ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ចន ច័ន្ទលក្ខិណា ប្រាប់​លោក ចែម វុឌ្ឍសុវីន ថាកុំយករឿងដាក់ខ្លួនពេក

ចន ច័ន្ទលក្ខិណា ប្រាប់​លោក ចែម វុឌ្ឍសុវីន ថាកុំយករឿងដាក់ខ្លួនពេក

ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ បានធ្វើការចុះផ្សាយ អត្ថបទមួយមានចំណងជើងថា “ចន ច័ន្ទលក្ខិណា ត្រូវបានលោក ចែម វុឌ្ឍសុវីន វាយបកយ៉ាងចាស់ដៃ” កាលពីពេលថ្មីៗនេះរួចមក តារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រញាប់ប្រញាល់ ចេញមុខប្រតិកម្មឆ្លើយតបវិញថា នាងមិនបានធ្វើការចោទប្រកាន់ ទៅលើបុគ្គលណាមួយ ហើយការរិះគន់នេះ មិនមែនក្នុងន័យជាន់ពន្លិចទេ គឺក្នុងន័យស្ថាបនាកែលម្អ ។

តារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសារជាភាសាខ្មែរ វាយប្រហារបកទៅវិញ ដោយបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាងថា “ខ្ញុំដឹងថា អ្នកមិនមែនធ្វើជាគណៈកម្មការ ទីងមោងដែរ តែខ្ញុំអត់បាននិយាយ ចំពោះអ្នកទេ កុំរើសដាក់ខ្លួនពេក កុំរអៀសខ្លួន Ok ខ្ញុំមិនដែលចិត្តចង្អៀតជាមួយ model ក្នុងកម្មវិធីហ្នឹងទេ ព្រោះស្ថិតក្នុង group ផ្សេងគ្នា ហើយអាជីពហ្នឹង មិនសមនឹងខ្ញុំទេ តែខ្ញុំនិយាយរិះគន់ ក្នុងន័យស្ថាបនា ហើយខ្ញុំក៏មិនរិះគន់ប្អូនដែរ chem vuthsovin!” ។

តារាស្រីដែលកំពុង តែមានភាពលេចធ្លោ ទៅលើរឿងរិះគន់ តារាថៃរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “ជាអ្នកគាំទ្រកម្មវិធីនេះម្នាក់ដែរ ហើយខ្ញុំក៏ជាអ្នកជំរុញ ស្រីម៉ៅ ឲ្យចូលរួមប្រកួតក្នុងកម្មវិធីនេះ ហើយខ្ញុំពិតជាយល់ឃើញ ដូចអ្វីដែលខ្ញុំបាននិយាយ បើខ្ញុំមានចិត្តចង្អៀត ឬក៏ច្រណែន ខ្ញុំមិនជំរុញឲ្យស្រីម៉ៅទៅប្រកួតទេ ។ សោកស្តាយដែលប្អូនប្រុសប្រឆាំង នឹងការរិះគន់របស់បង ទាំងបងមិនបានថាឲ្យប្អូន អ្នកថតរូប ក្នុងកម្មវិធីនេះ មិនមែនមានតែប្អូនមួយទេ បងនិយាយទូទៅ តែប្អូនរើសដាក់ខ្លួន អ្នកដឹកនាំកម្មវិធី គួរតែពិនិត្យឡើងវិញ សួរថាក្នុងចំណោមបេក្ខនារីទាំង១៤រូប តើគេមានអារម្មណ៍យ៉ាងណា ដែលគេដឹងថា មិនមានភាពប្រក្រតី គ្រាន់តែគេមិនហ៊ាននិយាយ …” ។

ក្នុងនោះដែរ តារាស្រីរាងខ្ពស់ស្រឡះ មានឈ្មោះជាស្រីមេម៉ាយអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកយកកម្មវិធី The Voice មកនិយាយផងដែរថា ហេតុអី The Voice គេធ្វើល្អ? ក្មួយប្រុសបង្កើតរបស់នាង ក៏បានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែនាងទទួល លទ្ធផលនៃការមិនជោគជ័យរបស់ក្មួយនាង បានសួរថាហេតុអី? នាងចង់ប្រាប់ថា គឺកម្មវិធីពិតធ្វើឲ្យយើងទទួលយកបាន នូវលទ្ធផលនេះ! អ្នកណាក៏មានសិទ្ធិ ក្នុងការគាំទ្របេក្ខនារី ដែលគេពេញចិត្ត ដូច្នេះនាងនិយាយ ក៏ជាទស្សនិកជនមួយរូបដែរ បើមិនទទួលការរិះគន់របស់នាងទេ សូមបន្តសកម្មភាពនេះទៀតចុះ នាងក៏ឈប់និយាយទៀតហើយ ៕

dp1-0477

Filed in: សិល្បៈ និងកំសាន្ត

Recent Posts

Bookmark and Promote!