ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ប្រទេសទាំង១០ ​ដែល​ស្ដុកទុក​មាស​ ច្រើនជាងគេ​បំផុតលើលោក

ប្រទេសទាំង១០ ​ដែល​ស្ដុកទុក​មាស​ ច្រើនជាងគេ​បំផុតលើលោក

មាស ! គឺជាការលោហៈដ៏មានតម្លៃមួយ ដែលត្រូវបានគេតែងតែចាត់ទុកថា ជាការវិនិយោគមានសុវត្ថិភាព។ ទោះបីជាតម្លៃមាសបានធ្លាក់ចុះពីការចាប់ផ្តើមឆ្នាំ ២០១៣ តែបណ្ដាលប្រទេសជាច្រើន នៅតែយកចិត្តទុកដាក់ ទៅលើការប្រើប្រាស់ និងតម្លៃ។ បើទោះបីជាមានការចាយវាយមាសច្រើនក្ដី ក៏នៅមានបណ្ដាប្រទេសធំៗ ជាច្រើនបានស្ដុកទុកមាស យ៉ាងច្រើនសន្ធឹក ដើម្បីទំនុកបម្រុង។

ខាងក្រោមនេះ គឺជាប្រទេសទាំង ១០ដែលស្ដុកទុកមាសច្រើនជាងបំផុត៖

១០. ប្រទេសឥណ្ឌា
កាលពីឆ្នាំ ២០១៣ ឥណ្ឌាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានចាយមាសច្រើនជាងគេបំផុត ប៉ុន្តែប្រទេសមួយនេះ បែរជាជាប់ចំណាយថ្នាក់ទី១០ ក្នុងការស្ដុកទុកមាសទៅវិញ។ យោងតាមការណ៍បានបញ្ជាក់ថា ឥណ្ឌាស្ដុកទុកមានចំនួន ៥៥៧,៧តោន ដែលគិតជាទឹកប្រាក់ចំនួន ៣២ពាន់លានដុល្លារអាមេរិក (គិតតាមតម្លៃបច្ចុប្បន្ន)។

៩. ប្រទេសហូឡង់
ធនាគារ Netherland Bank មិនត្រឹមតែរក្សាទុកនូវរូបិយវត្ថុប៉ុណ្ណោះទេ ថែមទាំងជាទីស្ដុកទុកមាស សម្រាប់ប្រទេសហូឡង់ផងដែរ។ ប្រទេសមួយនេះបានស្ដុកទុក មានប្រមាណជា ៦១២,៥តោន គិតជាទឹកប្រាក់ប្រហែល ៣៥ពាន់លានដុល្លារអាមេរិ។ រដ្ឋាភិបាលនៃ ប្រទេសហូឡង់ក៏បានចាត់ទុកមាសជាព្រះដ៏មានគុណ សម្រាប់ដោះស្រាយពេលមានវិបត្តិផងដែរ។

៨. ប្រទេសជប៉ុន
ធនាគារកណ្តាលជប៉ុន បានស្ដុកទុកមាសប្រមាណជា ៧៦៥,២តោន ដែលមានតម្លៃ ៤៥ ពាន់លានដុល្លារក្នុងតម្លៃបច្ចុប្បន្ន។ ក្នុងឆ្នាំ ២០១១ ធនាគារកណ្តាល ជប៉ុនបានលក់មាស សម្រាប់ប្រាក់យ៉េន ដើម្បីបន្ថយការធ្លាក់ចុះ វិនិយោគិនបន្ទាប់ពី រលកយក្សស៊ូណាមីដ៏ធំ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ។

៧. ប្រទេសរុស្ស៊ី
ធនាគារកណ្ដាលរបស់ប្រទេសរុស្ស៊ី បានស្ដុកទុកមានចំនួន ៩៧៦,៩តោន គិតជាទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារអាមេរិក ក្នុងតម្លៃបច្ចុប្បន្ន។

៦.ប្រទេសស្វ៊ីស
ធនាគារស្វ៊ីសរបស់ប្រទេសស្វ៊ីស បានយកចិត្តទុកដាក់ទៅលើការបម្រុងទុកនូវមាស ស្ទើរតែស្នើនឹងរូបិយវត្ថុរបស់ខ្លួន ព្រោះថា មាសអាចដោះស្រាយបានគ្រប់វិបត្តិ ដោយបច្ចុប្បន្ននេះ ស្វីសស្ដុកទុកមាសចំនួន ១០៤១,១តោន មានតម្លៃប្រហែល ៦២ពាន់លានដុល្លារអាមេរិក (តាមតម្លៃបច្ចុប្បន្ន)។

៥. ប្រទេសចិន
បើទោះបីជាប្រទេសចិន មិនបានជាប់ចំណាត់ថ្នាក់ ស្ដុកទុកមាសច្រើនជាងគេក្ដី ប៉ុន្តែប្រទេសនេះត្រូវបានគេចាត់ទុកថា ជាប្រទេសដែលចាយមាសលំដាប់ទី២ បន្ទាប់ពីឥណ្ឌា។ របាយការណ៍ឆ្នាំ ២០១៣ បានបញ្ជាក់ថា ធនាគារប្រជាជនចិន បានស្ដុកទុកមាសចំនួន ១០៥៤,១តោន។

៤. ប្រទេសបារាំង
ធនាគារជាតិបារាំង Banque De France បានស្ដុកទុកមាសចំនួន ២៤៣៥,៤តោន គិតជាប្រាក់តម្លៃ ១៤៦ពាន់លានដុល្លារអាមេរិក តម្លៃបច្ចុប្បន្ន។ យោងតាមរបាយការណ៍បានបញ្ជាក់ថា ប្រទេសបារាំងបាន លក់មាសប្រហែលជា ៥៧២តោន ក្នុងកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយវិបត្តិ។

៣. ប្រទេសអ៊ីតាលី
ប្រទេសអ៊ីតាលី បានជាប់ចំណាត់ថ្នាក់ជា ប្រទេសធំលំដាប់ទី៣ ដែលស្ដុកទុកមាស បានច្រើនជាងគេ ដោយធនាគារកណ្ដាលនៃប្រទេសនេះ បានស្ដុកមាសចំនួន ២៤៥១,៨តោន។ ជាង ៧១ភាគរយនៃមាស ដែលបានស្ដុកទុក គឺសម្រាប់វិនិយោគបរទេស។

២. ប្រទេសអាល្លឺម៉ង់
ធនាគារកណ្ដាល នៃប្រទេសអាល្លឺម៉ង់ បានស្ដុកទុកមាសចំនួន ៣៣៩១,១តោន ដែលមានតម្លៃ ១២៥ពាន់លានដុល្លារអាមេរិក។

១. សហរដ្ឋអាមេរិក
ក្នុងចំណោមប្រទេសទាំង១០ សហរដ្ឋអាមេរិក បានក្លាយជាប្រទេសដែលស្ដុកទុកមាស ច្រើនជាងគេបំផុតក្នុងលោក ដោយសរុបទាំងអស់មានចំនួន ៨១៣៣,៥តោន៕

S_0304

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!