ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on តារាស៊ិចស៊ី ឆយី ត្រូវប្រុស​ជាទី​ស្រឡាញ់​ក្បត់

តារាស៊ិចស៊ី ឆយី ត្រូវប្រុស​ជាទី​ស្រឡាញ់​ក្បត់

ភ្នំពេញ៖ ជាទូទៅទស្សនិកជន ធ្លាប់តែបានឃើញតារាសម្តែងស្រីសិចស៊ី សម្បូរសាច់ដើមទ្រូងទ្រលុកទ្រលន់អ្នកនាង ឆយី បង្ហាញភាពសប្បាយ រីករាយ រស់នៅយ៉ាងហ៊ឺហារ ស៊ីវិល័យ និងមានកន្លង់ជាច្រើនហិចហើរតាមក្រេបលំអងប៉ុន ប៉ងធ្វើជាម្ចាស់ស្នេហ៍ ប៉ុន្តែនៅពីក្រោយខ្នងនៃភាពសប្បាយរីករាយនោះទស្សនិកជនមិនធ្លាប់បានដឹងទេថាតារាស្រីរូប នេះធ្លាប់បានពើបប្រទះ ការឈឺចាប់ស្នេហា ខកបំណងច្រើនប៉ុណ្ណានោះឡើយ ។

តារាស្រីសិចស៊ី ចូលចិត្តតុបតែងខ្លួនបែបលេចលើចំហរក្រោម អ្នកនាង ឆយី បានចេញមុខរៀបរាប់ដោយបើកចំហរ ជាសាធារណៈ នៅលើកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីមួយ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយនាងបានជីកកកាយពី អតីតកាលឈឺចាប់ថា នាងធ្លាប់ជួបស្នេហាច្រើនណាស់ ប៉ុន្តែក្លាយទៅជាមនុស្សស្រី អភ័ព្វស្នេហ៍ម្តងជាពីរដង។

ជាក់ស្ដែង កាលពីប៉ុន្មានឆ្នាំមុននាង ធ្លាប់មានស្នាមដំបៅឈឺចាប់មួយ ដោយសារតែស្នេហា ខកបំណងធ្វើឲ្យនាង  ស្ទើរតែសម្លាប់ខ្លួនដោយសារតែរឿងនេះទៀតផង ។

តារាស្រីធ្មេញជំពើស សាច់សររូបនេះ បានបន្តទាំងសំឡេងអួលដើមករថា « កាលពីប៉ុន្មានឆ្នាំមុនខ្ញុំធ្លាប់ជួបរឿង ស្នេហាខកបំណងឈឺចាប់មួយ ដោយខ្ញុំត្រូវបានមនុស្សជាទីស្រលាញ់២នាក់ បោកប្រាស់ខ្ញុំដោយម្នាក់ជាមិត្តភក្តិ ជិតដិតខ្ញុំស្រលាញ់ខ្លាំង ហើយម្នាក់ទៀតជាស្វាមីខ្ញុំ ពួកយើងរស់នៅជាមួយគ្នាមិនបានរៀបការឡើយខ្ញុំស្រលាញ់ ពួកគេទាំងពីរនាក់ខ្លាំងណាស់ ខ្ញុំស្ទើរតែមិនជឿទេថាពួកគេទាំងពីរនាក់នាំគ្នាក្បត់ខ្ញុំទាំងភ្នែកស្រស់បែបនេះឡើយ»។

តារាសម្តែង និងជាតារាចម្រៀង អ្នកនាង ឆយី បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅពេលដែលនាងដឹងរឿងនេះមាន អារម្មណ៍ថាឈឺចាប់ គ្មានអ្វីដែលឈឺជាងមនុស្ស ជាទីស្រលាញ់២នាក់ក្បត់ ប្រៀបដូចជាយកកាំបិតមកចាក់ដោត បេះដូងនាង ដូចជាមនុស្សឆ្កួតទៅហើយ ។

តារារូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ឆាកជីវិតខ្ញុំ មានតែបទពិសោធន៍បរាជ័យច្រើន ហើយកន្លងមកខ្ញុំក៏ធ្លាប់ត្រូវ បានភាគីខាងអតីតមិត្តភក្តិប្តឹង ឡើងតុលាការច្រើនដងទៀត។ មេរៀនកន្លងមកពិតជា ធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំង ប៉ុន្តែខ្ញុំ ចាត់ទុកថាការឈឺនោះ ជាបទពិសោធន៍ ដែលឲ្យ ខ្ញុំតស៊ូមករហូតដល់ពេល នេះ..!»៕

81-26-02-2015--14-15-541399860135_1

Filed in: សិល្បៈ និងកំសាន្ត

Recent Posts

Bookmark and Promote!