ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ក្រុមមន្ត្រី​ថា ជនជាតិ​គុយ​វ៉ែត​ម្នាក់ ស្លាប់​ក្នុងផ្ទះ​សំណាក់ SEVEN ត្រូវគេ​ដឹក​មក​ទម្លាក់ចោល នៅ​មន្ទីរពេទ្យ​

ក្រុមមន្ត្រី​ថា ជនជាតិ​គុយ​វ៉ែត​ម្នាក់ ស្លាប់​ក្នុងផ្ទះ​សំណាក់ SEVEN ត្រូវគេ​ដឹក​មក​ទម្លាក់ចោល នៅ​មន្ទីរពេទ្យ​

 

ខេត្ត​ព្រះសីហនុ​៖ ក្រុមមន្ត្រី មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា បុ​រ​ជនជាតិ​គុយ​វ៉ែត​ម្នាក់ ត្រូវគេ​ជឿ​​ថា បាន​ស្លាប់​នៅក្នុង​ផ្ទះសំណាក់​មួយ យីហោ SEVEN មាន​ទីតាំង​ស្ថិត​ក្នុងភូមិ ៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវបាន​គេ​ឲ្យ​រថយន្ត​ពេទ្យ​ដឹក​មកកាន់​មន្ទីរពេទ្យ​ចំការចេក ដើម្បី​បញ្ចៀស​ពី​ការអង្កេត ដ៍​ស្មុ​គ្រ​ស្មាញ ។​ ​តាម​សេចក្ដីរាយការណ៍​ថា បុរស​រូប​នោះបាន​ស្លាប់​នៅវេលា ម៉ោង​១២ និង ៥០​នាទី​យប់ ចូល​ថ្ងៃទី​៨ មិនា ឆ្នាំ ២០១៥ មុនពេល​ដឹកបញ្ជូន​មកកាន់​មន្ទីរពេទ្យ ប៉ុន្តែ​ត្រូវបាន​ម្ចាសផ្ទះ​សំណាក់​បញ្ជា​ឲ្យ​រថយន្ត​សាមុយ របស់​មន្ទីរពេទ្យ​ដឹក​ចេញពីផ្ទះ​សំណាក់​នោះ មក​ទម្លាក់ចោលនៅមន្ទីរពេទ្យ។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​គេ​រក្សាទុក​នៅ​មន្ទីរពេទ្យ ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​សព និង ស្ថានទូត យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ។​ ​យោងតាម​របាយការណ៍ របស់​នគរបាល​ឲ្យ​ដឹងថា សាកសព​ឈ្មោះ  ABBASSMAN ALSHANNARI ភេទ​ប្រុស អាយុ ៥២ ឆ្នាំ សញ្ជាតិ​គុយ​វ៉ែត កាន់​លិខិតឆ្លងដែន​លេខ ០០២៤២៨៨៤៣ ចុះ​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០០៧ ផុត​សុពលភាព​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ ២០១៧ និង មាន​ទិដ្ឋាការ​លេខ TF០៤៤៩៣០៨៨ ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ ២០១៥ ផុត​សុពលភាព​ថ្ងៃទី​១៦ ខែ ឧសភា ឆ្នាំ ២០១៥ ។ បាន​ឆ្លងដែន​ចូលមក​កម្ពុជា តាម​ច្រក​ចាំ​យាម ក្នុងឋាន​ជា​ភ្ញៀវ​ទេសចរណ៍ ហើយ​បានមក​ស្នាក់នៅ​បន្ទប់​២០៤  នៃ ផ្ទះសំណាក់ SEVEN ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ ពុំមាន​សេចក្ដី រាយការណ៍​ច្បាស់លាស់​ណាមួយ ស្ដីពី​មូលហេតុ បណ្ដាល​ឲ្យ​មានការ​ស្លាប់​នោះឡើយ ៕

3-10-2015 8-48-58 AM

3-10-2015 8-49-47 AM

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!