ខេត្តព្រះសីហនុ ៖ សាកសពជនបរទេសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋ ធ្វើតំណើរតាមផ្លូវប្រទះឃើញដេកនៅលើចឹញ្ចើមផ្លូវ ក្បែរមាត់សមុទ្រមួយកន្លែងត្រង់ចំនុចឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី០១ខែមិនាឆ្នាំ២០១៥ ដោយពុំដឹងមូលហេតុច្បាស់លាស់។
យោងតាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅវេលាព្រឹកថ្ងៃទី០១មិនានេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណះពេលប្រជាពលរដ្ឋដែលបានធ្វើតំណើរឆ្លងកាត់ពីស្រុកព្រៃនប់ក្រុងព្រះសីហនុបានប្រទះឃើញបុរសចំណាស់ម្នាក់ដែលជាជនបរទេសបានដេកស្លាប់ដោយមានម៉ូតូម៉ាក ហុងដាវេវ ពណ៏ខ្មៅ នៅក្បែរ យ៉ាងអណោចអធមនៅលើវាលស្មៅ ចញ្ចើមផ្លូវក្បែរមាត់នៅឆ្នេរព្រែកត្រែងដោយពុំដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយ។ប្រភពដ៏ដែលបានបន្តថា សាកសពជនបរទេសនេះ គេនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បើទោះនៅក្នុងខ្លួនសាកសពមានកាតមួយបញ្ជាក់ថា សាកសពកើតនៅឆ្នាំ១៩៤៧ សាកសពមានមាឌធំ សក់ពណ៏ស ស្លៀកខោខ្លីពណ៏ខៀវ មានសម្បុពណ៏ស។
ដោយឡែក យោងតាមមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអះអាងថា បុរសវ័យចំណាស់ដែលបានដេកស្លាប់នេះ គេតែងសង្កេតឃើញថា បានជិះម៉ូតូវេវពណ៏ខ្មៅនេះ មកងូតទឹកម្នាក់ឯងនៅឆ្នេរព្រែកត្រែងជារៀងរាល់ស្ទើមិនលោះថ្ងៃណានោះទេ ប៉ុន្តែនៅថ្ងៃកើតហេតុគេពុំដឹងមកពីមូលហេតុអីនោះទេ ដែលបណ្តាលអោយបុរស់ចំណាស់នោះដេកស្លាប់ដូចនេះសោះ ៕