ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ទម្លាប់៨យ៉ាង ដែលអ្នកគួរ ជៀសវាងធ្វើមុនពេល ចូលគេង

ទម្លាប់៨យ៉ាង ដែលអ្នកគួរ ជៀសវាងធ្វើមុនពេល ចូលគេង

បរទេស៖ មានដំណេកពេលយប់ល្អ អាចជួយធ្វើឲ្យអ្នកទទួលបានថាមពល និងមានអារម្មណ៍ស្រស់ថ្លា នៅពេលភ្ញាក់ពីដំណេក ។ ហេតុដូចនេះការគេង ឲ្យបានគ្រប់គ្រាន់ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុខភាពរាងកាយរបស់អ្នក ។ ខាងក្រោមនេះ ជាទង្វើទាំង៨យ៉ាង ដែលអ្នកគួរជៀសវាងធ្វើមុនពេលចូលគេង៖

១. ធ្វើលំហាត់ប្រាណ

ពិតណាស់ថា ការធ្វើលំហាត់ប្រាណ អាចជួយផ្ដល់ប្រយោជន៍ ចំពោះសុខភាព និងជួយឲ្យអ្នកគេងលក់បានស្រួល ។ ប៉ុន្តែប្រសិនជាអ្នកធ្វើលំហាត់ប្រាណច្រើនម៉ោងពេក អាចធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនកើនទ្បើង ដែលជាហេតុនាំឲ្យអ្នក ពុំអាចគេងស្កប់ស្កល់នោះទេ ។

២.  មើលទូរទស្សន៍ ឬបើកគេហទំព័រស្វែងរកព័ត៌មាន

តាមការសិក្សាបានឲ្យដឹងថា ពន្លឺដែលចេញពីអេក្រង់ ទូរទស្សន៍ ឬកុំព្យូទ័រ អាចផ្ដល់ផលរំខាន ដល់ការគេងលក់របស់អ្នកបាន ។

៣. ងូតទឹកក្ដៅ

ប្រសិនជាអ្នកងូតទឹកក្ដៅ បន្ទាប់ពីការធ្វើលំហាត់ប្រាណរួច អាចធ្វើឲ្យប៉ះពាល់ដល់ការគេងយប់របស់អ្នក ។

៤. ផឹងកាហ្វេ ឬទឹកច្រើនពេក

ជាតិកាហ្វេអ៊ីន ដែលមាននៅក្នុងកាហ្វេ អាចផ្ដល់ផលលំបាកដល់ការគេងលក់របស់អ្នក ។ លើសពីនេះទៅទៀត ការផឹកទឹកច្រើនពេក អាចធ្វើឲ្យអ្នកក្រោកបត់ជើងតូចញឹកញាប់ ជាហេតុនាំឲ្យរំខានដល់ការគេងលក់ ។

៥. ការធ្វើការងារ

ការធ្វើការងាររហូតដល់យប់ជ្រៅពេក អាចជាមូលហេតុមួយ នាំឲ្យអ្នកមានភាពតានតឹងនៅក្នុងអារម្មណ៍ ដែលធ្វើឲ្យប៉ះពាល់ដល់ការគេងលក់ផងដែរ ។

៦. ការអានសៀវភៅ

ការអានសៀវភៅរឿងប្រលោមលោកដូចជា កំប្លែង ឬស្នេហា អាចធ្វើឲ្យអ្នករីករាយ និងជក់ចិត្តដិតអារម្មណ៍ រហូតដល់ភ្លេចគិតម៉ោងចូលគេងក៏ថាបាន ។

៧. គេងឱបជាមួយសត្វចិញ្ចឹម

បើទោះបីជាអ្នកស្រលាញ់ ឬចូលចិត្តជាមួយនឹងសត្វចិញ្ចឹមយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកមិនត្រូវយកវាមកគេងជាមួយអ្នកនោះទេ ព្រោះវាអាចរំខានដល់ការគេងរបស់អ្នកបាន ។

៨. មានជម្លោះនឹងគ្នា

ប្រសិនបើអ្នកកើតមានជម្លោះ មុនពេលដែលចូលគេង វាអាចឲ្យមានផលប៉ះពាល់ដល់ការគេងរបស់អ្នក ៕

A woman uses an iPad tablet in bed

Filed in: ផ្សេងៗ

Recent Posts

Bookmark and Promote!