ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឈើប្រណិត​បទ​ល្មើសនៅក្នុង​ ​ខេត្តកំពង់ឆ្នាំង​ បាន​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន ទ្រី ភាព ដោយ​ឆ្លើយ​ថា ​ក្រសួងកសិកម្ម​បាន​ដាក់​ថ្លៃ​រួចហើយ​    

ឈើប្រណិត​បទ​ល្មើសនៅក្នុង​ ​ខេត្តកំពង់ឆ្នាំង​ បាន​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន ទ្រី ភាព ដោយ​ឆ្លើយ​ថា ​ក្រសួងកសិកម្ម​បាន​ដាក់​ថ្លៃ​រួចហើយ​    

 

កំពង់ឆ្នាំង ​៖​ ឈើប្រណិត​ច្រើន​ប្រភេទ​រាប់​ម៉ែត្រគូប នៅក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ដឹកជញ្ជូន​ចេញ​នៅ​រសៀល​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០១៥​នេះ ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទ្រី ភាព ដេញថ្លៃ​បាន​ពី​ក្រសួងកសិកម្ម​រួច​ហើយ​។​

​នៅក្នុង​ការ​ប្រគល់​ឈើប្រណិត​ទាំងនេះ គឺ​ពុំ​មាន​មន្ត្រី​ណា​ម្នាក់​ហ៊ាន​បង្ហាញ​ឯកសារ​ពី​ការ​ដាក់​ឲ្យ​ដេញថ្លៃ​នោះ​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​ឡើយ ចំណែក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ពុំបាន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ទេ គ្រាន់តែ​ទទួល​បទ​បញ្ជា​ពី​ថ្នាក់លើ​ឲ្យ​ប្រគល់​ឈើ​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព តែប៉ុណ្ណោះ​។

​ យោងតាមសម្ដី មន្ត្រី​ក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​និយាយ​ថា មិនអាច​ប្រាប់​ពី​ចំនួន​ឈើ​ដែល​ដេញថ្លៃ​បាន និង​ចំនួន​ឈើ​ដែល​ត្រូវ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ខាង​លើ​នេះ​ពិតប្រាកដ​នោះ​ទេ តែ​បាន​ត្រឹម​ប្រាប់​ឲ្យ​ដឹង​ថា​ឈើ​ទាំងនេះ​ជា​ឈើ​បង្ក្រាប​បាន​តាម​ដំណាក់​កាល​ដែល​តុលាការខេត្ត​បាន​ចេញ​សាលក្រម​ដកហូត​ជា​សម្បត្តិ​រដ្ឋ​រួចហើយ​។ ​ ​ជុំវិញ​ករណីនេះ សមត្ថកិច្ច​មួយចំនួន​ដែល​បាន​សហការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​បាន​និយាយ​ថា​ នៅ​ក្នុង​ពេល​បង្ក្រាប​បាន​លើកគ្នា​ស្ទាក់​ចាប់​ដូច​ស្រមោច​ ពេលខ្លះ​សមត្ថកិច្ច​បាន​ផ្សង​នឹង​គ្រោះថ្នាក់​គ្រប់បែបយ៉ាង ព្រោះ​រថយន្ត​ដឹកឈើ​ជនល្មើស សុទ្ធតែ​ជើង​ខ្លាំង​និង​ប្រើប្រាស់​ថ្នាំញៀន អ្នកខ្លះ​ហ៊ាន​បើករថយន្ត​ល្មើស​បុក​រថយន្ត​សមត្ថកិច្ច​ទៀត​ផង​។ កន្លងមក​រថយន្ត​សមត្ថកិច្ច​មិន​តិច​ទេ​ដែល​រងគ្រោះ​មាន​ក្រឡាប់ មាន​ធ្លាក់​ស្រែ ដោយសារតែ​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ទាំងនោះ​ដេញ​បុក​និង​កៀរ​។​ប៉ុន្តែ​ពេល​លក់​ឡាយឡុង​ដេញថ្លៃ និង​ប្រគល់​ឲ្យ​ក្រុមហ៊ុន ស្រាប់តែ​ធ្វើ​ស្ងាត់ៗ​មិន​ឲ្យ​សមត្ថកិច្ច​ចម្រុះ និង​អ្នកកាសែត​ដឹង​ទៅវិញ គឺ​មិន​តម្លាភាព​ទាល់តែសោះ​។ ម្យ៉ាងវិញទៀត​ក្នុង​ការ​ប្រគល់​ឈើប្រណិត​ទាំងនេះ ក្រុមហ៊ុន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មានតែ​២​ភាគី គ្មាន​សមត្ថកិច្ច​ចម្រុះ គ្មាន​ស្ថាប័ន​តុលាការ ដូច​ពេល​ចាប់​នោះ​ទេ​។ ​ក្នុង​រឿង​នេះ​គេ​អាច​សរសេរ​ទូរលេខ​ និង​ប្រគល់​ឈើ​តាមចិត្ត​ក៏​ថា​បាន ដែល​នេះ​ត្រូវ​បាន​គេ​ធ្វើការ​រិះ​គន់​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​ក្រុមហ៊ុន​ធ្វើជា​អ្នក​ទាត់​បាល់​ផង ធ្វើជា​អាជ្ញាកណ្ដាល​ផង មិន​ឲ្យ​គេ​ដឹង​ជា​សាធារណៈ ​តើ​អ្នកណា​គេ​ជឿ​ទៅ​។ ចំណែក​តម្លៃ​ឈើប្រណិត​ដែល​ក្រុមហ៊ុន​ត្រូវ​ដឹក​ចេញ គឺ​មាន​រាប់​សែន​ដុល្លារ និង​មិន​ដឹង​ថា អប្បហារ​របស់​សមត្ថកិច្ច​ចម្រុះ​ដែល​ខំ​បង្ក្រាប​នោះ​បាន​ប៉ុន្មាន​ទៅ​។

​ ​ លោក ស៊ិន កុសល នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​មិនអាច​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​ទូរស័ព្ទ​លោក​ចូល​តែ​គ្មាន​អ្នក​លើក។ ចំណែក​មន្ត្រី​ជំនាញ​វិញ​បាន​ត្រឹមតែ​ឆ្លើយ​ដាក់គ្នា​ឲ្យ​អ្នក​កាសែត​សុំ​ឯកសារ​ពី​អ្នកនោះ ពី​អ្នកនោះ​ទេ ​គ្មាន​អ្នក​ហាន​ឲ្យ​ឡើយ​។​

ដោយ​ឡែក​កន្លងមក​នៅ​ក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ត្រូវ​បាន​ចោរ​ផ្ទៃក្នុង​លួច​កាត់​សោ​ឃ្លាំង​យក​ឈើប្រណិតៗ​អស់​ជាច្រើន​សន្លឹក ហើយ​តុលាការខេត្ត​បាន​ស្រាវជ្រាវ​ជាច្រើន​ឆ្នាំ តែ​រក​ពួក​ចោរ​ផ្ទៃក្នុង​លួច​យក​ឈើ​ទៅ​លក់​បាន​រាប់​សែន​ដុល្លារ ទាំង​អស់​នោះ​មិនឃើញ​ឡើយ​រហូត​មក​ដល់​ពេល​នេះ ដែល​អ្នកខ្លះ​គេ​រិះ​គន់​ថា​ធ្វើជា​សមត្ថកិច្ច​ផង​ ធ្វើជា​ចោរ​ផង​ គឺ​បាន​ផល​ទាំងសងខាង​គ្មាន​ថ្នាក់​ណា​ឈឺ​ក្បាល​នោះ​ឡើយ​៕

Untitled-4

Untitled-5

Filed in: សូមរាយការណ៍

Recent Posts

Bookmark and Promote!