ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឡាន​ឈ្នួល​នៅ​បន្ត​ឡើង​ថ្លៃ​ក្រោយ​បុណ្យ​ចូលឆ្នាំ​ខ្មែរ

ឡាន​ឈ្នួល​នៅ​បន្ត​ឡើង​ថ្លៃ​ក្រោយ​បុណ្យ​ចូលឆ្នាំ​ខ្មែរ

ទោះ​ជា​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បាន​បញ្ចប់​ទៅ​ហើយ​ក្តី តែ​តម្លៃ​ឈ្នួល​ឡាន​ក្រុង​ដឹក​អ្នក​ដំណើរ​មួយ​ចំនួន​នៅ​បន្ត​ឡើង​ថ្លៃ​ដដែល។ ក្រុម​អ្នក​ធ្វើ​ដំណើរ​បាន​រិះគន់​ថា ក្រុមហ៊ុន​រថយន្ត​ក្រុង អាច​បន្ត​ឡើង​ថ្លៃ​បាន​នេះ គឺ​ព្រោះ​តែ​យន្តការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​លើ​សេវា​ដឹកជញ្ជូន​ឯកជន មិន​មាន​ប្រសិទ្ធភាព។

ក្រុម​អ្នក​ធ្វើ​ដំណើរ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​តាម​មធ្យោបាយ​ ដឹកជញ្ជូន​សេវា​ឯកជន បាន​ឲ្យ​ដឹង​ថា តម្លៃ​ឡាន​បាន​ឡើង​ថ្លៃ​កប់​ពពក ហើយ​ការ​ដំឡើង​ថ្លៃ​សម្រាប់​ពិធី​បុណ្យ​ជាតិ​ម្ដងៗ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ដែល​មាន​ជីវភាព​ក្រោម​មធ្យម។

រស់​នៅ​ខេត្ត​ព្រះសីហនុ លោកស្រី ជាប សុធារី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ មេសា ថា ក្រុមហ៊ុន​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​កាពីតូល (Capitol) បាន​ដំឡើង​ថ្លៃ​ទ្វេ​ដង នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ។ លោកស្រី​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ គឺ​តម្លៃ​ធ្វើ​ដំណើរ​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​មួយ​នេះ បន្ត​យក​ថ្លៃ​ខ្ពស់​នៅ​ឡើយ បើ​ទោះ​ជា​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ បាន​បិទ​បញ្ចប់​ក្ដី។

លោកស្រី​អះអាង​ថា ការ​យក​ថ្លៃ​ឈ្នួល​ខ្ពស់​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ក្រីក្រ ហើយ​ពួក​គេ​បាន​ចំណាយ​ភាគ​ច្រើន​នៃ​ថវិកា​ដែល​រក​បាន សម្រាប់​តែ​ថ្លៃ​ធ្វើដំណើរ​ប៉ុណ្ណោះ៖ «ជា​ធម្មតា​មក​ពី​ភ្នំពេញ កំពង់សោម តែ ២​ម៉ឺន​ទេ ហើយ​ដល់​ពេល​ក្រោយ​មក​គាត់​ដំឡើង ២​ម៉ឺន ៤​ពាន់។ ក្រោយ​មក​ទៀត​គាត់​ឡើង ២​ម៉ឺន ៥​ពាន់ ហើយ​ម្សិលមិញ​គាត់​ឡើង ៣​ម៉ឺន»

ជា​រៀងរាល់​ឆ្នាំ​សង្កេត​ឃើញ​ថា នៅ​មុន​ពេល​រដូវ​បុណ្យ​ជាតិ​សំខាន់ៗ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ ឬ​បុណ្យ​ភ្ជុំបិណ្ឌ​ជិត​ដល់ គ្រប់​អ្នក​ប្រកប​របរ​ដឹក​ជញ្ជូន​សេវា​ឯកជន ដោយ​រួម​ទាំង​រថយន្តក្រុង រថយន្ត​ឈ្នួល និង​ម៉ូតូ​ឌុប​ផង បាន​ដំឡើង​ថ្លៃ​ភ្លាម​ដែរ​ពី​អ្នក​ដំណើរ។

ដោយ​ឡែក​ក្រុមហ៊ុន​កាពីតូល សម្រាប់​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ថ្ងៃ​ធម្មតា​មិន​មាន​បុណ្យទាន តម្លៃ​សំបុត្រ ២​ម៉ឺន​រៀល។ ក៏​ប៉ុន្តែ​តម្លៃ​នេះ បាន​ឡើង​ខ្ពស់​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ រហូត​ដល់ ២០ មេសា ចន្លោះ​ពី ២​ម៉ឺន ៤​ពាន់ ដល់ ៣​ម៉ឺន ៥​ពាន់​រៀល ក្នុង​មនុស្ស​ម្នាក់។ ការ​ឡើង​ថ្លៃ​នេះ គឺ​អាស្រ័យ​តាម​ផ្លូវ​ជិត ឬ​ឆ្ងាយ។ ដោយសារ​ថ្លៃ​ឈ្នួល​រថយន្ត​នៅ​បន្ត​ឡើង​ថ្លៃ​នៅ​ឡើយ​នោះ មាន​អ្នក​ដំណើរ​មួយ​ចំនួន​ត្រូវ​រង់ចាំ និង​បង្ខំចិត្ត​​រង់ចាំ​ដល់​ថ្លៃ​ឡាន​ចុះ​ថោក​សិន ទើប​ត្រឡប់​មក​បំពេញ​កិច្ចការ​ឡើង​វិញ។

រស់​នៅ​ខេត្ត​ឧត្តរមានជ័យ កញ្ញា ហេង ទិវា ឲ្យ​ដឹង​ដែរ​ថា សំបុត្រ​ឡានក្រុង​ពី​ភ្នំពេញ ទៅ​ខេត្ត​ឧត្តរមានជ័យ បាន​ឡើង​ថ្លៃ​ជិត ២​ម៉ឺន​រៀល ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ ហើយ​តម្លៃ​នេះ​គិត​ត្រឹម​ថ្ងៃ​ទី​២០ មេសា ទៅ​ហើយ ក្រុមហ៊ុន រិទ្ធិ មុនី នៅ​បន្ត​ឡើង​ថ្លៃ​នៅ​ឡើយ។ ហេង ទិវា បញ្ជាក់​ថា តម្លៃ​ថ្ងៃ​ធម្មតា​ដែល​ពុំ​មាន​បុណ្យ​ទាន គឺ ៤​ម៉ឺន ៨​ពាន់​រៀល សម្រាប់​អ្នក​ដំណើរ​ម្នាក់។ ក៏ប៉ុន្តែ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​នេះ ក្រុមហ៊ុន​រថយន្ត​ក្រុង រិទ្ធិ មុនី បាន​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ​រហូត​ដល់ ៦​ម៉ឺន ៥​ពាន់​រៀល ក្នុង​មនុស្ស​ម្នាក់។

កញ្ញា ហេង ទិវា ថ្លែង​ថា រដ្ឋាភិបាល​គប្បី​ចាត់​វិធានការ​ជា​ជាង​ត្រឹម​តែ​ចេញ​សេចក្ដី​ប្រកាស​ដែល​ ពុំ​មាន​ឥទ្ធិពល​ហាម​មិន​ឲ្យ​ក្រុមហ៊ុន និង​រថយន្ត​តាក់ស៊ី យក​ថ្លៃ​ឈ្នួល​ខ្ពស់ តែ​​បញ្ហា​នៅ​បន្ត​កើត​មាន​ទៀត​នោះ៖ «ឡាន​ក្រុង ៦​ម៉ឺន ៥​ពាន់​ហើយ​បង! ខ្ញុំ​រក​ត្រឡប់​ទៅ​វិញ ឡើង​ថ្លៃ​តែ​ម្ដង»

ភ្ជាប់​នឹង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​កាពីតូល ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា ការ​ដំឡើង​ថ្លៃ​នេះ​ជា​គោលការណ៍​ខាង​ភាគី​ក្រុមហ៊ុន។ ក៏ប៉ុន្តែ​តម្លៃ​ដែល​បាន​ហក់​​ឡើង​ខ្ពស់​នេះ នឹង​ត្រូវ​ចុះ​ធម្មតា​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ទី​២១ ទៅ៖ «ថ្ងៃ​នេះ ៣​ម៉ឺន។ អត់​ផង! ព្រោះ​ខ្ញុំ​ធ្វើ​ការ​អ៊ីចឹង​បង បាត់​សង​លុយ​គេ។ ថ្ងៃ​ស្អែក ២​ម៉ឺន ២​ពាន់»

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ការ​ទប់ស្កាត់​ឡើង​ថ្លៃ​រថយន្ត​ឈ្នួល​ខ្ពស់​ហួសហេតុ​នេះ ខាង​សមត្ថកិច្ច​មិន​មាន​សមត្ថភាព​ឆ្លើយ​តប ឬ​លូកដៃ​​​បាន​ទេ។លោក​ចាត់​ទុក​ថា ព្រោះ​ប្រទេស​កម្ពុជា ប្រកាន់​គោលការណ៍​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ ហេតុ​នេះ​ការ​ដោះស្រាយ​បញ្ហា​ណា​មួយ ទំនង​ជា​ថ្នាក់​ជាតិ​មាន​ភារកិច្ច​ច្រើន​ជាង​ថ្នាក់​រាជធានី ខេត្ត​ក្រុង។

លោក ឡុង ឌីម៉ង់ នៅ​មិន​ទាន់​ប្រាកដ​នៅឡើយ​ទេ ថា​តើ​រដ្ឋ​អាច​នឹង​ផ្ដល់​ការ​ផ្គត់ផ្គង់​បែប​ណា ដើម្បី​ធានា​ការ​ឡើង​ថ្លៃ​រថយន្ត​ឈ្នួល​នេះ ត្រូវ​កាត់​បន្ថយ​នោះ៖ «សេដ្ឋកិច្ច ​ទីផ្សារ​សេរី រដ្ឋ​មិន​អាច​លើកលែង តែ​មាន​លក្ខណៈ​ចាំបាច់​ណា​មួយ​នោះ ក្នុង​កម្រិត​ណា​ដែល​មិន​អាច​ទៅ​ធ្វើ​អន្តរាគមន៍​ទៅ​លើ​ការ​ប្រកប​អាជីវកម្ម ​របស់​វិស័យ​ឯកជន​ទេ។ កុំ​ថា​រថយន្ត​ឈ្នួល យើង​មើល​សូម្បី​តែ​យន្តហោះ ក៏​មាន High Season  Low Seasonដែរ។ គេ​មាន​អា​ទាប​អា​ខ្ពស់។ រដូវ​កាល​ទាប​រដូវ​កាល​ខ្ពស់​ដែរ។បាន​ន័យ​ថា នៅ​ពេល​ណា​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន តម្លៃ​ត្រូវ​តែ​ឡើង​អ៊ីចឹង​ហើយ»

លោក សន ជ័យ អ្នក​សម្របសម្រួល​បណ្ដាញ​រួបរួម​គណនេយ្យភាព​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ចាត់​ទុក​ថា មាន​ហេតុផល​ពីរ​យ៉ាង​ដែល​នាំ​ឲ្យ​តម្លៃ​រថយន្ត​ឈ្នួល​តែង​ហក់​ឡើង​ខ្ពស់​ ហួសហេតុ​ក្នុង​ពេល​បុណ្យទាន​ម្ដងៗ​នេះ។ ហេតុ​ផល​ទី​មួយ គឺ​រដ្ឋ​ពុំ​មាន​លទ្ធភាព ឬ​គ្មាន​ឆន្ទៈ​តែ​ម្ដង ក្នុង​ការ​ត្រួត​ពិនិត្យ​តារាង​តម្លៃ​​សេវា​ដឹកជញ្ជូន​របស់​ឯកជន ពេល​មាន​បុណ្យ​ទាន។ ចំណុច​ទី​ពីរ រដ្ឋ​ពុំ​មាន​លទ្ធភាព​ទាល់តែ​សោះ សេវា​ផ្គត់​ផ្គង់​អ្នក​ដំណើរ ដូច​ជា​រថយន្ត​ក្រុង​របស់​រដ្ឋ ឬ​រថ​ភ្លើង។ នេះ​​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​សេវា​ដឹកជញ្ជូន​ឯកជន​ធ្វើ​ព្យុះ​ភ្លៀង ឬ ជិះ​សេះ​លែង​ដៃ​បាន​ដោយ​ងាយ។

លោក​បន្ត​ថា៖ «រដ្ឋ​មិន​មាន​យន្តការ​ត្រួត​ពិនិត្យ​គ្រប់គ្រង​តម្លៃ ធ្វើ​ដំណើរ​របស់​រថយន្ត​ក្រុង​ហ្នឹង។ ការ​ធ្វើ​ដំណើរ​នេះ ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច។ ទីពីរ​រដ្ឋ​ខ្វះ​មធ្យោបាយ ជួយ​ប្រជាពលរដ្ឋ​របស់​ខ្លួន ខណៈ​ពេល​ដែល​ប្រទេស​ដទៃ​ទៀត គេ​កំពុង​តែ​នៅ​ដំណើរ​ការ​សេវា​ឡាន​ក្រុង​របស់​រដ្ឋ​នៅ​ឡើយ»

គិត​មក​ដល់​ពេល​នេះ នៅ​ពុំ​មាន​ការ​សិក្សា​ណា​មួយ​ដែល​រក​ឃើញ​ពី​ការ​ចំណេញ​នៃ​សេវា​ដឹកជញ្ជូន​ យក​ថ្លៃ​ខ្ពស់​កប់​ពពក​នៅ​​ពេល​មាន​ពិធី​បុណ្យ​ទាន​ម្ដងៗ ដូច​នៅ​ពេល​នេះ​ឡើយ​ទេ។ ក៏ប៉ុន្តែ ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​​ដំណើរ ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ក្រៅ​ផ្លូវការ​ថា អាច​ទំនង​ចំណេញ​លុយ​រាប់​លាន​រៀល​ពី​ការ​យក​ថ្លៃ​លើស​តម្លៃ​ធម្មតា​នេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!