​គយ​មួយ​រូប​ដែល​ឈរជើង​នៅក្នុង​ស្រុក​សំពៅ​លូន ហើយក៏​ត្រៀម​នឹង​ប្រកាស ចូល​ទៅ​គ្រប់គ្រង​នៅ​ច្រក​តំបន់​៤០០ ក្នុង​ទឹកដី​ស្រុក​សំឡូត កំពុង​ទទួលរង​នូវ​ការចោទប្រកាន់ និង​មាន​ពាក្យបណ្ដឹង​ជាច្រើន​ពី​សំណាក់​ជនរងគ្រោះ ថែមទាំង​មាន​ដីកា​របស់​តុលាការ​ផង​នោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​ស្របស្រួល និង​ដោះលែង​យ៉ាង​សំងាត់ បន្ទាប់​ពី​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១០ ​ខែមីនា ឆ្នាំ​២០១៥ វេលា​ម៉ោង​១​រសៀល ត្រង់​ចំណុច​អាហារ​ដ្ឋាន Riverក្បែរ​មាត់​ស្ទឹង​សង្កែ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​រួចមក​។​

យោង​តាម​ប្រភព​នៅ​ឯ​មូលដ្ឋាន​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១០ ខែ​មីនា​កន្លងទៅ​ថ្មីៗ​នេះ​

​មានការ​អនុវត្ត​ដីកា​ចំនួន​ពីរ​កន្លែង​ព្រមៗ​គ្នា ព្រោះ​សង្ស័យ​ជា​រឿង​ដែល​ពាក់ព័ន្ធ​ក្នុងករណី​តែមួយ​

​ដោយ​ចំណុច​ទី១-ឃាត់ខ្លួន​លោក យី ថុល នៅក្នុង​អាហារដ្ឋាន​River គឺជា​មន្ត្រី​គយ​ប្រចាំ​ស្រុក​សំពៅ​លូន ហើយក៏​ត្រៀម​ប្រកាស​ចូល​ទៅ​គ្រប់គ្រង​នៅ​ច្រក​តំបន់៤០០​ដែរ ទី​២-គឺ​នៅ​ក្នុងភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ដោយ​នៅ​ទីនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់​ ទី១-ឈ្មោះ យ៉ា ភេទ​ស្រី អាយុ​៣៣ឆ្នាំ ទី​២-ឈ្មោះ ហុក សម្បត្តិ ហោ​ម៉ាប់ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ និង​ទី​៣-ឈ្មោះ ឆេង នៅ ហៅ​ពា​វ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ដូចគ្នា​។​

ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​មនុស្ស​ទាំងពីរ​ចំណុច​ខាង​លើ​នេះ គឺ​ជនសង្ស័យ​ចំនួន​៣​នាក់​ទំនង​ជា​គេ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​តែម្តង ដោយឡែក​តែ​មន្ត្រី​គយ​ម្នាក់​ប៉ុណ្ណោះ​ដែល​គេ​បាន​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ដើម្បី​សាកសួរ​ ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​គេ​ធ្វើ​យ៉ាង​សំងាត់​នៅក្នុង​ការិយាល័យ ដោយ​មិនបាន​បញ្ចេញ​ព័ត៌មាន​ទៅ​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​បានដឹង​ឡើយ ទីបំផុត​នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៥ ជនសង្ស័យ​ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​

បើ​តាម​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​នា​ព្រឹក​ថ្ងៃទី​១២​នេះ​ថា ដីកា​ដែល​បញ្ជា​ឲ្យ​ចាប់ខ្លួន​នេះ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី “​ទិញ​ពេស្យាចារ​” ដែល​នារី​ទាំងនោះ​សុទ្ធ​តែ​ជា​អនីតិជន​ទាំង​អស់ ព្រោះ​ការ​ឃាត់ខ្លួន​នេះត្រូវ​បាន​រួចខ្លួន​ដោយ​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​ទៅវិញ។ ដូច្នេះ​តើ​ភាព​យុត្តិធម៌​ចំពោះ​កុមារី​ដែល​ជា​ជនរងគ្រោះ​នោះ​នឹង​ទៅជា​យ៉ាងណា​? បើ​អ្នក​ដែល​ប្រព្រឹត្ត​ត្រូវ​បាន​រួចខ្លួន​បែបនេះ​? ​

Untitled

Filed in: សូមរាយការណ៍

Recent Posts

Bookmark and Promote!