ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on យុវជនឈាមរាវ​១១​នាក់​ព្រួត​ឪពុក​រងរបួស​ធ្ងន់​ដោយសារ​រាំ​ជាន់​ជើង​ជា​កូនប្រុស​ជនរងគ្រោះ​

យុវជនឈាមរាវ​១១​នាក់​ព្រួត​ឪពុក​រងរបួស​ធ្ងន់​ដោយសារ​រាំ​ជាន់​ជើង​ជា​កូនប្រុស​ជនរងគ្រោះ​

​ខេត្ត​ព្រះសីហនុ ៖ យុវ​ជនសង្ស័យ​ចំនួន​២​នាក់​ក្នុងចំណោម​១១​នាក់ ដែល​ជាប់​ពាក់ព័ន្ឋ​ទៅនឹងប្រើប្រាស់​អំពើហឹង្សា ទៅលើ​បុរស​ចំណាស់​មា្ន​ក់​ត្រូវបាន សមត្ថកិច្ច​ធ្វើ​ការឃាត់ខ្លួន​នឹង​បញ្ជូន​មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភះ ឆ្នាំ​២០១៥ បន្ទាប់​ពី​ជនសង្ស័យ​ទាំង ១១ នាក់​នេះ បានធ្វើ​សកម្មភាព វាយ​ទៅលើ​បុរស​ចំណាស់ កាលពី​យប់​ថ្ងៃ​ទី​២១ កុម្ភះ ឆ្នាំ​២០១៥ នៅ​ចំនុច​ភូមិ បឹង​ជុំ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច​ប៉ូលីស​បានអោយដឹងថា យុវជន​សង្ស័យ​២​នាក់​ក្នុងចំណោម​១១​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន នាពេល​នេះ​មានឈ្មោះ ម៉ិន រាំង ហៅ បារាំង ភេទ ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ និង​ឈ្មោះ ស៊ិន វឹង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វ្សើ​ស្រែ មាន​ទីលំនៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ ឯ យុវ​ជនសង្ស័យ​ចំនួន​៩​ផ្សេងទៀត​បាន​រត់គេច​ខ្លួន​ក្រោយ​កើតហេតុ ។

​ប្រភព​សមត្ថកិច្ច​ដ៏​ដែល​បាន​បន្តថា នៅ​យប់កើតហេតុ​ក្បែរ​កន្លែង​កាត់​ចំណងដៃ​ជនសង្ស័យ​ទាំង​១១​នាក់​បាន​ធ្វើ​សកម្មភាព​យក​តំបង​ឈើ និង​ដៃជើង​ព្រួត​វាយ​ទាត់​ធាក់​ទៅលើ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ គាំង សុខ ភេទ ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទី​នៅ​កន្លែងកើតហេតុ បណ្តាលអោយ​រងរបួស​ធ្ងន់​សន្លប់​ធំ បន្ទាប់មក​បាន​វាយ​ទៅលើ​កូនប្រុស​របស់​ជនរងគ្រោះ​ឈ្មោះ សុខ ស័រ ភេទ ប្រុស អាយុ​១៩ មុខរបរ​កម្មក​រោង​ចក្រ រង​របួសស្រាល បន្ទាប់ពី​ក្រុម​យុវជន​សង្ស័យ​ចេញពី​រាំ​ធុងបាស់​ក្នុង​ពិធី​កាត់​ចំណងដៃ ក្បែ​កន្លែងកើតហេតុ ដោយសារតែ ក្រុមយុវជន​សង្ស័យ​បាន​រាំ​ជាន់ជើងគ្នា​ជាមួយ​ឈ្មោះ​សុខ ស័រ ហើយ​មាន​ទំនាស់​ពាក្យសំដី​គ្នា​ក្នុង​ពិធី​រាំ​ធុងបាស់​នោះ​។​

​ជុំវិញ​បញ្ហា​វាយ​ទាត់​ធាក់​នេះដែរ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​បឹង​ជុំ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ដែល​បាន​ឃើញ​សកម្មភាព​របស់​យុវជនឈាមរាវ​ទាំង​១១​នាក់​នេះ សូម​ស្នើរ​យ៉ាង​ទទូច​ទៅ​ដល់​អាជ្ញាធ​រ​ពាក់ព័ន្ឋ ដែល​មាន​សមត្ថកិច្ច សូមមេត្តា​ដាក់​ទោសទ័ណ្ឌ​អោយ​បាន​ធ្ងន់ធ្ងរ​ចំពោះ​ជន​ប្រព្រឹទ្ឋ​បទល្មើស​ទាំងនេះ បើ​ពុំ​ដូច​នោះ​ទេ​ជន​ទាំងនោះ​នៅតែ​បន្ត​សកម្មភាព​វាយ ទាត់​ធាក់ កាប់​ចាក់​បែប​អ​នា​ធីបតេយ្យ​បែប​នេះ​មិន​ឈប់ឈរ​ឡើយ​។​

​បច្ចុប្បន្ន​យុវជន​ទាំង ២ នាក់​កំពុង​ត្រូវបាន​កំលាំង​សមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា តំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ឯ ជនសង្ស័យ​៩​នាក់​ផ្សេង​ទៀត​ក៏​កំពុង​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ យក​មក​ផ្តន់​ផ្ទា​ទោស ទៅ​តាម​ផ្លូវ​ច្បាប់​ដែរ ៕

2015_02_23n1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!